Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រសារ​ជាជាង​អេឡិចត្រូនិក​ម្នាក់ រង​ការចោទប្រកាន់​មាន​ចេតនា​សម្លាប់​ឪពុកក្មេក ឲ្យ​ធ្លាក់​ចូលក្នុង​ជណ្តើរយន្ត ចុះ​ប្រិយមិត្ត​វិញ​យល់ឃើញ​យ៉ាងណា​? (​វីដេអូ​)

spot_img

​ជាង​អេឡិចត្រូនិក​ម្នាក់​នៅក្នុង​ខេត្ត Guizhou បាន​បដិសេធ​ក្តៅក្រហាយ​ជាខ្លាំង នឹង​ការចោទប្រកាន់​របស់​អ្នកលេង​អ៊ិន​ធើរ​ណែ​ត ដែលថា​ខ្លួន​មាន​ចេតនា​សម្លាប់​ឪពុកក្មេក នៅក្នុង​ជណ្តើរយន្ត ។​

​វីដេអូ​នៃ​ហេតុការណ៍​ដ៏​រន្ធត់​មួយ ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បានបង្ហាញ​ឲ្យ​ឃើញ​បុរស​វ័យក្មេង​ម្នាក់ និង​បុរស​ចំណាស់​ម្នាក់ កំពុង​ឈរ​រង់ចាំ​ចូល​ជណ្តើរយន្ត​ជាមួយគ្នា ។ ខណៈពេលបន្ទាប់​ក្នុង​វីដេអូ បុរស​វ័យក្មេង​ដែល​ត្រូវ​បានដឹងថា​ត្រូវជា​កូនប្រសារ បាន​ចុច​គន្លឹះ​មួយ​ដើម្បី​បើកទ្វារ​ជណ្តើរយន្ត និង​អើតមើល​ខាងក្នុង ។ ដោយ​ជឿថា ជណ្តើរ​បានមក​ដល់ បុរស​ជា​ឪពុកក្មេក​នោះ​ក៏បាន​ដើរចូល​មុន​ភ្លាមៗ ហើយក៏​បាន​ធ្លាក់ចូល​ក្នុងនោះ​តែម្តង ។​

​បុរស​ជា​កូនប្រសារ​នោះ​ដែលមាន​ឈ្មោះថា Zhou បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ឪពុកក្មេក​របស់គាត់ កំពុង​ទៅលេង​ពិធីបុណ្យ Mid-Autumn ហើយ​គាត់​ក៏​ចង់​ទៅលេង​សួរសុខទុក្ខ​សាច់ញាតិ​ដែល​រស់នៅក្នុង​តំបន់​នោះ​ផងដែរ ។​

​ប៉ុន្តែ នៅពេលដែល​គាត់ និង​ឪពុកក្មេក កំពុង​រង់ចាំ​ឡើង​ជណ្តើរយន្ត Zhou បានកត់សម្គាល់​ឃើញថា​មាន​បញ្ហា​មួយ​ជាមួយ​ផ្ទាំង​អេក្រង់ (display panel) និង​បានសម្រេច​ដោះ​សោ​ទ្វារ​ជណ្តើរ ដើម្បី​រកមើល​បញ្ហា ដោយ​ពុំ​ដឹងថា ឪពុកក្មេក​ព្យាយាម​ដើរចូល​មក​ទេ ។​

​តាមរយៈ​វីដេអូ​នេះ អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន​បាន​ផ្ទុះ​ការសង្ស័យថា Zhou មាន​ចេតនា​សម្លាប់​ឪពុកក្មេក​របស់គាត់ ។ ទោះយ៉ាងណា ការចោទប្រកាន់​បែបនេះ បានធ្វើ​ឲ្យ Zhou ប្រកែក​បដិសេធ​យ៉ាង​ដាច់​អលង្កា​តែម្តង ដោយ​និយាយថា​៖ «​ខ្ញុំ និង​មនុស្ស​ចាស់ គឺ​តែងតែមាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ណាស់​! ហេតុនេះ ខ្ញុំ​ពុំដែល​នឹកគិត​មាន​ទង្វើ​អាក្រក់​ណាមួយ ធ្វើបាប​ឪពុកក្មេក​របស់ខ្ញុំ​នោះឡើយ​!!» ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ shanghaiist​

spot_img
×