Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករត់តាក់ស៊ីម្នាក់ ជាអតីត​គ្រូសូត្រស្តាំ​វត្ត​ពេជ្រ​មន្ត្រី ​ត្រូវបានគេវាយសម្លាប់

spot_img

​ខេត្ត​ស្វាយរៀង ៖ ​អ្នក​រត់​តាក់ស៊ី​ម្នាក់​ត្រូវបាន​សង្ស័យថា​មាន​គេ​ព្រួត​វាយ​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត ហើយ​អូស​សព​យក​ទៅ​ចោល ដោយសារ​ជនរងគ្រោះ​បើកបរ​រថយន្ត​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ង​រ​បាក់ជើង និង​បែក​ក្បាល​ធ្ងន់ធ្ងរ​ ខណៈ​អ្នកជិះ​ម៉ូតូ​បាន​បើក​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​ឆ្លងផ្លូវ ខ្វះ​ការប្រុងប្រយ័ត្ន ។​

​បើតាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យដឹងថា អ្នក​រត់​តាក់ស៊ី​ដែល​ត្រូវ​គេ​ប្រួត​វាយ​សម្លាប់​នោះ​ឈ្មោះ គុជ សំ​អៀ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​(​អតីត​ជា​គ្រូ​សូធ្យ​ស្តាំ​វត្ត​ពេជ្រ​មន្ត្រី​២០០២ ដល់​២០០៦)​មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង ។

​ប្រភព​ដដែល​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​០៨ តុលា ២០១៨ វេលា​ម៉ោង​ប្រហែល​១០ និង​៣០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​កម្ពោ​ធលៀប សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត រវាង​រថយន្ត​ម៉ាក​លុច​ស៊ី​ស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C- 3952 បើកបរ​ដោយ​ជនរងគ្រោះ​ឈ្មោះ គុជ សំ​អៀ​ត ពី​ទិស​ខាងលិច​ទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម ចេញពី​កន្លែង​ផឹកស៊ី បើក​ឆ្លងផ្លូវ​ពី​ត្បូង​មក​ជើង​បត់​ឆ្វេង​ក៏​បុក​ពេញ​ទំហឹង​ចំ​ពាក់កណ្តាល​ម៉ូតូ បណ្តាលឲ្យ​រងរបួ​សបា​ក់ជើង​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅនឹងកន្លែង​តែម្តង ។​ខណៈ​នោះ​ជនរងគ្រោះ​ដែលជា​អ្នក​រត់​តាក់ស៊ី​មិន​បាន​បើក​រត់គេច​ទេ ដោយ​មាន​ចិត្ត​ធម៌​ធ្លាប់​បួស​ជា​សង្ឃ​ចង់​នៅ​ទទួលខុសត្រូវ​ពេលនោះ​បាន​ឈប់​រថយន្ត ហើយ​ចុះ​ទៅ​គោលបំណង​ជួយ​លើក​ជនរងគ្រោះ ។ ស្របពេល​នោះ​ស្រាប់តែ​មិត្ត​ភក្កិ​ពួក​ភឿន និង​សាច់ញាតិ​ជន​រងគ្រោះ (​ដែល​ត្រូវ​រថយន្តបុក​) នៅ​កន្លែង​ផឹកស៊ី​បាន​ចេញមក ហើយ​បាន​ដេញ​ព្រួត​គ្នា​វាយ​អ្នកបើករថយន្ត​តាក់ស៊ី បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត រួច​អុស​សព​ជនរងគ្រោះ​ទៅ​ចោល​ក្នុង​ព្រៃ​ដើម​ប្រេងខ្យល់ ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ ស្ថិតនៅ​ភូមិ​គម្ពោធ​ជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ។​

ក្រោយមក​សមត្ថកិច្ច​នគ​បាល​សង្កាត់​ព្រៃ​អង្គុញ​បាន​មក​ដល់​ឃើញ តែ​រថយន្ត និង​ម៉ូតូ​នៅ​កណ្លាល​ថ្នល់ ។ រីឯ​ជនរងគ្រោះ​ឈ្មោះ សោម ម៉ាញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជួសជុល​ទូរទស្សន៍​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​សាច់ញាតិ​ហៅ​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ ដោយ​ជនរងគ្រោះ​របួស​បាក់ជើង និង​បែក​ក្បាល​ធ្ងន់ធ្ងរ​ត្រូវ​គ្រូពេទ្យ​បញ្ជូនទៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ ។​ចំណែក​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ព្រៃ​អង្គុញ ដើម្បី​ដោះស្រាយ​តាមច្បាប់ ។​

ប្រភព​ដដែល​បន្ត​ទៀត​ថា មុនដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​អ្នកបង្កឲ្យ​មក​ទទួលខុសត្រូវ ។ ប៉ុន្តែ​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​០៩ តុលា ២០១៨ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​មនុស្ស​ដេកស្លាប់​នៅ​ក្នុង​ព្រៃ​ដើម​ប្រេងខ្យល់ នៅ​ភូមិ​គម្ពោធ​ជ្រូក សង្ស័យ​ជា​អំពើ​ឃាតកម្ម​សមត្ថកិច្ច​ក៏​បាន​រាយការណ៍​មក​លោក​ស្នងការ​នគ​បាល​ខេត្ត​ចាត់​មន្ត្រី​ការិយាល័យ​បច្ចេកទេស ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យវិច្ច័យ​ធ្វើការ​សន្និដ្ឋាន​ថា ពិត​ជា​អំពើ​ឃាតកម្ម​នៅ​កន្លែង​ផ្សេង ហើយ​យក​មក​ផ្លុង​ចោល​នៅ​ទីនោះ គឺ​ជនរងគ្រោះ​ត្រូវ​ក្រុម​ជនដៃដល់​ចាប់​ជ្រមុជ​ក្នុង​ទឹក​ភក់ល្បាប់ បណ្តាលឲ្យ​ស្លាប់ ។​បន្ទាប់​ពី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ទើប​ដឹងថា សព​ជនរងគ្រោះ​ជា​អ្នកបើក​តាក់ស៊ី​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាច​រណ៍នៅ​ភូមិ​គម្ពោធ​លៀប​ទើប​ធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​រក​ក្រុម​ឃាតក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យខាងតែបាន ។

​បើ​តាម​ប្រភព​ព័ត៍មាន​ពីខាង ចំណត​តាក់ស៊ី​ក្រុង​បាវិត​បានឲ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​( គុជ សំ​អៀ​ត )​បាន​រត់​តាក់ស៊ី​ដឹក​អ្នកដំណើរ​ជា​ជនជាតិ​ចិន​ពី​ភ្នំពេញ​ទៅ​កាស៊ីណូ​នៅ​ក្រុង​បាវិត លុះ​មក​ដល់​ម្តុំ​សង្កាត់​ព្រៃ​អង្គុ​ញ ក្នុង​ម៉ោង​ប្រមាណ​១០​យប់​ជាង​ក៏​ជួប និង​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ឡាន​របស់​គាត់​បាន​បើក​ប៉ះ​ម៉ូតូ​ដែល​ចេញពី​កន្លែង​ផឹកស៊ី​មួយកន្លែង បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ​បាក់​ជើង​បែកក្បាល​រងរបួស​ធ្ងន់ ហើយ​ប្រហែលជា​គាត់​ចុះ​ពី​ឡាន​មក ដើម្បី​ដោះស្រាយ ហើយ​ក៏​ត្រូវ​គ្នីគ្នា​របស់​អ្នក​ជនរងគ្រោះ​នោះ​វាយ​ធ្វើបាប​រហូត​បាត់​ខ្លួន​ទាល់តែ​ដល់​រសៀល​ថ្ងៃ​ទី​០៩ តុលា ២០១៨ ទើប​បាន​រកឃើញ​ដេកស្លាប់​នៅ​ចម្ការ​ប្រេងខ្យល់ ចម្ងាយ​ពី​កន្លែង​គ្រោះថ្នាក់ប្រមាណ​ជា​១​គីឡូម៉ែត្រ ។ បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ​រួច​បាន​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ក្រុមគ្រួសារ​សព​បាន​អំពាវនាវ​សុំឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ក្រុម​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ។

បើ​តាម​មន្ត្រី​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​បើក​ការស៊ើបអង្កេត​រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​០៣​នាក់ នៅ​ថ្ងៃ​ទី​១១ តុលា ២០១៨ មក​សាកសួរ​នៅ​ស្នងការ​នគ​បាល​ខេត្ត ។ ដោយឡែក​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យដឹង​ផងដែរ​ថា នៅ​កន្លែង​ផឹកស៊ី​មុន​កើតហេតុ​មាន​អ្នកផឹកស៊ី​ពី​៧​ទៅ​៨​នាក់ ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្រុម​អ្នក​ផឹក​នោះ​បាន​នាំគ្នា​ដេញតាម​វាយ​ជនរងគ្រោះ​រត់​ចូលទៅ​ក្នុង​ភូមិ​ក៏​បាត់​ដំណឹង​ទៅ ។​

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​រហូតមកដល់​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ ​​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ធ្វើ​ការសាកសួរ​បន្ត​តាម​នីតិវិធី​មិនទាន់​ដឹងថា ចោទប្រកាន់​ពីបទ​អ្វី​នៅ​ឡើយ​ទេ​ ។ ដោយ ៖ វ៉ៃកូ​

   

spot_img
×