Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​អ្នក​សច្ចំ គ​ហិប​តី និង​ពពែ ៩៩​ក្បាល​

spot_img

​កាលពីព្រេងនាយ​មាន​គ​ហិប​តី​ម្នាក់ មាន​ទ្រព្យសម្បត្តិ​ហូរហៀរ តែ​គាត់​នៅ​ពុំ​ពេញចិត្ត ។ នៅ​ផ្ទះ​គាត់ មាន​ពពែ​ធាត់​ទ្រ​លុកៗ ៩៩​ក្បាល ប៉ុន្តែ​នៅ​មាន​អារម្មណ៍​ពុំ​គ្រប់គ្រាន់​ទៀត ។ ព្រោះ​ចង់ឲ្យបាន​១​ក្បាល​ទៀត​គ្រប់​… ១០០ ។​

​យប់​មួយ​ស្រាប់តែ​គាត់​ដេក​គិត​ឃើញថា នៅ​អារាម​លើ​ភ្នំ មាន​ពពែ​១​ក្បាល “​ក៏​សម្រេចចិត្ត​…​។ ព្រឹក​ព្រលឹ​មអុរ ក៏​ប្រញាប់ប្រញាល់​ភ្ញាក់​ពី​ដំណេក ឆ្ពោះទៅ​កាន់​អារាម ជួប​អ្នក​សច្ចំ ហើយ​សំពះ​សុំ​ពពែ​នោះ​មក​ចិញ្ចឹម ។ អ្នក​សច្ចំ​កំពុង​ភាវនា​ធម៌ ឆ្លើយតប​យ៉ាង​ស្រទន់​ថា ៖ “​យក​វា​ទៅ​ចុះ​” ។

…១​ខែក្រោយ គ​ហិប​តី​រូបនេះ បាន​ទៅ​កាន់​អារាម​ដដែល ដើម្បី​សុំ​ឱសានវាទ​នាំ​ផ្លូវ​ពី​អ្នក​សច្ចំ ។ គ​ហិប​តី​ពោល ៖ “​ឥឡូវ​ខ្ញុំ​មាន​ពពែ ១០៥​ក្បាល​ហើយ​!” អ្នក​សច្ចំ​ឆ្លើយ​កាត់ ៖ “​លោក​គួរ​រីករាយ ហេតុ​អ្វី​មុខ​ស្រពាប់​ស្រពោន​?” គ​ហិប​តី​គ្រវីក្បាល​ឆ្លើយតប ៖ សុំ​ជួយ​ផង កាលណា​ទើបបាន​ដល់​២០០​ក្បាល​?

​អ្នក​សច្ចំ​គិត​មួយសន្ទុះ ក៏​ដើរ​ចូល​ក្នុង រួច​យក​ទឹក​១​ផ្តិល​មក​ហុច​ឲ្យ​គ​ហិប​តី ។ គ​ហិប​តីលើក​ផឹក​១​ក្រេប ក៏​ស្រែក​ថា ៖ “​ចុះ​ហេតុអ្វី បានជា​ប្រៃ​ម្លេះ​?!” ។​

​អ្នក​សច្ចំ​ឆ្លើយ​មួយៗ​ថា ៖ “​ទឹក​១​ផ្តិល​នេះ​ប្រៃ​ព្រោះ​មាន​អំបិល​ក្នុងនោះ ។ មនុស្ស​លោក​គ្មាន​អ្នកណា​ចូលចិត្ត​ទឹកអំបិល​ទេ ។ ប៉ុន្តែ​លោក​បែរជា ថ្ងៃ​ណាៗ​ក៏​លាយ​វា​ផឹក​អស់​១​កែវ​ដែរ ។ កាន់តែ​ផឹក​កាន់តែ​ស្រេក មាន​ហើយ​ចង់​មាន​ទៀត ។ រឿង​ទាំង​២​គឺ​ដូចគ្នា​តើ​!? ។​

​តណ្ហា​អ្នកណា​ក៏មាន ក៏​ចង់ ហើយ​ស្វែងរក ។ ប៉ុន្តែ​ប្រសិន​អ្នកចេះ​សម្រប​ចិត្ត​ទប់ស្កាត់​តណ្ហា​បាន នោះ​វា​ស្រដៀង​នឹង​អ្នកទទួលបាន​ទឹក​គ្មាន​អំបិល​១​កែវ វា​ផ្អែម​ត្រជាក់ បំបាត់​ការ​ស្រេក​របស់​អ្នក ។​

​មិនចេះ​សម្រប​ចិត្ត​ទប់ស្កាត់​តណ្ហា​លោកិយ៍ នោះ​ដូចជា​ការផឹក​ទឹកអំបិល​អីចឹង កាន់តែ​ផឹក កាន់តែ​ស្រេក ។ ទោះបី​ផឹក​អស់​ទឹកសមុទ្រ ក៏​ពុំ​ឆ្អែត​ដែរ ។​

​ក្នុង​លោកិយ៍​នេះ មានរ​បស់​ជា​ច្រើន​គឺជា​អន្ទាក់​ជីវិត ពិតជា​រាប់​ពុំ​អស់​ទេ ! ។ ប្រឈមមុខ​នឹង​វា គ្មានអ្វី​ក្រៅពី​គតិ​១​គឺ ៖ ចំណង់​ចំណូលចិត្ត គ្រាន់តែ​ជា​សភាវៈគតិ​ប៉ុណ្ណោះ ការ​ដែល​មិន​ចង់​អ្វីមួយ​នោះ ទើប​ជា​បញ្ញាញាណ ។​

“​ក្នុង​កែវ​នៃ​ជីវិត ប្រសិន​បើ​យក​ទឹកប្រៃ​មកចាក់​ចូល​នោះ ម្ចាស់​កែវ​ប្រាកដ​ជា​លែង​ស្គាល់ ដឹង​រសជាតិ​ផ្អែមល្ហែម នៃ​សុភមង្គល​ក្នុង​ជីវិត​រៀង​…​រហូត​!” ៕ ចន្ទ្រា​

spot_img
×