Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា កំពុង​ធ្វើការ​បម្រើ​ផលប្រយោជន៍​ប្រជាជន​ខ្មែរ ក្នុង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ជាមួយ​សមា​ភាគី សហភាព​អឺរ៉ុប​

spot_img

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពម៉ឺងម៉ាត់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​ធ្វើការ​បម្រើ​ផលប្រយោជន៍​ប្រជាជន​ខ្មែរ​ប្រកប​ដោយ​ជោគជ័យ ទាំង​កិច្ច​គ្រប់គ្រង​រដ្ឋ ក៏ដូចជា​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ និង​សហប្រតិបត្តិការ ក្នុង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ជាមួយ​សមា​ភាគី សហភាព​អឺរ៉ុប​។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១២​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ថា សហភាព​អឺរ៉ុប​បានចេញ​សេចក្តីថ្លែងការណ៍ ទាក់ទង​ទៅ​នឹង​កម្មវិធី ពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា (​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ “EBAs”) គឺ​មិន​បាន​ធ្វើឱ្យ​កម្ពុជា មាន​ការព្រួយបារម្ភ​ហួស​ហេតុ ឬ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​នោះឡើយ​។ ពីព្រោះ​យោង​ទៅ​តាម​លក្ខខណ្ឌ នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​សហភាព​អឺរ៉ុប ចំពោះ​ពន្ធ​អនុគ្រោះ EBAs គឺ​មាន​គោលការណ៍ និង​ទិសដៅ “​សម្រាប់​ផ្ដល់ឱ្យ​ប្រទេស ដែល​មាន​ការអភិវឌ្ឍ​តិចតួច (LDCs)” ដូចជា ប្រទេស​កម្ពុជា ហើយក៏​ជា​ប្រទេស ដែល​នាំមុខគេ ក្នុង​ការ​ផ្តល់​សច្ចាប័ន នៃ​កិច្ចព្រមព្រៀង ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​ជា​កត្តា​ចម្បង​មួយ ក្នុង​ការទទួល​បាន​ពន្ធ​អនុគ្រោះពាណិជ្ជកម្ម EBAs នេះ​។​

​លោក​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បន្ថែមថា កម្ពុជា ក៏​បាន​នឹង​កំពុង​បន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ និង​ជិតស្និទ្ធ ជាមួយ​សហភាព​អឺរ៉ុប ទាំង​ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ផ្នែក​ផ្សេងៗ​ទៀត ដើម្បី​ផលប្រយោជន៍​រួម​គ្នា​ទៅវិញទៅមក​។​

នៅក្នុង​​ស្ថានភាព​នេះ សហភាព​អឺរ៉ុប និង​កម្ពុជា នៅតែ​បន្ត​រក្សា​ភាព​ជា​ដៃគូ ក្នុង​កិច្ចសន្ទនា ដើម្បី​ថែរក្សា​ផលប្រយោជន៍​រួម ដែល​កើតចេញ​ពី​ពន្ធ​អនុគ្រោះ (EBAs) ជាមួយ​និង​កិច្ចធានា​នូវ​អធិបតេយ្យ និង​ឯករាជ្យភាព​រៀងៗ​ខ្លួន ។​

សម្រាប់​កម្ពុជា គឺ​នៅតែ​គោរព និង​វាយតម្លៃ​ខ្ពស់ លើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO) ក៏ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុង​កិច្ច​រួម​គា្ន ដើម្បី​សិទ្ធិ​សេរី និង​ជីវភាព​ថ្លៃថ្នូរ​របស់​ក​ម្មករ កម្ម​ការី​នី ដែល​ជា​បុព្វហេតុ និង​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា និង សហភាព​អឺរ៉ុប ដែល​បាន​ប្តេជ្ញា​អភិវឌ្ឍន៍ និង​ការពារ រហូត​ដល់​ទទួល​បាន​ជោគជ័យ​ជា​ប្រយោជន៍​រួម​នា​បច្ចុប្បន្ននេះ ។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា មាន​កិតិ្ត​យស និង​សេចក្តី​រីករាយ សូម​ជម្រាប​ជូន​ដល់​ជនរួមជាតិ​ទាំងអស់ កុំឱ្យ​មាន​ការព្រួយបារម្ភ​តាមរយៈ​ការវិភាគ និង​ការវាយតម្លៃ​មិន​សម​ហេតុផល ស្តី​ពី​ពន្ធ​អនុគ្រោះ EBAs​។ ហើយ​ពន្ធ​អនុគ្រោះ​នេះ គឺ​មាន​នីតិវិធី​ក្នុង​ការអនុវត្ត ឬ​ការដោះស្រាយ ដែល​នឹង​ត្រូវ​ចំណោយពេល​វែងឆ្ងាយ​ទៅមុខទៀត ក្នុង​កិច្ចសហប្រតិបត្តិការ រវាង​ភាគី​សហភាព​អឺរ៉ុប និង​កម្ពុជា ។

នៅក្នុង​ន័យ​នេះ ដំណើរការ​នៃ ផលិតកម្ម​ឧស្សាហកម្ម វាយ​ណ​ភ័ណ​នៅ​កម្ពុជា សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​នោះ មិនទាន់មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ណាមួយ​នោះទេ ខណៈ​ដែល​ភាគី​ពាក់ព័ន្ធ​កំពុងតែ​ធ្វើ​ការពិភាក្សា និង​ដោះស្រាយ ទៅតាម​នីតិវិធី នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អឺរ៉ុប ស្ដីពី​ការអនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) នេះ ។​

ក្នុងឋានៈ​ជា​ប្រទេស​អធិបតេយ្យ​មួយ កម្ពុជា​ត្រូវតែ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍ ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​របស់ខ្លួន ដូច​ដែល​​បាន​ចែង នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ខណៈ​ដែល​កម្ពុជា​ធ្វើការ ក្នុង​ភាព​ស្មើ​មុខមាត់​ជាមួយ​សហគមន៍​អន្តរជាតិ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×