Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី Koi ជប៉ុន​បំបែក​ឯកទគ្គកម្ម​ពិភពលោក ព្រោះ​លក់​ដេញថ្លៃ​បាន​ដល់​ទៅ​… ជិត ២​លាន​ដុល្លារ​ (វីដេអូ)

spot_img

​តាម Daily Mail ត្រី Koi ត្រូវ​បាន​លក់​ដេញថ្លៃ​នៅ​ជប៉ុន ទទួល​បាន​តម្លៃ​ឯកទគ្គកម្ម​គឺ ១,៤​លាន​ផោន​អង់គ្លេស (​ប្រមាណ​១,៨​លាន​ដុល្លារ​) ។​

​ត្រី Koi ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១,៨​លាន​ដុល្លារ

​ត្រី​ដែល​មាន​ប្រវែង​ជាង ១​ម៉ែត្រ​នេះ មាន​ពណ៌​២ គឺ​ក្រហម និង​ស ពេលនេះ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​នាង Ying Ying មក​ពី​តៃវ៉ាន់ ។

S Legend ជា​ឈ្មោះ​ត្រី Koi នេះ ហើយ​គេ​ពិតជា​ងឿងឆ្ងល់​ជាមួយ​ផែនការ​របស់​អ្នក​ឈ្មោះ​ក្នុង​ការដេញថ្លៃ​យ៉ាង​តានតឹង នា​កសិដ្ឋាន​ត្រី Saki នៅ Hiroshima នេះ ព្រោះ​នាង​ប្រាប់ថា ផែនការ​សម្រាប់​ត្រី​អាយុ ៩​ឆ្នាំនេះ គឺ​នាង​នឹង​រៀបចំ​ឲ្យ​វា​ចូលរួម​ក្នុង​ការប្រកួត​ត្រី Koi ទូទាំង​ប្រទេស​ជប៉ុន ហើយ​តាម​នោះ​គាត់​ព្យាករណ៍​ថា S Legend នឹង​ដណ្តើមបាន​ជោគជ័យ​ជា​លើក​ទី​២ (​មុន​នោះ​វា​បាន​ប្រកួត​ឈ្នះ​ម្តង​ហើយ​)​។​

​វា​ជា​ត្រី Koi ពូជ Kohaku

​បើតាម Tim Waddington ដែល​ជា​អ្នកជំនាញការ​អំពី​ត្រី Koi សញ្ជាតិ​អង់គ្លេស​នោះ ថ្វី​ត្បិត​ការប្រកួត​ត្រី Koi ពុំ​មាន​ប្រាក់រង្វាន់​ក្តី ប្រសិនបើ​ឈ្នះក្តី តែ​កេរ្តិ៍ឈ្មោះ​របស់​វា​នឹង​កាន់តែ​ល្បី ហើយ​តាមរយៈ​នោះ​តម្លៃ​របស់​វា​ពិត​ជា​ថ្លៃ​ជាង​មុន ។​

​ទន្ទឹមនឹង​ផែនការ​ដ៏ “​ស៊ីជម្រៅ​” នេះ ម្ចាស់​ថ្មី​របស់ S Legend នៅ​មាន​ឱកាស​ទទួលបាន​ស៊ុត​ត្រី​ប្រមាណ ៥០០.០០០ ពង ហើយ​ក្នុងនោះ​យ៉ាង​តិច​មាន ៥.០០០​ពង នឹង​ផ្តល់​កំណើត​មាន​គុណភាព​ល្អ ។​

​មក​ដល់​ត្រឹម​នេះ ទើប​យើង​គិតថា តម្លៃ​ត្រី​ប៉ុណ្ណឹង​ទោះ​ច្រើនក្តី តែ​វា​នៅ​អាច​នាំ​មក​ផលចំណេញ​ក្រាស់ក្រែល​ដែរ ៕ ចន្ទ្រា​

spot_img
×