Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រោះតែ​រំលោភ​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​មិនបាន ធ្វើឱ្យ​ស្ត្រី​ឥណ្ឌា​ម្នាក់​យក​តង្កៀប​ក្តៅ​មក​ដុត​ប្រដាប់ភេទ​

spot_img

តាម NDTV ជនល្មើស​អាយុ​ជិត​៣០​ឆ្នាំ បាន​រៀបការ ហើយ​កំពុង​រស់នៅ​ក្នុងភូមិ Chapraula ជាយក្រុង​New Delhi​។​ស្ត្រី​រូបនេះ​បាន​ត្រូវ​ចោទប្រកាន់ថា​បាន​លួងលោម​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ មក​ផ្ទះ​របស់​នាង​កាលពី​ចុង​សប្តាហ៍​មុន​ឱ្យ​ទំនាក់ទំនង​ផ្លូវភេទ ប៉ុន្តែ​ត្រូវបាន​ក្មេងប្រុស​រូបនេះ​បដិសេធ​។ ព្រោះតែ​ខឹង​ទ្រាំលែងបាន នាង​ក៏​យក​ប្រដាប់​កៀប​ធ្យូង​នៅក្នុង​ចង្ក្រាន​មក​ដុត​ប្រដាប់ភេទ​ក្មេងប្រុស​នោះ​តែម្តង​។​

​ប៉ូលិស​ឥណ្ឌា​កំពុង​ដើរល្បាត​នៅ​ភូមិ Chapraula រដ្ឋធានី New Delhi

តាម​ម្តាយ​របស់​ជនរងគ្រោះ ស្ត្រី​នោះ​ធ្លាប់បាន​លួងលោម​កូនប្រុស​គាត់​ឱ្យធ្វើ​រឿង​ផ្តេសផ្តាស​នេះ​ច្រើនលើក​ហើយ​។​ក្រោយពេល​រឿងរ៉ាវ​ត្រូវបាន​រាយការណ៍​ប្រាប់​ប៉ូលិស​ស្ត្រី​ខាងលើ​បានគេច​ចេញពី​ភូមិ​បាត់​។​

​នៅ​ថ្ងៃទី​៩​ខែតុលា ប៉ូលិស​បានធ្វើការ​ចោទប្រកាន់ ហើយ​ចេញ​លិខិត​ស្វែងរក​ចាប់ខ្លួន ។​នេះ​ជា​រឿង​ថ្មី​បំផុត ដែល​កន្លងមក​នៅ​ប្រទេស​នេះ​តែង​កើតមាន​ជារឿយៗ​នូវ​ករណី​បុរសៗ​ចាប់រំលោភ​នារី​ភេទ ប៉ុន្តែ​ឥឡូវ​វា​ជា​រឿង​នារី​ចាប់​ក្មេងប្រុស​រំលោភ​វិញ​៕
​សូ​យ​ន​

spot_img
×