Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​និយម​កាហ្វេ​គប្បី​ដឹង ៖ តើ​វេលា​ណា​ពិសារ​កាហ្វេ​ល្អ​បំផុត​នោះ​!?

spot_img

តាម​ស្ថិតិ​មួយ​របស់ Reuters ជនជាតិ​អាមេរិក ៦៥% ផឹក​កាហ្វេ​រាល់ថ្ងៃ ហើយ ៨៥% ផឹក​វា​ជា​ប្រចាំ​តែម្តង ។​

​ប៉ុន្តែ​ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​ល្បីល្បាញ​ខាង​អាហារ​រូបត្ថ​ម្ភ Laura Cipullo ឲ្យដឹងថា ៖ មនុស្ស​ភាគច្រើន​និយម​ពិសារ​កាហ្វេ​នៅ​ពេល​ក្រោកពីដំណេក ហើយ​រឿង​នេះ​គឺ​ពុំគប្បី​ទេ ។ មូលហេតុ ៖ ពេល​ក្រោកពីដំណេក​ភ្លាម កម្រិត​អ័រម៉ូន cortisol – ឬ hormone stress – ក្នុង​រាងកាយ​ពេលនោះ​មាន​ចំនួន​ច្រើន​ណាស់ ។ អ្នកទទួល​អារម្មណ៍​នឿយណាយ បារម្ភ​ខ្វាយខ្វល់​… ។ ពេលនោះ​បើ​អ្នក​ពិសារ​កាហ្វេ​ភ្លាម បរិមាណ Cortisol គឺ​នឹង​កើនឡើង ហើយ​កត្តា​ខាងលើ​ក៏​កើនឡើង​តាម​ដែរ ។​

​ដើម្បី​បន្ថយ​កម្រិត cortisol នោះ គប្បី​ពិសារ​កាហ្វេ​នៅ​ម៉ោង 3h-4h ក្រោយ​ភ្ញាក់​ពី​ដំណេក ។​

​ពិសេស​ចូរ​ចៀសវាង​ពិសារ​វា​នៅ​ពេល​ព្រលប់ ព្រោះ​ប្រសិទ្ធភាព​កាហ្វេ​វា​ពង្រីក​អានុភាព​ប្រមាណ​ពី ៣០​នាទី​-៦០​នាទី ក្រោយ ហើយ​ស្ថិត​ក្នុង​រាងកាយ​រយៈពេល ៦​ម៉ោង ឯណោះ ។​

​គួរ​ពិសារ​កាហ្វេ​កម្រិត​សមល្មម បើ​ច្រើនពេក Caffeine នឹង​បង្ក​ឲ្យ​អ្នក​មាន​អារម្មណ៍​ខ្វាយខ្វល់ រសាប់រសល់ នាំ​ឲ្យ​ដេក​មិន​លក់ ៕ លី​សា​

spot_img
×