Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ៦​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ៦​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ រួម និង​ក្រាម​ពណ៍​ស​ថ្លា ០៩​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​។

​ជនសង្ស័យ​ទាំង ៦​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន រួមមាន​៖ ១. ឈ្មោះ បូ នី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ , ២. ឈ្មោះ ម៉ៅ វុ​ធ ហៅ​ក្រុត ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ពួកគេ​ទាំង ២​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន ក្រោយពេល​ដែល​ពួកគេ​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​បន្ត​ទៅ​លួច​កាត់​ខ្សែរ​ភ្លើង និង​ដែក កាលពី​វេលា​ម៉ោង​១និង០៥​នាទី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្លូវ​៦០​ម៉ែត្រ​ក្បែរ​របង​អគ្គិសនី ភូមិ​ព្រែក​តា​ណូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ចំណែក​ជនសង្ស័យ ៤​នាក់ ផ្សេងទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨ ក្នុងនោះ​មាន ៖ ១.ឈ្មោះ ច្រឹក ផាន់​ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ។ ២. ឈ្មោះ សួស សុខ​ឡេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​២២និង១០​នាទី នៅ​ចំណុច ផ្លូវ​បេតុង​ជាប់​របង​វត្ត​ជាន់​ឯក ស្ថិតក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ៣.ឈ្មោះ ប៉ិល ឡែន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ (​ធ្លាប់​ជាប់គុក ១០​ឆ្នាំ ពី​បទ​មនុស្សឃាត​) ។ ៤.ឈ្មោះ ហឹម សុភា​ស់ ហៅ​ពៅ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១០:៣០​នាទី នៅ​ចំណុច ផ្លូវលំ ក្រុមទី​៩ ភូមិ​ព្រែក ទា​ល់ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ការសាកសួរ ក៏ដូចជា​ចម្លើយសារភាព​របស់​ពួកគេ​ទាំង ៦​នាក់ ខាងលើ បាន​ប្រាប់ឲ្យដឹង​ថា ពួកគេ ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ពិតប្រាកដ​មែន ហើយ​គ្រឿងញៀន​ទាំង ៩​កញ្ចប់​នេះ គឺ​ពួកខ្លួន​បាន​ទិញ​យក​មក​ប្រើប្រាស់​ទាំងអស់​គ្នា ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំណុំរឿង និង​ប្រមូល​វត្ថុតាង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×