Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ជប៉ុន​ទាំងនេះ បំបែក​កំណត់ត្រា​ពិភពលោក ដោយ​ការ​លោតអន្ទាក់​ជា​ក្រុម​យ៉ាង​អស្ចារ្យ (​វីដេអូ​)

spot_img

ការ​លោតអន្ទាក់​ខ្សែ​ជា​វិធីសាស្ត្រ​ហាត់ប្រាណ​ដ៏​ពេញនិយម​មួយ​ផង​ដែរ ដែល​វា​មាន​ភាព​ងាយ​ស្រួល ហើយ​មនុស្ស​ស្ទើរ​គ្រប់​គ្នា​អាច​ធ្វើ​វា​បាន​។​

​បើ​យើង​លោត​តែម្នាក់ឯង វា​ប្រាកដជា​មាន​ភាពងាយស្រួល​ណាស់ ប៉ុន្តែ​តើ​អ្នក​មាន​ធ្លាប់​គិត​លោត​​អន្ទាក់​ខ្សែ​តែមួយ ជា​ក្រុម​ដែរឬទេ​?

​សិស្សសាលា​បឋមសិក្សារ​បស់​ជប៉ុន​មួយ​ក្រុម ទើបតែ​បាន​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​ការ​លោតអន្ទាក់​ខ្សែ​ជា​ក្រុម​បាន​លឿន​បំផុត ក្នុង​រយៈពេល ១​នាទី​។​

​បើ​តាម​អង្គការ​ឯ​ក​ទក្តកម្ម​ពិភពលោក (Guinness World Records) បានឲ្យដឹងថា សិស្ស​ជប៉ុន​មួយ​ក្រុម​មាន​គ្នា ១៤​នាក់ បាន​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​ធ្វើការ​លោត​បាន​ចំនួន ២៣០​ដង​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​នាទី​ប៉ុណ្ណោះ​។​

​ក្រុម E-Jump Fuji បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួន ដោយ​កាលនោះ​លោត​បានតែ ២២៥​ដង​ប៉ុណ្ណោះ​។​

​ចង់ដឹង​ការ​លោត​ជា​ក្រុម​នេះ​អស្ចារ្យ​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖

​ប្រភព​៖ Good Times​

សុភ័ក្ត្រ

spot_img
×