Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ កំពុង​ឈឺ​ក្បាល​រឿង​សំរាម​ក​ប្លោក​រសាត់​តាម​សមុទ្រ​មកទើ​រលើ​ឆ្នេ​រអូរ​ឈើទាល​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ បញ្ហា​កំប្លោក​ដែល​រសាត់អណ្តែត​មកលើ​ឆ្នេរ​អូរ​ឈើទាល​ក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​អជ្ញាធរ​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ដោះស្រាយ​យកចេញ​ពី​ឆ្នេរ រៀបរយ​វិញ​ជា​បណ្តើរៗ​រួចហើយ​។​

ទាក់ទិន​បញ្ហា​នេះ លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​ដឹកនាំ​កម្លាំង​ចុះ​សំអាត​ក្នុង​នាម​រដ្ឋបាល​ខេត្ត មាន​ប្រសាសន៍ថា កំប្លោក​ដែល​រសាត់​មក​ទើរ​លើ​ឆ្នេរ​អូរ​ឈើទាល ពិសេស​រសាត់​មក​ច្រើន​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ត្រូវ​បាន​ប្រមូល​កើប​យកចេញ​អស់ ពី​ក្នុង​ទឹកសមុទ្រ​រួចហើយៗ ក៏​កំពុង​ឲ្យ​គ្រឿងច​ក្រកើប​ដាក់​រថយន្ត ដឹក​សំរាម និង​រថយន្ត​អង្គភាព​កងទ័ព ដើម្បី​ដឹក​យក​ទៅ​ចោល នៅ​ទីលាន​ចាក់​សំរាម​។​

លោក ឈិន សេង​ងួន បន្តថា ប្រតិបត្តិការ​ប្រមូល​ស្តារ សំរាម​កំប្លោក​មាន​ចំនួន​រាប់​តោន នៅ​ឆ្នេរ​អូរ​ឈើទាល គឺ​មាន​ការចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​ស្ម័គ្រ​។ ក្នុង​នោះ​ក្រៅពី​ឆ្នេរ​អូរ​ឈើទាល សំរស​មក​ប្លោក ដែល​មាននៅ​តាម​ឆ្នេរ​ផ្សេងទៀត មាន​ឆ្នេរ​អូរត្រេះ​ជាដើម​ ​អាជ្ញាធរ នឹង​ពន្លឿន​ការដោះស្រាយ​ឲ្យ​ល្អប្រសើរ​ឡើង​វិញ​ដូច​គ្នា​។​

ទោះជា​យ៉ាងនេះក្តី មន្ត្រី​ថ្លែងថា កាកសំណល់​កំប្លោក​ចាស់ បាន​យកចេញ​ពី​ក្នុង​ទឹក​អស់​ហើយ​គិត​ត្រឹម​មុន​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ ប៉ុន្តែ​តាម​ការសង្កេត គេ​ឃើញ​មាន​សំរ​សម​កំប្លោក​ថ្មីៗ​ជាច្រើន​ទៀត កំពុង​រសាត់​នៅក្នុង​សមុទ្រ មាន​ទិសដៅ​មករក​ឆ្នេរ​ខ្សាច់ ដែល​គេ​មិនទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា កំណក​ដុំ​កំប្លោក​ថ្មី​នេះ​នឹង​រសាត់​មកដល់​ឆ្នេរ​ជាថ្មី​ម្តង​ទៀត​ឬ​យ៉ាងណា​នោះ​ទេ​។​

ទាក់ទិន​បញ្ហា​នេះ អភិបាលក្រុង​ព្រះសីហនុ លោក អុ​ី សុខ​ឡេង បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា កំផ្លោក​ដែល​រសាត់​ចូល​សមុទ្រ រួច​បាន​មក​ទើរ នៅលើ​ឆ្នេរ​នានា​ក្នុង​ក្រុង​ព្រះសីហនុ គឺ​បាន​មកដល់​កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា​មក និង​មាន​ប្រភព​មក​ពី​ប្រទេស​វៀតណាម៕ ដោយ ៖ ដែន សីមា

 

spot_img
×