Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ ភារកិច្ច រយៈពេល​៩​ខែ ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ​រយៈពេល​៩​ខែ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ញត្តិ​គាំទ្រ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រកាស​គាំទ្រ​ទាំងស្រុង ចំពោះ​គោលជំហរ​រដ្ឋាភិបាល​តាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាគមនិស្សិត និង​កម្មសិក្សាការី​ខ្មែរ នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ កន្លងមក​ថ្មីៗ​នេះ​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន​និង​អនុប្រធាន​មន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង​មូលដ្ឋាន​ក្រុង​-​ស្រុក នាយ នាយរង​អាវុធហត្ថ ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចំនួន​៦១​នាក់​ផង​ដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ ក្នុង​អំឡុង​ពេល​សម្តេច​តេជោ អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន បានប្រកាស​រក្សា​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​បំផុត​ក្នុង​ការរក្សា​អធិបតេយ្យ និង​ឯករាជ្យ​របស់​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​បរទេ​សណា​មក​ជាន់ឈ្លី ជា​ថ្នូរ​នឹង​ជំនួយ ឬ​ការព្រមាន​ណាមួយ​នោះ​ឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ការ​ឱនក្បាល​ចំពោះ​បរទេស​មួយ​ដង នឹង​មាន​មានការ​ឱនក្បាល​ជា​បន្តបន្ទាប់​មិន​អាច​ងើប​រួច​នោះ​ឡើយ ហើយ​ការ​ឱ​ក្បាល​ចំពោះ​បរទេស​ជា​ថ្នូរ​សម្រាប់​ជំនួយ ឬ​ជា​ថ្នូរ​នឹង​អ្វី​មួយ​នោះ គឺជា​ការ​បំផ្លាញ​នូវ​អធិបតេយ្យ និង​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​ផងដែរ​។ ក្នុងនាម​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​ប្រទេស​ជាតិ​តាំងពី​ក្រោយ​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នោះ សម្តេច​តេជោ បាន​អះអាង​ថា សម្តេច​នឹង​មិន​ធ្វើ​ទង្វើ​ឱនក្បាល​ចំពោះ​បរទេស​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត​កុំ​យក​អធិបតេយ្យ​ជាតិ​ទៅ​ដូរ​ជា​មួយ​ជំនួយ កុំ​យក​សន្តិភាព​របស់​ប្រទេស​ទៅ​ដូរ​ជា​មួយ​ជំនួយ​។ ឥឡូវ​ចង់​នរណា​ចាត់ការ​កម្ពុជា​តាម​វិធី​ណា​ចាត់ការ​ចុះ ប៉ុន្តែ​កម្ពុជា​ត្រូវ​រឹងមាំ​ចំពោះ​គោលការណ៍​ការពារ​អធិបតេយ្យ ឯករាជ្យ​ជាតិ​របស់​ខ្លួន​។ បើ​កម្ពុជា​អនុវត្តន៍​ច្បាប់​កម្ពុជា​មិន​បាន​ផង ចាំបាច់​ទៅ​ធ្វើ​កម្ពុជា​ធ្វើ​អី ចាំបាច់​ធ្វើ​ប្រទេស​មួយ​ធ្វើ​អី​»៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×