Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ូ​លិច​ទូក​កណ្តាលទន្លេ ជាជាង​ភ្លើង​ឆេះ​ផ្ទះ​, គ្រោះ​អគ្គ​ភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ ១​ខ្នង​ត្រឹម​មួយ​ពព្រិច​ភ្នែក ក្នុង​ស្រុក​ត្បូងឃ្មុំ​

spot_img

​វេលា​ម៉ោង ៨ និង ៥៥ នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​អគី្គ​ភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​កើតឡើង ស្ថិតនៅក្នុង​ភូមិ​ព្រែកជីក​ដូន​ម៉ៅ ឃុំ​ទន្លេ​បិត ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សយ សុខ​ឃីម អាយុ ៤០ ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ សា វិន ។ អំណាច​នៃ​អណ្តាតភ្លើង​បាន​ឆេះ​រហូតដល់​ម៉ោង ៩ និង ៥០ នាទី ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ក្រោម​កិច្ចសហការ​គ្នា​រវាង​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន ០៦ គ្រឿង មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការ​នគរបាល​ស្រុក​ត្បូងឃ្មុំ ក្រុង​សួង ស្រុក​អូររាំងឪ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ចំនួន ០៣ គ្រឿង ជួយ​អន្តរាគមន៍​ពន្លត់ ។​

​ក្នុង​គ្រោះ​អគ្គិភ័យ​នោះបាន​លេប​ត្របាក់​ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ ៧ ម៉ែត្រ គុណ​នឹង​៩​ម៉ែត្រ ប្រក់​ក្បឿង​នៅសល់​តែ​ជើង​សសរ និង​ដំបូល​ញ៉ាប​ខាងមុខ​បន្តិច​ប៉ុណ្ណោះ តែ​មិន​បណ្ដាល​អោយ​នរណា​ម្នាក់​រង​គ្រោះ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ជិតខាង បានអោយដឹងថា មូលហេតុ​ដែល​បណ្តាល​អោយ​ឆេះ គឺ​ដោយសារ​ម្ចាស់ផ្ទះ​បញ្ចូលភ្លើង​ពិល ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ឆាប​ព្រេងម៉ាស៊ីន​ដេរ​នៅក្បែរនោះ ក៍​ឆេះ​ជា​អណ្ដាតភ្លើង​ឡើង​តែ​ម្តង ។​

​ប្រជាពលរដ្ឋ​បន្ថែមថា​បើ​សិន​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ មក​យឺត​ជាង​នេះ​តែ​បន្តិច ផ្ទះ​ប្រជាពលរដ្ឋ ០៣ ខ្នង​ទៀត​នៅ​ជិត​នោះ​នឹង​ត្រូវ​អំណាច​ភ្លើង​បោះពួយ​លេប​យក​គ្មាន​សល់​នោះទេ ។ ម្ចាស់ផ្ទះ​២​នាក់​ប្តី​ប្រពន្ធ​ដែល​រងគ្រោះ ក៍​បាន​លើក​ម្រាមដៃ​ដប់​ធ្វើការ​អំពាវនាវ​ស្វែងរក​ជំនួយ​សប្បុរស​ធ​ម៍ ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រា​នេះ ព្រោះថា​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​ខិតខំរ​ក​យ៉ាង​លំបាក​នោះ ត្រូវ​ខ្ទិចខ្ទី​ក្រោម​អំណាច​ព្រះ​អ​គ្គី ត្រឹម​មួយ​ពព្រិច​ភ្នែក គ្មាន​សេសសល់​នោះឡើយ​ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×