Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វត្ថុ​ចម្លែក​បណ្តែត​ខ្លួន​លើ​លំហ​អាកាសប្រទេស​ចិន​(មានវីដេអូ)

spot_img

​នៅ​យប់​ថ្ងៃទី​១១ ខែតុលា ពលរដ្ឋ​ជាច្រើន​ពាសពេញ​ប្រទេស​ចិន បាន​សម្លឹង​ឃើញ​វត្ថុ​ហោះហើរ​ចម្លែក​មួយ​នៅលើ​លំហ​អាកាស ដែល​ហោះហើរ​រួច​បន្សល់ទុក​នូវ​ពន្លឺ​យ៉ាង​អាថ៌កំបាំង​នាពេល​យប់​។​

​វត្ថុ​ចម្លែក​មាន​វត្តមាន​លើ​លំហ​អាស​កាស​ប្រទេស​ចិន​

​​តាម Sputnik ដែល​ដកស្រង់​ប្រភពពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យដឹងថា វត្ថុ​ចម្លែក​នេះ​ត្រូវបាន​ពលរដ្ឋ​នៅ​ក្រុង​ប៉េកាំង​និង​ខេត្ត​សាន​ស៊ី ព្រមទាំង​តំបន់​ម៉ុង​ហ្គោល ខាងក្នុង​នៃ​ប្រទេស​ចិន សុទ្ធសឹងតែ​បានឃើញ​នៅ​យប់​ថ្ងៃទី​១១ ខែតុលា​។​

​មានមតិ​ជាច្រើន​ជុំវិញ​បញ្ហា​នេះ ខ្លះ​ថា​វា​ជាវ​ត្ថុ​មកពី​ភព​ដទៃ ខ្លះ​ទៀតថា​ជា​ផ្សែង​បន្សល់ទុក​ដោយ​យន្តហោះ​។

​ឥឡូវ​ត្រូវ​រង់ចាំ​ថា​វត្ថុ​អាថ៌កំបាំង​នេះ​ជា​អ្វី​៕

ពន្លឺ​ចម្លែក​ផ្តើមចេញពី​វត្ថុ​ហោះហើរ​មួយ​មិនទាន់​សន្និដ្ឋានបាន នៅលើ​លំហ​អាកាស​ចិន​យប់​ថ្ងៃទី​១១ ខែតុលា​

 

spot_img
×