Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វូង​ពពែ​ជ្រែង​ជើង លើ​ជ្រលង​ថ្មភ្នំ​ចោទ​ប្រមាណ ៩០ ដឺ​ក្រេ ដើម្បី​… ក្រេបជញ្ជក់​រ៉ែ​អំបិល​ (វីដេអូ)

spot_img

​ហ្វូង​ពពែ​ទាំងនេះ ហាក់ដូចជា​បញ្ឈឺចិត្ត​មច្ចុរាជ ខណៈ​វា​ចលនា​លើ​ចំណោត​ជិត ៩០​ដឺ​ក្រេ និង​រយៈកម្ពស់ ៥០​ម៉ែត្រ ដើម្បី​ក្រេបជញ្ជក់​យក​រ៉ែ​អំបិល​ដ៏​ឆ្ងាញ់​ពិសារ ។​

Federica Grassi ជា​បុគ្គលិក​ធនាគារ​ចូលនិវត្តន៍ គឺជា​អ្នក​ថត​បាន​រូបភាព​ដ៏​កម្រ​នៃ​ហ្វូង​ពពែ​នៅ​ភ្នំ ALPS ។ ទី​នោះ​គ្មាន​ស្មៅ​មែន តែ​អ្វី​ដែល​វា​រីករាយ​នឹង​ក្រេបជញ្ជក់ គឺ​រ៉ែ​អំបិល​ធម្មជាតិ ។​

​ពពែ​១​ហ្វូង​នេះ​មាន​ប្រមាណ​ពី ១៥-២០​ក្បាល ។ ពួក​វា​កំពុងស្ថិត​នៅ​ជញ្ជាំង​ទំនប់ទឹក មាន​កម្ពស់ ៥០​ម៉ែត្រ ហើយ​ចំណោត​ប្រហែល ៩០​ដឺ​ក្រេ ។ ពួក​វា​អាច​បញ្ឈឺចិត្ត “​មច្ចុរាជ​” បាន ក៏​ព្រោះតែ​ក្រចក​របស់​ពពួក​ពពែ​នេះ​មាន​លក្ខណៈ​ស្រដៀង​នឹង​កៅស៊ូ ហើយ​ក្រចក​វា​ញែក​ជា​ម្រាម ទើប​ជួយ​វា​រក្សា​បាន​លំនឹង​នៅ​ចំណោច​បែប​នេះ​បាន ។​

​លើ​ចំណោត​នេះ សុទ្ធសឹង​បេតុង តែ​អ្វី​ដែល​វា​រក​គឺ​… អំបិល​ធម្មជាតិ​ដែល​ក្រាំង​ជាប់​នៅ​ជញ្ជាំង​ទំនប់​នេះ ។​

​ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​ប្រិយមិត្ត​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​ចន្ទ្រា​

spot_img
×