Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋ​អា​មេ​រិច ៖ ទីផ្សារ​ចំណី​សត្វ​នៅ​កម្ពុជា មាន​សក្តានុពល និង​តម្រូវការ​ខ្ពស់

spot_img

​ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី​កសិកម្ម បានបញ្ជាក់​ថា កម្ពុជា​កំពុង​មាន​តម្រូវការ វិនិយោទុន លើ​ការអភិវឌ្ឍន៍​ទំនើបកម្ម​កសិកម្ម ដើម្បី​ជំរុញ​កំណើន វិស័យ​កសិកម្ម ឲ្យស្រប​ទៅ​នឹងរ​បត់​កំណើនសេដ្ឋកិច្ច ព្រមទាំង​អាច​រត់​ទាន់ ស្ថានភាព នៃ​ការអភិវឌ្ឍន៍​ក្នុង​តំបន់​។​

​លោក​រដ្ឋមន្ត្រី វេង សាខុន និង​គណៈប្រតិភូ បាន​ជួបពិភាក្សា​ការងារ​ជាមួយ ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋ​អា​មេ​រិច (USABC) ពាក់ព័ន្ធ​ទៅនឹង​គោលនយោបាយ​អាទិភាព និង​ឱកាស​ក្នុង​ការវិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១២​ខែតុលា​។​

​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋ​អា​មេ​រិច បានកត់សម្គាល់​ឃើញ​ថា ទីផ្សារ​ចំណី​សត្វ​នៅ​កម្ពុជា មាន​សក្តានុពល និង​តម្រូវការ​ខ្ពស់ ថែម​ទាំង​តម្រូវ​ឲ្យមាន​ការវិនិយោ​គ លើ​ផ្នែក​បច្ចេកវិទ្យា​ទំនើប ដែល​នេះ​ជា​កត្តា​ទាក់ទាញ ដល់​សមាជិក​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋ​អា​មេ​រិច​។ ក្រៅពីនេះ USABC ក៏​មាន​ការចាប់អារម្មណ៍ ទៅ​លើ​ការពង្រឹង​សុវត្ថិភាព​ចំណីអាហារ និង​ការជំរុញ​ផលិតភាព ផលិតផល​កសិកម្ម ដែល​ជា​ចំណុច​សំខាន់ៗ ដែល​បណ្តា​ប្រទេស​អាស៊ាន បាន​និង​កំពុង​យកចិត្តទុកដាក់​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ តំណាង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏​បាន​បង្ហាញ​នូវ​ឆន្ទៈ ក្នុង​ការ​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ដៃគូ​ឯកជន​។ ដោយឡែក​អគ្គនាយកដ្ឋាន បានបញ្ជាក់​ថា កម្ពុជា​មានច្បាប់ និង​លិខិត​បទដ្ឋាន ក្នុង​ការគ្រប់គ្រង​ត្រួតពិនិត្យ លើ​ការងារ​ចិញ្ចឹមសត្វ សុខភាព​សត្វ និង​សុខភាព​សាធារណៈ ចំណី​សត្វ និង​ប​សុ​ឳ​ស​ថ​។ ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះ​ក្តី កម្ពុជា នៅ​មាន​តម្រូវ​ការ​​​រៀបចំ​លិខិត​បទដ្ឋាន​បន្ថែមទៀត ដើម្បី​ឲ្យ​ការគ្រប់គ្រង​មាន​ប្រសិទ្ធភាព ជាពិសេស​លើ​សុវត្ថិភាព​ម្ហូបអាហារ​។ ក្នុងករណី​នេះ​កម្ពុជា បាន​ស្នើ​ដល់​វិស័យ​ឯកជន ជួយ​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី និង​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​វិភាគ​កាក​សំណល់ ក្នុង​សាច់សត្វ និង​ផលិតផល​សត្វ​។​

USABC ក៏មាន​ផែនការ​សហការ ជាមួយ​ស្ថានទូត​អា​មេ​រិច នៅ​កម្ពុជា ក្នុង​ការរៀបចំ​ធ្វើ​យុទ្ធនាការ ផ្សព្វ​ផ្សារ​យ​ពី​សុវត្ថិភាព ចំណី​អាហារ​នៅ​កម្ពុជា ក្នុង​អំឡុង​ដើមឆ្នាំ​២០១៩ ខាងមុខនេះ​។ លើសពីនេះ USABC ក៏​គ្រោង​នឹងធ្វើ​ការរៀបចំ​សិក្ខាសាលា ពាក់ព័ន្ធ​ទៅនឹង​ស្តង់ដារ​គុណភាព ដើម្បី​ជំរុញ​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ អន្តរជាតិ ប្រកបដោយ​គុណភាព​ខ្ពស់ និង​ការអភិវឌ្ឍន៍​ពូជ ដែល​ធន់​ទ្រាំ នឹង​ការប្រែប្រួល​អាកាសធាតុ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×