បុរសអាយុ៥២ឆ្នាំម្នាក់ បានយកឆ្នោតមួយដុំ រួមជាមួយសាំង ដើរចូលក្នុងអារាមមួយនៅថៃ រួចដុតសម្លាប់ខ្លួនតែម្តង។

សន្លឹកឆ្នោតដែលខុសត្រូវបានរកឃើញក្នុងហោប៉ៅរបស់លោក Peerapong Jirakunarat នៅវត្ត Sutthawa Pattaya ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១១តុលា។
វេលាម៉ោង៥ព្រឹក ថ្ងៃទី១១ ខែតុលា ករណីដុតសម្លាប់ខ្លួនមួយបានកើតឡើងនៅវត្តSutthawa ។តាមរយៈកាមេរ៉ាសុវត្ថិភាព គេឃើញជនរងគ្រោះ Peerapong Jirakunarat កាន់ ធុងសាំងមួយដើរចូលក្នុងវត្ត។ មួយសន្ទុះក្រោយមកគេឃើញអណ្តាតភ្លើងឆាបឆេះ។
ព្រះសង្ឃដែលបានឃើញរឿងនេះ បាននាំគ្នារត់ចេញក្រៅ ហើយពេលដែលក្រុមពន្លត់អគ្គិភ័យទៅដល់កន្លែងកើតហេតុ ជនរងគ្រោះនៅកំពុងឆាបឆេះនៅឡើយ។ ក្រោយពេលពន្លត់ភ្លើងរលត់ ហើយកកាយរកមើលនោះ ក៏ឃើញមានសន្លឹកឆ្នោតច្រើនសន្លឹក រួមនឹងក្រដាសខ្ចីប្រាក់ធនាគារមួយចំនួនដែលឆេះមិនទាន់អស់នៅក្បែរនោះ។
ចៅអធិការវត្ត ព្រះនាម Sanan Khuttawanyo ឱ្យដឹងថា៖ អាត្មាបានក្រោក ហើយត្រៀមទៅដើរបិណ្ឌបាត្រ ក៏ស្រាប់តែឃើញភ្លើងឆាបឆេះ។ អាត្មាក៏ទៅពិនិត្យមើលនិងទូរស័ព្ទហៅប៉ូលិស។រៀងរាល់យប់ទ្វារវត្តត្រូវបានចាក់សោយ៉ាងគត់មត់។ កាលពីយប់មិញក៏គ្មានអ្វីខុសប្រក្រតីដែរ។ប៉ូលិសបានកំណត់អត្តសញ្ញាណជនរងគ្រោះបានភ្លាមតាមតាមរយៈលិខិតខ្ចីប្រាក់ធនាគារដែលឆេះមិនទាន់អស់។
លីសា