Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទទួលខុសត្រូវ​ការអភិវឌ្ឍ​ន៍​ឆ្នេរសមុទ្រ ចុះ​ពិនិត្យ​ការបង្ហូរ​កាកសំណល់ និង​ទឹក​កខ្វក់​ពី​ការដ្ឋាន​សំណង់ និង​លូបង្ហូរទឹក​ចូល​ទៅ​សមុទ្រ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១២ ខែតុលា​ឆ្នាំ​២០១៨ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អមដំណើរ​ដោយ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​- ឯកឧត្តម ថោង ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​- តំណាង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិ​បាល​ខេត្ត​​ព្រះសីហនុ រួម​ជាមួយ​ក្រុម​ការងា​រ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រេី​ន​រូប​ទៀត បាន​ចុះទៅពិនិត្យ​ផ្ទាល់ ទៅលើ​សកម្មភាព​បង្ហូរ​កាកសំណល់ និង​ទឹក​កខ្វក់ ពី​តាម​បណ្តា​ការដ្ឋាន​សំណង់ និង​លូបង្ហូរទឹក ចាក់​ចូលទៅក្នុង​សមុទ្រ ដើម្បី​រក​ដំណោះស្រាយ​ភ្លាមៗ នូវ​បញ្ហា​មិន​ប្រក្រតី​ខាងលើ​។​

ជាមួយគ្នានេះដែរ ក៏​បាន​ចុះទៅពិនិត្យ​ទីតាំង​ស្ថានីយ៍​បូមទឹក​កខ្វក់ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយចំនួន នៅតាម​បណ្ដោយ​ឆ្នេរ​សុខា​- ឆ្នេរ​អូ​ឈើទាល និង​ពិនិត្យ ស្ថានីយ៍​ចម្រោះ​សំអាត​ទឹក កាក​សំណល់ ទំហំ​១៦​ហិកតា នៅ​ក្រុងព្រះសីហនុ​។​

​នា​ឱកាស​នោះ​ដែរ ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ខាងលើ ក៏​បាន​ពិភាក្សា​គ្នា ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​បញ្ហា​នេះ ប្រយោជន៍​ដើម្បី​ជម្រុញ លើកកម្ពស់​សោភ័ណភាព ទីក្រុង​ទេសចរណ៍​ជាប់មាត់​ឆ្នេរសមុទ្រ​មួយ​នេះ ឲ្យមាន​បរិស្ថានអ​នាម័យ​ល្អ​ថែម​ទៀត​៕ ដោយ ៖ ដែន សីមា

 

spot_img
×