Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹក​អ្នកដំណើរ​១៣៦​នាក់​ទង្គិច​នឹង​របង ពេល​ហោះហើរ​ឡើង​នៅ​ឥណ្ឌា​

spot_img

យន្តហោះ​ដែល​ដឹក​អ្នកដំណើរ​១៣៦​នាក់ បាន​ប៉ះ​ជាមួយ​របង​ព្រលានយន្តហោះ​ខណៈពេល​ចេញដំណើរ ប៉ុន្តែ​ពុំមាន​អ្នកណា​រងរបួស​ទេ​។​

របង​ព្រលានយន្តហោះ​ក្រោយ​រង​ការប៉ះទង្គិច​ជាមួយ​យន្តហោះ​

​​យន្តហោះ Boeing 737​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃថោក Air India Express នៅ​ថ្ងៃទី​១២​តុលា​បាន​រង​ការខូចខាត​ពេល​ប៉ះ​ជាមួយ របង​ព្រលានយន្តហោះ​ពេល​វា​ចេញដំណើរ ។ យន្តហោះ​នេះ​ចាក​ចេញពី​ព្រលានយន្តហោះ​Trichy ភាគខាងត្បូង​ឥណ្ឌា​ឆ្ពោះទៅ​Dubai (UAE) ក៏​ប្រទះ​នឹង​គ្រោះថ្នាក់​តែម្តង​។​

​ក្រុម​អ្នកបើកបរ​បាន​បន្តដំណើ​រ​រហូត​ពេល​ដឹងថា​មាន​បញ្ហា​ទើប​ប្តូរ​ទិស​មក​ចុះចត​នៅ​ព្រល​ន​យន្តហោះ​Mumbai បាន​ដោយ​សុវត្ថិភាព​។​ភ្លាមៗ​នោះ​អ្នកបើកបរ​យន្តហោះ​ទាំង​ពីររូប​ត្រូវបាន​ផ្អាក​ការងារ​ជាបន្ទាន់​។​

Air India ដែលជា​ក្រុមហ៊ុនមេ​ប្រកាសថា ខ្លួន​កំពុង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ស៊ើបអង្កេត​ករណីនេះ​៕
​លី​សា​

ផ្នែក​ពោះ​របស់​យន្តហោះ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​

spot_img
×