Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មន្ត្រីនគរបាល នៃ​អធិការ​ក្រុង​កំពត ដែល​បាន​ដក​កាំភ្លើង​គំរាម​តៃកុង​ឡាន​

spot_img

​កំពត ​៖ ឃាត់ខ្លួន​បាន​ហើយ​មន្ត្រី​នគរបាល​នៃ​អធិការ​ក្រុង​កំពត​ដែល​បាន​ដក​កាំភ្លើង​គំរាម​តៃកុង​ឡាន និង​អ្នករួមដំណើរ​ជាច្រើន​នាក់​នៅ​ខាងក្រោយ​រថយន្ត យ៉ាង​ចាស់ដៃ នៅ​ចំណុច​ផ្លូវ​ចូល​ទឹល​ឈូរ ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ ។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​បាន​ប្រាប់អោយដឹង​ថា មន្ត្រី​ដែល​បាន​ដក​កាំភ្លើង​គំរាម​តៃកុង​ឡាន និង​អ្នករួមដំណើរ​ជាច្រើន​នាក់​នៅ​ខាងក្រោយ​រថយន្ត យ៉ាង​ចាស់ដៃ​នោះ​បាន​ឃាត់ខ្លួន​មកកាន់​ស្នងការ​នគរបាល​ខេត្ត​កំពត​ហើយ កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​ចាត់​ការអនុវត្តន៍​ពិន័យ​កងកម្លាំង​។​

​លោក​បាន​បន្តថា ” បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​តាម​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​ធ្វើ​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​មន្ត្រីនគរបាល​ក្រុង​កំពត ឈ្មោះ ម៉េង ដា ភេទ​ប្រុស អត្តលេខ ៦០០៤៣ ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​យក​អាវុធ​ភ្ជង់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី ១០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ចូល​ទឹកឈូ ។ បច្ចុប្បន្ន​មន្ត្រី​នេះ ស្នងកា​រដ្ឋា​នឹង​ចាត់ការ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។ ហើយ​ជាមួយគ្នានេះ​ផងដែរ ក្នុង​នាម​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ក៏​សូម​អភ័យទោស​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ទង្វើ​អសីលធម៌​របស់​មន្ត្រី​ខិលខូច​ដែល​បង្ក​សកម្មភាព​ឲ្យ​បងប្អូន​មាន​ការភិតភ័យ និង​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បង្ហោះ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ពេល​ធ្វើ​ឲ្យ​ស្នងការដ្ឋាន​មាន​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ និង​ចាត់​ការបង្ក្រាប ។ ជា​ចុងបញ្ចប់ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ជា​យថាហេតុ សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ ០៩៧ ៧៧៨ ០០១០ សូម​អរគុណ​” ៕​ ដោយ ​៖ ​កូឡាប​

  

spot_img
×