Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធីសាស្ត្រ​ព្យាបាល​មហារីក​របស់​ជ័យលាភី​ពានរង្វាន់​ណូបែល ត្រូវបាន​អនុវត្ត​នៅ​វៀតណាម​ហើយ ព្រោះ​សាស្ត្រាចារ្យ​បណ្ឌិត​រូបនេះ​ជា​កូនសិស្ស​របស់​ម្ចាស់​ជ័យលាភី​…

spot_img

​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ រដ្ឋធានី​ហាណូយ កំពុងតែ​អនុវត្ត​វិធីសាស្ត្រ​ព្យាបាល​កោសិកា​ស៊ាំ (immiune cell therapy) ។ គួររំលឹកថា ជ័យលាភី​ណូបែល ២០១៨ ផ្នែក​វេជ្ជសាស្ត្រ មាន​សាស្ត្រាចារ្យ​២​រូប ទទួលបាន ក្នុង​សាស្ត្រាចារ្យ​សញ្ជាតិ​អាមេរិក James P Allison បាន​រកឃើញ​កោសិកា CTLA4 ហើយ​សាស្ត្រាចារ្យ​ជប៉ុន Tasuku Honju បាន​រកឃើញ​កោសិកា PD1 ។ កត្តា​២​នេះ សុទ្ធសឹង​ដើរតួនាទី​បញ្ជា​បម្រែបម្រួល​ភាព​ស៊ាំ ក្នុង​ការព្យាបាល​ជំងឺមហារីក ។​

​ភាពស៊ាំ​នៃ​ការប្រឆាំង​នឹង​បាក់តេរី (Antibacterial resistance) PD1 និង​ភាពស៊ាំ​នៃ​ការប្រឆាំង​នឹង​បាក់តេរី CTLA4 បាន​ក្លាយជា​ឱសថ​ព្យាបាល​មហារីក​ថ្មី​បំផុត និង​ផ្លូវការ​លើ​ពិភពលោក ។ បណ្តា​ឱសថ​ខាងលើ មាន​តួនាទី​ធ្វើឲ្យ​សកម្ម​ឡើង (Actived) និង​អូសបន្លាយ “​អាយុ​” របស់​បណ្តា​កោសិកា​ស៊ាំ​ពិសេស (Specific immune cells) ដើម្បី​បណ្តា​កោសិកា​ទាំងនេះ​វាយ​សម្លាប់​កោសិកា​មហារីក ។​

លោក James Allison និង លោក Tasuku Honjo ឈ្នះរង្វាន់ណូបែល

​សាស្ត្រាចារ្យ​បណ្ឌិត Ta Thanh Van នាយករង​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Hanoi ដែល​ជា​កូនសិស្ស​របស់​សាស្ត្រាចារ្យ Tasuku Honju ម្ចាស់​ជ័យលាភី​ណូបែល​វេជ្ជសាស្ត្រ​ឆ្នាំ ២០១៨ ពោលថា ៖ មហារីក​ជា​បញ្ហា​ដ៏​លំបាក​ដោះស្រាយ ដែល​មុននេះ​មាន​វិធី​ព្យាបាល​ដោយ​វះកាត់ ប្រើ​គីមី ព្យាបាល​សំដៅ​គោលដៅ​…​។​ល​។ ហើយ​ប្រមាណ ១០​ឆ្នាំ​មកនេះ មាន​បន្ថែម​វិធីសាស្ត្រ​ព្យាបាល​ដោយ​កោសិកា​ស៊ាំ -​មូលដ្ឋាន​នៃ​វិធីសាស្ត្រ​នេះ​គឺ​បង្កើន​កម្លាំង​ទប់ទល់​នៃ​ប្រព័ន្ធ​ការពារ​សរីរាង្គ​ចំពោះ​កត្តា​ទាំង​ក្នុង និង​ទាំង​ក្រៅ ។​

សាស្ត្រាចារ្យ Ta Thanh van (​អាវខ្មៅ​) និង​ម្ចាស់​ជ័យលាភី​ណូបែល សញ្ជាតិ​ជប៉ុន Tasuku Honju ដែល​ជា​គ្រូ​របស់ខ្លួន ។​

​សាស្ត្រាចារ្យ​វៀតណាម​រូប​នេះ​ឲ្យដឹង​បន្ថែមថា ៖ អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ Hanio បាន​អនុវត្ត​វិធីសាស្ត្រ​នេះ​ពី​ដើម​ឆ្នាំ ២០១៧ មក ដោយ​អនុវត្ត​តាម​យន្តការ ផ្ទេរ​ប្រគល់​បច្ចេកទេស ពី​សំណាក់​អ្នក​ជំនាញការ​ជប៉ុន​។​

​សាស្ត្រាចារ្យ​វៀតណាម​រូបនេះ ឲ្យដឹង​បន្ថែម​ថា ៖ សារធាតុ​ដើម នៃ​វិធី​ព្យាបាល​នេះ គឺ​បង្កើន​ភាពស៊ាំ​នៃ​រាងកាយ ដោយ​ផ្តាច់​យក​កោសិកា​ស៊ាំ​ពី​ឈាម​ទៅ​ផ្ទៃក្រៅ (Peripheral blood) របស់​អ្នកជំងឺ​ផ្ទាល់ (​ប្រមាណ​ប៉ុន្មាន​លាន​កោសិកា​) ក្រោយមក​បង្កើន​ចំនួន និង​ធ្វើឲ្យ​ខុស​គ្នា (differentiate) ឲ្យបាន​ចំនួន​ប៉ុន្មាន​ពាន់​លាន រួច​បញ្ចូល​ឲ្យ​អ្នកជំងឺ ។​

“​ក្រោយពេល​មាន​ចំនួន​គ្រប់គ្រាន់ និង​មុខងារ​ទាំងឡាយ​ដែល​ចង់បាន (​មុខងារ​សម្គាល់​ដឹង​អត្តសញ្ញាណ​កោសិកា​មហារីក រួច​កម្ទេច​វា​ចោល​) នោះ​ទើប​កោសិកា​ស៊ាំ​នេះ​ត្រូវបាន​បញ្ជូន​ត្រឡប់​ចូល​រាងកាយ​របស់​អ្នកជំងឺ បង្កើត​ជារ​បាំង​កោសិកា​ស៊ាំ មាន​ថាមពល​គ្រប់គ្រាន់ ដើម្បី​កម្ចាត់​កោសិកា​មហារីក “-​សាស្ត្រាចារ្យ Ta Thanh Van សង្កត់ធ្ងន់ ។​

​វិធីសាស្ត្រ​នេះ បញ្ចូល​ឈាម​ទៅវិញ​៦​លើក ក្នុងអំឡុងពេល ៣​ខែ គឺ ២​សប្តាហ៍​ម្តង ។​

​លទ្ធផល​នៃ​ការព្យាបាល​ដោយ​ប្រើ​វិធីសាស្ត្រ​នេះ​ជាង​១​ឆ្នាំ​កន្លង​មក​លើ​មហារីក​ក្រ​លៀន សួន ថ្លើម ក្រពះ ពោះវៀន​ធំ និង​សុដន់ ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្នុងនោះ​អ្នកជំងឺ​ខ្លះ​បាន​ស្ថិត​នៅ​ព្រំដែន​នៃ​ការស្លាប់​-​រស់ (​ដំណាក់កាល ៣ ឬ ៤) ក៏​មាន​គុណភាព​ជីវិត​ល្អប្រសើរ​ឡើង ពិសេស​ពុំទាន់​ឃើញ​មាន​ប្រតិកម្ម​បន្ទាប់បន្សំ​ទេ ។​

​ពេល​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​វៀតណាម​កំពុង​ប្រឹងប្រែង​ឆ្ពោះ​ទៅ​គោលដៅ ធ្វើយ៉ាងណា​ជួយ​ដល់​អ្នកជំងឺ​ឲ្យបាន​ច្រើន ទាំង​បរិមាណ និង​គុណភាព​ជីវិត​។​

​ម្យ៉ាងទៀត​តម្លៃ​នៃ​ការព្យាបាល​តាម​វិធីសាស្ត្រ​នេះ ទាប​ជាង​នៅ​ប្រទេសក្រៅ​ច្រើន ព្រោះ​ក្រុម​វេជ្ជបណ្ឌិត​អាច​ម្ចាស់ការ និង​ក្តាប់​បាន​បច្ចេកទេស​នេះ​ទាំងស្រុង ។​

​យ៉ាងណាក្តី​ពេលនេះ មាន​អ្នកជំងឺ​រាប់រយ​នាក់​កំពុង​រង់ចាំ ព្រោះ​បច្ចុប្បន្ន​ក្នុង​១​វគ្គៗ អាច​ព្យាបាល​បាន​អ្នកជំងឺ​ពី ៦-៨ នាក់​ប៉ុណ្ណោះ ។ ហេតុនេះ​មន្ទីរពេទ្យ​អាទិភាព​ចំពោះ​អ្នក​ជំងឺមហារីក​ស្ថិត​ក្នុង​ដំណាក់កាល 3 និង ៤ ដែល​ជា​ដំណាក់កាល​ចុងក្រោយ ។​

​រដ្ឋ​វៀតណាម​ក៏​កំពុង​មាន​ផែនការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ប្រើប្រាស់​កោសិកា សម្រាប់​បម្រើ​ឲ្យ​ការព្យាបាល​ជំងឺ​មហារីក ៕ ចន្ទ្រា​

spot_img
×