Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​សង្គ្រោះ​បន្ទាន់ ព្រះសង្ឃ​ថៃ​១​ក្រុម ខណៈ​វិល​ត្រឡប់​មកវត្ត​វិញ ចៃដន្យ​ជួប​​ជនរងគ្រោះ​តាមផ្លូវ​​ ក៏​ឈប់​ជួយសង្គ្រោះ​ តែ… (វីដេអូ)

spot_img

​ព្រះសង្ឃ​មួយក្រុម​នៅ​ប្រទេស​ថៃ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​កោតសរសើរ​ជាខ្លាំង បន្ទាប់ពី​បាន​អនុវត្ត​ការជួយ​សង្គ្រោះបន្ទាន់ ទៅលើ​អ្នកជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ម្នាក់ ខណៈ​ក្រុម​លោក​កំពុងធ្វើដំណើរ​វិលត្រឡប់​ស្រប​ផ្លូវ​ជាមួយគ្នា ទៅកាន់​វត្ត​វិញ បន្ទាប់​បញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​សង្គ្រោះ​បឋម​ពី​កន្លែង​មួយ ។​

​ទិដ្ឋភាព​ជួយសង្គ្រោះ​នេះ​បាន​កើតឡើង នៅលើ​ដងផ្លូវ​មួយកន្លែង នៅក្នុង​ស្រុក Wang Nam Khiao ខេត្ត Nakhon Ratchasima កាលពី​ថ្ងៃ​អង្គា​រ៍ ។​

​តាមរយៈ​វីដេអូ​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ព្រះសង្ឃ​១​អង្គ ក្នុងចំណោម​ព្រះសង្ឃ​ជាច្រើន​អង្គ បាន​អនុវត្ត​សម្រួល​ចលនា​បេះដូង ទៅលើ​ជនរងគ្រោះ រួមជាមួយ​ក្រុមគ្រូពេទ្យ​ជាច្រើន​នាក់ ។ ចំណែក​ព្រះសង្ឃ​ដទៃទៀត ដែល​កំពុង​ឈរ​នៅក្បែរ ក៏​ត្រៀមខ្លួន​សម្រាប់​ជំនួយ​សង្គ្រោះ​ផងដែរ ។​

Sanook បាន​រាយការណ៍​ឲ្យ​ដឹងថា ព្រះសង្ឃ​ទាំងនោះ​បាន​ជួប​ហេតុការណ៍​នេះ​ដោយ​ចៃដន្យ ខណៈ​ក្រុម​របស់លោក​ទើបតែ​វិលត្រឡប់​ពី​វគ្គ​បណ្តុះបណ្តាល​ផ្នែក CPR ដែល​ធ្វើឡើង​ដោយ​មូលនិធិ​វេជ្ជសាស្ត្រ​សង្គ្រោះបន្ទាន់​នៃ​ប្រទេស​ថៃ កាលពី​១​ថ្ងៃ​មុននេះ ។

​ព្រះចៅអធិការ​វត្ត Boonmee Chai Wanaram ព្រះនាម Supachoke Apatcharo បាន​ប្រាប់ Coconuts ថា​៖ «​ខណៈ​កំពុងធ្វើដំណើរ​វិលត្រឡប់​ទៅកាន់​វត្ត​វិញ ពី​វគ្គ​បណ្តុះបណ្តាល CPR និង AED ប្រចាំឆ្នាំ នៅពេលនោះ ក្រុម​អ​ត្មា​ក៏បាន​ប្រទះ​នឹង​គ្រោះថ្នាក់​នេះ​» ។​

​វគ្គ​បណ្តុះបណ្តាល​ប្រចាំ​ឆ្នាំនេះ គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ក្នុង​គោលបំណង​បង្កើន​តួនាទី​របស់​ព្រះសង្ឃ​នៅក្នុង​សហគមន៍​មូលដ្ឋាន​របស់​ក្រុម​ព្រះសង្ឃ ។​

​យោងតាម​ចៅអធិការ Supachoke នោះ​ក្រុមគ្រូពេទ្យ​ពុំទាន់​បានមក​ដល់​នោះទេ នៅពេល​ក្រុម​ព្រះអង្គ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ជនរងគ្រោះ​២​នាក់ ដែល​ម្នាក់​ក្នុងចំណោម​ពួកគេ រងរបួស​ធ្ងន់ធ្ងរ ។​

​ជា​អកុសល ជនរងគ្រោះ​ទាំងពីរ ពុំ​អាច​សង្គ្រោះ​អាយុជីវិត​របស់​ពួកគេ​បានទេ ទោះបី​ក្រុម​ព្រះសង្ឃ និង​ក្រុមគ្រូពេទ្យ ខិតខំ​ជួយសង្គ្រោះ​យ៉ាងណា ព្រោះតែ​ពួកគេ​បាន​រងរបួស​ធ្ងន់ធ្ងរ​ខ្លាំងពេក ។​

​ព្រះសង្ឃ​ក៏បាន​សម្តែង​នូវ​សមាន​ទុក្ខ ចំពោះ​គ្រួសារ​ជនរងគ្រោះ និង​ព្រមាន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​ធ្វើដំណើរ​មាន​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ។​

​ទោះយ៉ាងណា អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត ក៏បាន​សម្តែង​ការកោតសរសើរ ចំពោះ​ក្រុម​ព្រះសង្ឃ​ទាំងនោះ ក្នុងការ​ព្យាយាម​ជួយសង្គ្រោះ​ដ៏​គួរ​ឲ្យ​គោរព​នេះ​៖

«​សេចក្តី​សប្បុរសធម៌​នេះ ពិតជា​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ល្អប្រសើរ​ឡើង​ហើយ​»

«​នេះ​ជា​ជំនាញ​មួយ ដែល​យើង​គ្រប់គ្នា​គួរតែ​យល់ដឹង​»

«​ព្រះសង្ឃ​ថៃ​ទាំងនេះ មានការ​អភិវឌ្ឍ​ការចេះដឹង​ច្រើនណាស់​គួរ​ឲ្យ​គោរព​ណាស់​»

«​មិន​ថា​អ្នកជា​នរណា អ្នកជា​អ្វី​នោះទេ អ្វីដែល​សំខាន់​នោះ គឺ​អ្នក​តែងតែ​ជាម​នុស្ស​ល្អ​សម្រាប់​សង្គម ។ ចូរ​យើង​ស្រែក​ឡើង​សម្រាប់​មនុស្ស​ល្អ​ទាំងអស់គ្នា​ណា៎​!!»

​ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ nextshark​

spot_img
×