Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យ​មួយចំនួន​គប្បី​សរសេរ​អក្សរ​ឱ្យបាន​ងាយ​មើល​បន្តិច ប្រយ័ត្ន​ដូច​ឥណ្ឌា គ្រូពេទ្យ​សរសេរ​អក្សរ​គគ្រិច រង​ការផាកពិន័យ​

spot_img

​ការដែល​វេជ្ជបណ្ឌិត​សរសេរ​អក្សរ​មិន​ស្អាត វា​មិនមែនជា​រឿង​ថ្មី​លើ​ពិភពលោក​ទេ ប៉ុន្តែ​នៅ​ឥណ្ឌា ការសរសេរ​អក្សរ​អាន​មិន​ដាច់ បាន​ត្រូវ​ច្បាប់​អន្តរាគមន៍​។​

​សប្តាហ៍​មុននេះ​វេជ្ជបណ្ឌិត​៣​នាក់ នៅ​រដ្ឋ Uttar Pradesh បាន​ត្រូវ​តុលាការ​ប្រចាំ​តំបន់​នោះ​ពិន័យ​ជា​ប្រាក់​ម្នាក់​៥០០០ rupi (​ប្រមាណ​៧៥​ដុល្លារ​) ក្នុងករណី​៣​ដោយឡែក​ពីគ្នា ប៉ុន្តែ​ដូចគ្នា​ត្រង់​បទចោទប្រកាន់​គឺ​៖ អក្សរ​អាក្រក់​ពេក ។​តាម​សាលាឧទ្ធរណ៍ Allahabad នៅ​Lucknow រដ្ឋ​Uttar Pradesh នោះ​បណ្ដា​ឯកសារ​ស្តីពី​ស្នាមរបួស​ជនរងគ្រោះ​ក្នុងករណី​ព្រហ្មទណ្ឌ​៣ ដែល​ផ្តល់​ដោយ វេជ្ជបណ្ឌិត​ចំណុះ​មន្ទីរពេទ្យ​ស្រុក Sitapur, Unnao និង Gonda គឺ​«​មិនអាច​អាន​បាន​» ហើយ​ប្រការនេះ​ត្រូវបាន​ចាត់ទុកជា​ទង្វើ​បង្ក​ការ លំបាក​សម្រាប់​កិច្ចការ​តុលាការ​។​

​ក្នុង​សាលក្រម​របស់​តុល​ការ ក៏បាន​សំណូមពរ​ដល់​មន្ត្រី​ប្រចាំ​តំបន់​នេះ​ត្រូវមាន​វិធានការ ធានាថា​ឯកសារ​អ្នកជំងឺ​ទាំងអស់​ត្រូវ​សរសេរ​ដោយ ប្រើពាក្យ​ពេចន៍​ងាយ​យល់ ហើយ​អក្សរ​នីមួយៗ​ត្រូវ​ច្បាស់​។ តុលាការ​នូវ​បានផ្តល់​ដំបូន្មាន​ថា បណ្ដា​ឯកសារ​អ្នកជំងឺ​គប្បី​ត្រូវ​វាយ​ដោយ Computer(​កុំព្យូទ័រ​)៕
​សូ​យ​ន

spot_img
×