Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បុក​គ្នា​ទៀតហើយ នៅ​ស្រុក​កំពង់​សិលា តាម​ផ្លូវជាតិ​លេខ​៤

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ស្រុក​កំពង់​សិលា ឲ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី បាន​កើតឡើង​នៅ​ម៉ោងជាង ៩​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៦-១៣៧ ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​នគរបាល ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​ប៉ះ​គ្នា​ខាងលើនេះ រវាង​រថយន្ត NISSAN DIESEL ចង្កូត​ស្តាំពណ៌​ត្រេអុី ដឹក​ថ្ម ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02 3-2183 (​អ្នកបើកបរ​រត់​បាត់​) មាន​ទិសដៅ​ទៅ​ក្រុង​ព្រះសីហនុ និង​រថយន្ត TOYOTA. HILUX REVO ពណ៌​ទឹកប្រាក់ របស់​ក្រុម​ថែទាំ​ខ្សែ​កាប្លិ៏​អុបទិច​ទូរគមនាគម​ន៍ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-7520 ទិសដៅ​បញ្ច្រាស​គ្នា បើកបរ​ដោយ​ឈ្មោះ លាង ថៃ​សាន់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ អំពែ​ភ្នំ ឃុំ​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មានមុខ​របរ​បុគ្គលិក​ថែទាំ​ខ្សែ​កាប្លិ៏​អុបទិច​ទូរគមនាគម​ន៍​។​

សមត្ថកិច្ច​នគរបាល ដែល​ចុះ​អន្តរាគមន៍ បាន​អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

បច្ចុប្បន្ននេះ កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២ សហការ​ជាមួយ នគរបាល​ស្រុក​កំពង់​សិលា នៅ​ការពារ​កន្លែងកើតហេតុ បាន​នាំយក​វត្ថុតាង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ដើម្បី​បន្ត​នីតិវិធី​ដោះស្រាយ នៅ​ថ្ងៃ​ខាងមុខ​៕ ដោយ ៖ ដែនសីមា

 

spot_img
×