Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដែល​បោះ​សំរាម​ចោល​ក្នុង​ព្រែក​កោះ​យ៉ ខេត្ត​កោះកុង​បាន​សារភាព​កំហុស និង​សុំ​ទោស​ជា​សាធារណៈ​ពី​កំហុសឆ្គង​របស់​ខ្លួន​

spot_img

​កោះកុង ​៖ មនុស្ស​សំរាម , អាជ្ញាធរ​ស្រុក កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​ហៅ​ប្រជាពលរដ្ឋ​ដែល​បោះ​សំរាម​ចូលក្នុង​ព្រែក (​ស្ពានដែក​ប៉ាក់​ខ្លង​) មក​ណែនាំ​គាត់ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​សម្ថ​កិច្ច និង​ឲ្យ​រើស​សំរាម​ដែល​គាត់​បាន​ចោល​ដែល​នៅ​សេសសល់ សុំ​ទោស​ជា​សាធារណៈ​។​

​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៣​តុលា បានឲ្យដឹងថា បុរស​ម្នាក់​ដែល​បាន​បោះ​សំរាម ពីលើ​ស្ពាន​ចូល​ក្នុង​ព្រែក​កោះ​យ៉ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ ២០១៨ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ហើយ​គឺ​មានឈ្មោះ សាយ សា​រុត ជា​អ្នក​ប្រមូល​សំរាម​នៅ​ផ្សារ​បាក់​ខ្លង ស្រុក​មណ្ឌល​សី​ម៉ា ខេត្ត​កោះកុង​។ បុរស​រូប​នេះ បាន​សារភាព និង​ទទួលស្គាល់​កំហុស ដែល​ខ្លួន​បាន​ប្រព្រឹត្ត ក្រោយពី​បាន​ធ្វើ​ការអប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌល​សី​ម៉ា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​តុលា​នេះ នៅ​ចំពោះមុខ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង និង​អាជ្ញាធរ​ស្រុក​។

បុរស​រូបនេះ​បាន​បញ្ជាក់ថា ការ​ដែល​ខ្លួន​បោះ​សំរាម​ចោល​ខ្លះ ដោយសារ​តែ​ម៉ូតូ​ដឹក​សំរាម​របស់ខ្លួន​ខូច និង​មិន​អាច​អូស​សំរាម​ទៅ​មុខ​រួច ហេតុ​ដូច្នេះ​ត្រូវ​បោះ​សំរាម​ចោល​ខ្លះ​។ សាយ សា​រុត បាន​ទទួលស្គាល់ថា ខ្លួន​បាន​ប្រព្រឹត្ត​កំហុស និង​ថ្លែង​ទទួលស្គាល់​កំហុស​នេះ និង​សន្យា​ថា​មិន​ធ្វើ​ដូច្នេះ​ទៀត​ឡើយ​៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×