Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេ​សប៊ុក​រិះគន់ជន​ជាតិចិនម​ក​រកស៊ី​នៅ​ស្រុក​ខ្មែរ ជិះ​រថយន្ត​ពាក់​ស្លាក​លេខ ខម តែ​ប៉ះចំ​រថយន្ត​ថ្នាក់ដឹកនាំ​

spot_img

​ភ្នំពេញ​ ៖ ​បណ្តាញ​ហ្វេ​សប៊ុក​បាន​និយាយ​រិះគន់​ចំពោះ​ជនជាតិចិន ​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​ជិះ​រថយន្ត​ស៊េរី​ទំនើប ​និងពាក់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ តែ​មន្ត្រី​ជំនាញ​បាន​លើកឡើង​ថា ការ​លាប​ពណ៌ និង​ការ​បង្ខូច​មួលបង្កាច់​គ្នា វា​មិនមែន​ជា​ប្រពៃណី​​ដូនតា​យើងទេ ហើយ​មាន​គេហទំព័រ​មួយចំនួន បាន​ចុះ​ទាំង​ងងើល​ល្ងីល្ងើ​ពកថ្ងាស់ ចោទប្រកាន់ថា ចិន​ជិះ​រថយន្ត​ស្លាក​លេខ ខ​.​ម ទៅ​ហូប​បាយ​នៅ​ហាង​បាយ​ចិន តែ​តាមពិត​ថ្នាក់ដឹកនាំ​ជិះ​រថយន្ត​របស់​ខ្លួន​ទៅ ពិភាក្សា​ការងារ បម្រើ​ជាតិ​មាតុភូមិ ។​

អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​នាយកដ្ឋាន​យន្ត​យុទ្ធ នៅ​ថ្ងៃ​ទី​១២​តុលា​នេះ​បានឲ្យដឹងថា​ ​របត់​នៃ​ការ​លាប​ពណ៌ និង​ការ​បង្ខូច​មួលបង្កាច់​គ្នា វា​មិនមែន​ជា​ប្រពៃណី​ដែល​ដូនតា​យើង បន្សល់​ទុក​ឲ្យ​ហើយ​ឪពុក​ម្តាយ​របស់​យើង​ក៏​មិន​ដែល​ប្រៀនប្រដៅ ឲ្យធ្វើ​បែបនេះ​ដែរ តើ​ហេតុអ្វី​បានជា​យើង​ចេះតែ​នាំគ្នា​ឆ្កួត​បែបនេះ​ទៅវិញ​? ឧទាហរណ៍​ករណី​ខាងក្រោម​នេះ មាន​គេហទំព័រ​មួយចំនួន បាន​ចុះ​ទាំង​ងងើល​ល្ងីល្ងើ​ពកថ្ងាស់ ចោទប្រកាន់ថា ចិន​ជិះ​រថយន្ត​ស្លាក​លេខ ខ​.​ម ទៅ​ហូប​បាយ​នៅ​ហាង​បាយ​ចិន​។ ហើយក៏​មាន​គេហទំព័រ​តែៗ​ស្កៗ​មួយចំនួនទៀត បាន​ចែករំលែក​ពេញ​បណ្តាញ​សង្គម Facebook ចោទប្រកាន់​តាម​គេ​តាម​ឯង ទាំង​មិនដឹងខ្យល់​អី​។ ខ្ញុំ​សូម​ជម្រាប​អស់លោក​ថា ការ​លួច​ថតរូប​រថយន្តរ​បស់​ថ្នាក់ដឹកនាំ​ក្រសួង​នីមួយៗ យក​ទៅ​ចុះ​មួលបង្កាច់​បង្ខូច ដល់​ស្ថាប័ន​គេ​គឺ​មាន​ទោស​ពេញទំហឹង​។ រថយន្ត​ទាំងនោះ មួយ​គ្រឿង​ជា​របស់​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​បួន​) ពីរ​គ្រឿង​ជា​របស់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​បី​) និង​ពីរ​គ្រឿង​ទៀត​ជា​របស់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​ពីរ​) ដែល​ពេលនោះ​ក្រុមការងារ​គាត់​ទាំង​ប្រាំ​នាក់​បាន​ទៅ​ក្រុមហ៊ុន ម៉ោន​បេស្ស អ៊ី​ន​វ៉េ​ស​មិន នៅជាប់​ហាង​ចិន​ដើម្បី​ពិភាក្សា​ការងារ បម្រើ​ជាតិ​មាតុភូមិ តែ​បែរជា​ត្រូវ​អស់លោក​អ្នកជំនាញ​សារព័ត៌មាន ដ៏​ខ្ពង់ខ្ពស់​មក​លាប​ពណ៌ ឲ្យ​គាត់​យ៉ាង​នេះ​ទៅ​វិញ​។ ខ្ញុំ​សូម​សួរ​អស់លោក ថា​តើ​អស់លោក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ដែល​បាន​អាន​អត្ថបទ​នេះ​ចប់​? តើ​អស់លោក​មាន​ចិត្ត​ចង់​ផ្លាស់ប្តូ អា​ចរិក​លាប​ពណ៌​នឹង​ចេញ​ខ្លះ​ដែរឬទេ​? ធ្វើ​ល្អ​រមែង​បាន​ផល​ល្អ​ណា​អស់លោក​។​

​អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​នាយកដ្ឋាន​យន្ត​យុទ្ធ ប្រតិកម្ម​បែបនេះ​នៅ​ដែល​ផេក​ហ្វេស​ប៊ុក ឈ្មោះ Vann Saray បានសរសេរថា គាំទ្រ​ការទាក់ទាញ​ចិន​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​។ តែ​មិន​យល់​ថា​ហេតុអ្វី​គ្រាន់តែ​មក​រកស៊ី​សោះ​ចាំ​ពាក់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ​? ៕ ​ដោយ​ ៖ ​រចនា​

spot_img
×