Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​បរទេស មក​វិនិយោគ​នៅ​កម្ពុជា ដែល​ពង្រីក​អាជីវកម្ម ដោយ​ប្រើ​កម្លាំង​ក្នុង​ស្រុក កម្ពុជា មិន​យកពន្ធ​ពី ២-៣​ឆ្នាំ​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ដ្រី​ព័ត៌មាន បានបញ្ជាក់​ថា កម្ពុជា​ទើបតែ​បានរៀបចំ​ច្បាប់​បន្ថែម​ទៀត ដល់​ក្រុមហ៊ុន​បរទេស ដែល​ចូលមក​កម្ពុជា ប្រសិនបើ​ក្រុមហ៊ុន​បរទេស​ទាំងអស់ យក​ប្រាក់​ចំណេញ ដែល​ទទួលបាន​ទៅ​បង្វិល​សម្រាប់​ពង្រីក​អាជីវកម្ម ប្រាក់ចំណេញ​នោះ នឹង​មិន​ត្រូវបាន​យក​ពន្ធ​ឡើយ បើ​ការពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន ប្រើប្រាស់​កម្លាំង​ក្នុង​ស្រុក កម្ពុជា ក៏​មិន​យកពន្ធ​ពី ២-៣​ឆ្នាំ ។​

​លោក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា កំពុងបើក​សេរី ឲ្យ​បណ្ដា​ប្រទេស​ផ្សេងៗ ចូល​មក​វិនិយោគ ហើយ​អ្វី​ដែល​កាន់តែ​ងាយស្រួល​ទៀត​នោះ កម្ពុជា​មាន​ច្បាប់ពាណិជ្ជកម្ម​ដ៏​ទូលាយ គឺ​គ្រប់​ក្រុមហ៊ុន​បរទេស អាច​បើក​អាជីវកម្ម​របស់​ខ្លួន​បាន ដោយ​មិន​ចាំបាច់​មាន​ការចូល​ហ៊ុន ពី​អ្នកវិនិយោគ​ក្នុងស្រុក​។​

​នៅក្នុង​ឱកាស​លោក​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អន្ដរជាតិ​ស្ដីពី ឥទ្ធិពល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​សហគមន៍ នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​បណ្ដា​ក្រុមហ៊ុន និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​​ព័ត៌មាន បាន​មានប្រសាសន៍ថា នយោបាយ​ទាំង​នេះ ជា​ការរួមចំណែក​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ក្រុមហ៊ុន​បរទេស ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ មាន​ទំនាក់ទំនង​ឲ្យ​កាន់តែ​ទូលំទូលាយ និង​អាច​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្រាប់​ក្រុមហ៊ុន​ផងដែរ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×