Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ចាប់ខ្លួន​បក្ខពួក​ពីរ​នាក់​ទៀត និង​អាវុធខ្លី​ស៊េរី​ទំនើប​ចំនួន​ពីរ​ដើម​

spot_img

​ភ្នំពេញ​៖ តាម​ចម្លើយ​សារភាព របស់​បក្ខពួក​ម្នាក់ នៃ​ក្រុម​ជនប្រដាប់អាវុធ ដែល​បាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​កម្សាន្ដ Rock បណ្តាលឲ្យ​របួស​ឌី​ជេ​ម្នាក់នោះ នា​វេលា​ម៉ោង​១២ ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ រហូត​ឈាន​ទៅដល់​ការចាប់ខ្លួន បក្ខពួក​ចំនួន​២​នាក់​បន្ថែមទៀត រួមជាមួយ​នឹង​អាវុធខ្លី​ស៊េរី​ទំនើប​ចំនួន​ពីរ​ដើម បន្ទាប់ពី​បាន​រត់គេចខ្លួន ដល់​ខេត្ត​កំពង់ធំ​។ ប៉ុន្តែ​ទោះ​យ៉ាងណា ជន​ដែល​បាញ់រះ​ពិតប្រាកដ មិន​ទាន់​ចាប់ខ្លួន​បាន​ន​ឡើយ​ទេ​។​

​លោក​ឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធានា​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា បក្ខពួក​ជនដៃដល់​ដែល​បាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ចំនួន​២​នាក់​ទៀត ត្រូវបាន​នគរបាល​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​នៅ​ខេត្ត​កំពង់ធំ ។ ប៉ុន្តែ​ទោះ​យ៉ាងណា លោក​ឧត្តមសេនីយ៍​ឯកមិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជន​ទាំង​ពីរ​នាក់​នេះ​ទេ​។ ដោយ​លោក​ឧត្តមសេនីយ៍ គ្រាន់តែ​បង្ហើប​ប្រាប់​បន្ថែមថា ពេលនេះ​ដែល​កម្លាំង​នគរបាល​ជំនាញ​របស់​លោក កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់ យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។​

​សូមជម្រាបថា កាលពី​វេលា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត Rock ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ករណី​ផ្ទុះអាវុធ​នេះ កើតឡើង​ដោយសារ​ជម្លោះ​នៅក្នុង​បន្ទប់​លេខ​២០២ និង​២០៣ ជនដៃដល់​បាន​បាញ់ប្រហារ​លើ​ជនរងគ្រោះ​ចំនួន​៤​គ្រាប់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ត្រង់​ជើង និង​ដៃ​។ ជនដៃដល់​ជា​ជា​មន្ត្រី​យោធា​និង​ជា​កូន​មន្ត្រី​ធំ​ម្នាក់ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ បៀ សំអឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ DJ ប្រចាំ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុក​៕ ដោយ​៖​កូឡាប​

spot_img
×