Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ជ័យលាភី “​ស្ត្រី​ទាក់ទាញ​បំផុត​ពិភពលោក​” ត្រូវបាន​ចាប់ខ្លួន​ព្រោះ​…​វាយ​ប្តី​

spot_img

​តារាចម្រៀង​អាមេរិក Naya Rivera កាលពី​ចុង​សប្តាហ៍​មុន ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​តុលាការ​ថា នាង​បាន​ប្រើ​អំពើហិង្សា​លើ​ស្វាមី គឺ​តារា​សម្តែង Ryan Dorsey ។​

​តាម TMZ ចុះផ្សាយ Rivea បាន​ត្រូវ​ចោទប្រកាន់​ទោស​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ ក្រោយ​ពី​នាង​បាន​វាយតប់​លើ​ស្វាមី ខណៈពេល​ដែល​អ្នក​ទាំង ២ ទៅ​លេង​ស្រុកកំណើត​របស់ Ryan នៅ Chesapeake, រដ្ឋ West Virginia, អាមេរិក​។ ករណី​ប្រព្រឹត្ត​អំពើហិង្សា​នេះ​កើតឡើង​ខណៈ​ពេល​អ្នក​ទាំ​ង​២​បណ្តើ​គ្នា​លេង​រួម​ជាមួយ​កូនប្រុស​អាយុ ២​ឆ្នាំ​ម្នាក់​។

ក្នុងពេល​ដែល​អ្នក​ទាំង ២​ឈ្លោះប្រកែក​គ្នា​អតីត​ម្ចាស់​ពានរង្វាន់​ស្ត្រី​ទាក់ទាញ​បំផុត​ពិភពលោក​នា​ឆ្នាំ ២០១១ បាន​វាយតប់​ស្វាមី​របស់​ខ្លួន លើ​ក្បាល​និង​បែក​បបូរមាត់​។​

​តារា​សម្តែង Dorsey ជា​ស្វាមី បាន​ថត​ទុក​នូវ​ជម្លោះ​ខាង​លើ​ក្នុង​ទូរស័ព្ទ​ចល័ត ហើយ​ក្រោយមក​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ជា​ហេតុ​ធ្វើឲ្យ​នាង Rivera ត្រូវបាន​ចាប់ខ្លួន​នៅ​ទី ២៥/១១​។​

​នាង Rivera បាន​និយាយ​យ៉ាងខ្លី​ថា នាង​ត្រៀម​បម្រុង​ជា​ស្រេច​ដើម្បី​ជួល​មេធាវី​តំណាង​ខ្លួន​ក្នុង​សវនាការ​តុលាការ​ខាងមុខ​។ អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​អាមេរិក​អាច​បណ្តាល​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​រង​ការពិន័យ​ប្រាក់ ៥០០​ដុល្លារ​។​

​រឿងរ៉ាវ​នេះ​បាន​ធ្វើឲ្យ​មាន​ការផ្ទុះ និង​មាន​ការជជែក​វែកញែក​យ៉ាង​តានតឹង​ក្នុង​បញ្ហា​ញ​សង្គម ព្រោះ​ថា​អំពើហិង្សា​នៅក្នុង​គ្រួសារ​ពុំមែន​ជានិច្ច​ជា​កាល​កើតឡើង​ដោយសារតែ​ភាគី​បុរស​តែ​ម្ខាង​ឯណា​៕ ដោយ ៖ ចន្ទ្រា​

spot_img
×