Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Reuters៖ ជប៉ុន​ចង់​សម្រួល​ទំនាក់ទំនង​ជាមួយ​ចិន​

spot_img

​តាម​Reuters​នោះ ក្នុងពេលដែល​ប្រធានាធិបតី​អាមេរិក​Donald Trump ហាក់ដូចជា​កំពុង​បំផុស​«​សង្គ្រាមត្រជាក់​»​ពាណិជ្ជកម្ម​សំដៅ​ប្រទេស​ចិន នាយករដ្ឋមន្ត្រី Abe នឹង​ជំរុញ​ចំណងទាក់ទង​ជាមួយ​ក្រុង​ប៉េកាំង​ក្នុងជំនួប​កំពូល​ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែ​នេះ​។​

​ប្រធាន​រដ្ឋ​ចិន ស៊ី ជីន​ពាន និង​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe

​មុន​នោះ ក្រោយពេល​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១២ លោក​Abe បាន​រក្សា​ជំហរ​តឹងរ៉ឹង​ចំពោះ​ចិន ខណៈពេលដែល​រវាង​ប្រទេស​ទាំងពីរ កើតមាន​ជម្លោះ​ទាក់ទង​ដល់​តំបន់​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​។ ប៉ុន្តែ​ពេលនេះ​លោក​Abe សង្ឃឹមថា ភាគី​ទាំងពីរ​អាច​ជំរុញ​ត​ភ្ជាប់​ចំណង មិត្តភាព​ឡើងវិញ​ក្នុងពេលដែល​ក្រុង​ប៉េកាំង​កំពុង​ស្ថិតក្នុង​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​តានតឹង​ឡើងជា​មួយ​អាមេរិក​។​

​មន្ត្រីការទូត​ជប៉ុន​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​និយាយថា ៖ ដើម្បី​ជប៉ុន​រក្សាបាន​កំណើនសេដ្ឋកិច្ច​ប្រ​ដោយ​ចីរភាព នោះ​ប្រទេស​នេះ​មិនអាច​រំលង​ចោល​ចំណងទាក់ទង​ជាមួយ​ខឿនសេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ពិភពលោក​បានឡើយ​។​

​ជំនួប​ផ្លូវ​ការដែល​ត្រូវបាន​បញ្ជាក់ថា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦​តុលា រវាង​លោក​Abe និង​លោក​ស៊ី ជីន​ពាន​គឺជា​ជំនួប​កំពូល​ដំបូង​គិត​ចាប់តាំងពី​ឆ្នាំ​២០១១​មក ។​

​ពាណិជ្ជករ​ជប៉ុន​ចង់ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​មាន​ប្រក្រតីភាព​ឡើងវិញ ដើម្បី​ពួកគេ​អាច​ប្រកួតប្រជែង​ជាមួយ​ដៃគូ​អាមេរិក អឺរ៉ុប​។ រីឯ​ភាគី​ចិន​វិញ​សង្ឃឹមថា​នាយករដ្ឋមន្ត្រី​Abe នឹង​គាំទ្រ​ដល់​គំនិត​ច្នៃប្រឌិត​វិថី​និង​ខ្សែក្រវាត់​របស់ខ្លួន​។​

​ជប៉ុន​ចង់ឱ្យមាន​ការធានា​ចំពោះ​គ្រោងការណ៍​រួមជាមួយ​ចិន​ត្រូវតែ​តម្លាភាព បើកចំហ និង​សមស្រប​លើ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បណ្ដា​ប្រទេស ដែល​ជំពាក់​បំណុល​។​

​មន្ត្រី​ព​ណិ​ជ្ជ​កម្ម​ជប៉ុន​ម្នាក់​ពោលថា «​នេះ​ពុំមែន​ជា​ទង្វើ​គាំទ្រ​បញ្ហា​វិថី​និង​ខ្សែក្រវាត់​តែមួយ​នោះទេ​។ ព្រោះ​យើងខ្ញុំ​មិនអាច​រំលង​ចោល​ស្តង់ដារ​សកលលោក​បាន​ឡើយ​។​

​ទោះយ៉ាងណា តាម​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​ត្រូវ​បានប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​១១​តុលា បង្ហាញឱ្យឃើញថា ពលរដ្ឋ​ជប៉ុន​ចំនួន​៨៦​ភាគរយ​«​មានការ​ពិចារណា​អាក្រក់​»​អំពី​ចិន​។​

​លោក Kiyoyuki Seguchi នាយក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពិភពលោក Canon សន្និដ្ឋានថា ៖​ជនជាតិ​ជប៉ុន​មួយចំនួន​ចាត់ទុកថា ចំណងទាក់ទង​ជាមួយ​អាមេរិក កំពុង​ត្រូវបាន​ចាត់ទុកជា​អាទិភាព​ប្រៀប​នឹង​បញ្ហា​ខាង​សេដ្ឋកិច្ច​។ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​នោះ​សួរថា ប្រសិនបើ​គ្មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​តើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រសើរឡើង​ដែរឬទេ​នោះ​? ចម្លើយ​គឺ​«​ទេ​»៕
​សូ​យ​ន​

spot_img
×