Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រការ​ដែល​គួរឲ្យ “​សង្ស័យ​” និង​គួរឲ្យ “​ខ្លាច​” ជុំវិញ​ករណី​បាញ់​បង្ហោះ​កាំជ្រួច​របស់​កូរ៉េខាងជើង នៅ​ព្រឹក​ថ្ងៃទី ២៩/១១

spot_img

​តាម​ព័ត៌មាន​ថ្មី​ដែល​ទើប​ត្រូវបាន​ប្រកាស​នោះ ICBM ថ្មី​របស់​កូរ៉េ​ខាងជើង ដែល​ប្រទេស​នេះ ហៅថា Hwasong-15 បាន​ហោះ​ដល់​រយៈកម្ពស់​ជាង ៤៥០០​គីឡូ​មែត្រ ហើយ​ហោះ​ក្នុង​លំហ​អាកាស​ប្រើពេល​តែ​ជិត​១​ម៉ោង ប៉ុណ្ណោះ​។ ជាមួយនឹង​លទ្ធភាព​នេះ កាំជ្រួច​ថ្មី​របស់​កូរ៉េខាងជើង​ត្រូវបាន​និយាយថា អាច​បាញ់​ទៅ​ដល់​គ្រប់​ទីកន្លែង​នៃ​ប្រទេស​អាមេរិក ។​

កាំជ្រួច​ពេល​ចាកចេញ​ពី​ទ​ម្រ

​​​ប៉ុន្តែ​ខុស​ប្លែក​ពី​ការសាកល្បង​លើក​មុនៗ​ទាំងស្រុង នៅ​លើក​នេះ​កាំជ្រួច​កូរ៉េខាងជើង បាន​សំ​យ៉ុង​ធ្លាក់ចុះ​មក​ក្នុង​សមុទ្រ​ជប៉ុន ប៉ុន្តែ​គ្មាន​ម៉ាស៊ីន​ថត​ជាប់​នឹង​រ៉ា​ដា​ណាមួយ​របស់​ជប៉ុន​ដែល​បង្ហាញឲ្យឃើញក្បា​ល​គ្រាប់​នៅពេលវា​ធ្លាក់ចុះ​មក​។​

​តាម Business insider ក្រុមមន្ត្រី​ការពារជាតិ​របស់​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន បាន​តាម​ឃ្លាំមើល​យ៉ាង​មធ្យ័ត នៃ​ការបាញ់​បង្ហោះ​កាំជ្រួច​នេះ​បាន​ផ្តើម​នូវ​ការមន្ទិលសង្ស័យ​សម​ហេតុផល​គឺ ៖ កូរ៉េ​ខាងជើង​បាន​សាកល្បង​កាំជ្រួច​មួយ​មែន បុ​ន្តែ​គេ​បាន “​ក្លែងបន្លំ​” នៅ​ផ្នែក​សំខាន់​មួយ​របស់​កាំជ្រួច​។​

​ឃ្លីប ស្តី​ពី​ការបាញ់​បង្ហោះ​កាំជ្រួច​ Hwasong-15

​គោល​គំនិត​នៃ​ការបាញ់​បង្ហោះ​កាំជ្រួច​កន្លង​ទៅ​ថ្មីៗ​នេះ តាម​ក្រុម​អ្នកជំនាញការ​គឺ​សំដៅ​បញ្ជាក់ថា កាំជ្រួច​កូរ៉េខាងជើង​អាច​បាញ់​ដល់​អាមេរិក​។ ប៉ុន្មាន​នាទី​ក្រោយ​ហេតុការណ៍​កើត​ឡើង​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក បានធ្វើការ​គណនា​ដោយ​ផ្អែក​លើ​ពេលវេលា​ហោះហើរ​រយៈ​ចម្ងាយ និង​រយៈកម្ពស់​នៃ​កាំជ្រួច​នោះ​។​

​អ្វីៗ​ដែល​អ្នក​ស្ថិតនៅ​ក្រៅ ពុំ​អាច​ដឹង​ច្បាស់​នោះ​គឺ​កាំជ្រួច​ថ្មី​របស់​កូរ៉េខាងជើង បាន​តាម​យក​នូវ​អ្វី​? ព្រោះថា​ប្រសិនបើ​កាំជ្រួច​ទទេ វា​ពិតជា​ពុំ​អាច​បង្ក​ការបំផ្លិចបំផ្លាញ​ណាមួយ​ឡើយ​។ បញ្ហា​នេះ ស្ថិតនៅ​ត្រង់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​វា​ទើប​ជា “​អ្នក​បំផ្លាញ​”​។ សម្រាប់​ការ​ចលនា​បាន​នូវ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​ដែល​មាន​ទម្ងន់​ត្រឹមតែ ១០០​គីឡូក្រាម វា​ពិតជា​កិច្ចការ​មួយ​ដ៏​សែន​លំបាក​ចំពោះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​។​

​ហើយ​ក្នុង​ករណី​នេះ កូរ៉េខាងជើង​អាច​បាញ់​បង្ហោះ ICBM ចាស់ (​គំរូ​មុន​) តែ​ពុំ​មាន​បំពាក់​ក្បាល​គ្រាប់​ធ្វើឲ្យ​វា​អាច​ហោះហើរ​បាន​ឆ្ងាយ និង​លឿន​ជាង​មុន​។​

​​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un តែង​ទៅ​ឃ្លាំ​មើល​ដោយ​ផ្ទាល់​រាល់​ការបាញ់​បង្ហោះ​កាំជ្រួច​

“​កាំជ្រួច​នេះ​អាច​បាញ់​ដល់​គ្រប់​ទី​កន្លែង​នៃ​ប្រទេស​អាមេរិក​?” -David Wight រូប​វិទូ​ម្នាក់​និង​ជា​អ្នកជំនាញការ​ខាង​កាំជ្រួច​នៃ​សហព័ន្ធ​បណ្តា​អ្នកវិទ្យាសាស្ត្រ UCS បាន​វាយតម្លៃ​ប្រាប់​កាសែត Business insider “​ប្រសិន​បើ​គ្រាន់តែ​កាំជ្រួច​ដែល​សាកល្បង​នោះ ធ្វើដំណើរ​ទៅដល់​អាមេរិក​វា​ពុំ​មាន​អត្ថន័យ​អ្វី​ច្រើន​ទេ ប្រការ​ដែល​សំខាន់​នោះ តើ​វា​មាន​នាំ​តាម​នូវ​ក្បាល​គ្រាប់​ដែរឬទេ​”​។​

​តាមរយៈ​កាំជ្រួច​ថ្មី​នេះ កូរ៉េខាងជើង​អាច​បញ្ជាក់​ថា​ខ្លួន​នឹង​បាញ់​កាំជ្រួច​ទៅដល់​គ្រប់​ទីកន្លែង​នៃ​ប្រទេស​អាមេរិក ប៉ុន្តែ​ពុំ​បញ្ជាក់បាន​ថា ប្រទេស​នេះ​អាច​វាយប្រហារ​អាមេរិក​ដោយ​ប្រើប្រាស់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​ដែរ​ឬទេ​? ៕​ ដោយ ៖ អាទិត្យ

spot_img
×