Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ឃុំ​ដាន​រុន បង្ក្រាបបាន​មុខសញ្ញា​ជូ​ញ​ដូរ រក្សាទុក និង​ប្រើប្រាស់ សារធាតុ​ញៀន​៧​នាក់ រួមជាមួយ​វត្ថុតាង​

spot_img

​សៀមរាប​​ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម នៅ​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០១៨​បានឲ្យដឹងថា នគរបាល​បាន ចុះបង្ក្រាប​ការ​ជូ​ញ​ដូរ រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ឃុំ​ដាន​រុន ជា​លទ្ធផល​បង្ក្រាបបាន​មុខសញ្ញា​ចំនួន ៧​នាក់ រួមជាមួយ​វត្ថុតាង​។

​នគរបាល​មូលដ្ឋាន បាន​បន្ថែមថា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម និង​ដឹកនាំ​កម្លាំង​ដោយ​លោក​អនុសេនីយ៍ឯក អ៊ូ ចាន់​ធី អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ បាន​នាំ​កម្លាំង​ផ្នែក​ការងារ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ដាន​រុន និង​ប៉ុស្ដិ៍​កៀន​សង្កែ ធ្វើ​ការ​ចុះ​បង្ក្រាប​ការ​ជូ​ញ​ដូរ រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ភូមិ​ជ្រៃ​ជើង ឃុំ​កៀន​សង្កែ និង​ភូមិ​គោក​ឬ​ស្សី​ខាង​ត្បូង ឃុំ​ដាន​រុន ជា​លទ្ធផល​បង្ក្រាបបាន​មុខសញ្ញា​ចំនួន ៧​នាក់ ភេទ​ប្រុស ក្នុងនោះ​មាន​មុខសញ្ញា​ជួញដូរ ១​នាក់ និង​មុខ​សញ្ញា​ចាត់ចែង ប្រើប្រាស់​សារធាតុ​ញៀន ៦​នាក់ ព្រមទាំង​វត្ថុតាង​មួយចំនួន ដូច​រៀបរាប់​ខាងក្រោម ៖ ដាវ​សាំ​ម៉ូ​រ៉ៃ និង​កាំបិត​ចំនួន ៦​ដើម ម្ស៉ៅ​គ្រីមស​ថ្លា ១​កញ្ចប់​តូច​ ​ទូរស័ព្ទដៃ​ចំនួន ៤​គ្រឿង និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​ជន​មុខសញ្ញា​ទាំង ៧​នាក់ និង​វត្ថុតាង​ទាំងអស់ ត្រូវបាន​រៀបចំ​សំណុំរឿង​បញ្ជូន ទៅ​ការិយាល័យ​ជំនាញ តាម​នីតិវិធី ៕​ ​ដោយ ​៖​ កូឡាប​

spot_img
×