Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ជា​ថ្ងៃ​មាន​លាភ​សម្រាប់​ការចេញ​រក​ផ្លូវ​ឆ្ងាយ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន ។

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ អ្វីៗ​ដំណើរការ​ដោយ​ជោគជ័យ ។ លុយកាក់ មាន​អ្នក​យក​អាសា​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ​មិន​បាន​ដូច​ចិត្ត តែ​ដោយសារ​នៅ​មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​រាល់​បញ្ហា​ក៏​ត្រូវបាន​ដោះស្រាយ​ស្រេច​បាច់ ។ លុយកាក់ ស្ថានភាព​លុយកាក់​មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ថោះ ៖ ការងារ ល្អ​បំផុត សម្រេច​បាន​សមិទ្ធផល​ខ្ពស់​គួរ​ជាទី​មោទនៈ ។ លុយកាក់ ត្រូវ​ប្រឹក្សា​យោបល់​គ្រប់គ្នា មុន​ពេល​ចង់​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​រោង ៖ ការងារ​ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​កើត​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ កើត​មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​របស់​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ មិន​ត្រូវ​បង្កើត​សម្ពាធ​ថែម​ឲ្យ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ប្រជែង ច្រណែនឈ្នានីស​អ្នក ។ លុយកាក់ ល្អប្រសើរ មាន​ឱកាស​រក​លាភ​ចូល​ថែម ។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ រីកចម្រើន គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ត្រូវ​ផែនការ ។ លុយកាក់ មិន​ត្រូវ​លោភលន់​ហួស ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​វក ៖ ការងារ គួរ​ពឹង​មិត្តភក្តិ​ជួយ​ដោះស្រាយ​នូវ​ការលំបាក​ក្នុង​ការងារ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ ប្រយ័ត្ន​ជួប​ស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​មាន​ចិត្ត​ដាច់ខាត​ក្នុង​ការងារ កុំ​អល់អែក ។ លុយកាក់ ល្អប្រសើរ ប្រសិន​ប្រឹងប្រែង​ថែម​ទៀត នោះ​ប្រភព​ចំណូល​នឹង​ហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ ជួប​ឱកាសល្អៗ​ច្រើន ក្នុង​ការស្វែងរក​ចំណូល​បន្ថែម ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យ​ស​សម្តី បញ្ចៀស​ធ្វើឲ្យ​គូស្នេ​ហ៍អាក់​ទន់ចិត្ត ។​

​ឆ្នាំ​កុរ ៖ ការងារ កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច​សោះ ៕​

spot_img
×