Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានតែ​១​គូ​បែបនេះ ឬ​មាន​ច្រើន ប្រិយមិត្ត​ជួយ​ប្រាប់​ផង​!

spot_img

​អំឡុង​ខែ​កញ្ញា​កន្លងមក​គូស្នេហ៍​១​គូ​គឺ ៖ Minh Anh និង Minh Khang បាន​រៀបការ​ជាមួយ​គ្នា​ទន្ទឹម​នឹង​ការពេបជ្រាយ​ពី​អ្នកភូមិ នៅ​ប្រទេស​វៀតណាម ។​

​ចម្លែក​តែ ១-០-២ គឺ Minh Anh មាន​រាងកាយ​ជា​បុរស​ប៉ុន្តែ​ចិត្ត​ជា​ស្រី ខណៈ Minh Khang ខ្លួនប្រាណ​ជា​ស្រី តែ​ចិត្ត​ជា​ប្រុស ។ ថ្វី​ត្បិត​ជា​ប្រុស ជា​ស្រី ប៉ុន្តែ​ចម្លែក​ត្រង់ Minh Anh ដែល​មាន​ចិត្ត​ជា​ស្រី (​រាងកាយ​ប្រុស​) ក្លាយ​ជា​កូនក្រមុំ ខណៈ Minh Khang ដែល​មាន​ចិត្ត​ជា​ប្រុស (​រាងកាយ​ជា​ស្រី​) បាន​ក្លាយ​ជា​កូន​ក​ម្លោះ នៅ​ក្នុង​អាពាហ៍ពិពាហ៍ ដ៏​អធិកអធម ប្រព្រឹត្តទៅ​តាម​ប្រពៃណី​វៀតណាម ដូច​រូបភាព​ភ្ជាប់​ជាមួយ ។​

​អ្នក​ទាំង​២ រំលង​ចោល​ការពេបជ្រាយ រៀបការ​ជាមួយ​គ្នា​យ៉ាង​អធិកអធម ។​

​អ្នកភូមិ​ពេបជ្រាយ​ថា កូនក្រមុំ (​ដែល​ជា​បុរស​) បាន​ពាក់​សក់​ក្លែងក្លាយ​ក្នុង​ពិធី​នោះ ។​

​អ្នក​ទាំង​២ បែងចែក​តួនាទី (​កូន​ក​ម្លោះ​-​កូនក្រមុំ​) តាម​អត្ត​ចរិក ពុំ​អនុលោម​តាម​ភេទ​ឡើយ ។​

​លើ​បណ្តាញ​សង្គម​ពិតជា​មាន​ការ​មាក់ងាយ ដោយ​ប្រើ​ពាក្យពេចន៍​សាហាវៗ ដោយ​ពូតផ្តុំ​លើ​ភាពខ្វែងគ្នា​នៃ​ភេទ និង​រូបរាងកាយ ។ ពិសេស​នៅ​ពេល​ដែល “​នារី​ជា​ប្តី​” និយាយថា ៖ មិន​ថ្វី​ទេ ខ្ញុំ​នឹង​ពរ​ពោះ​ជំនួស​ភរិយា ដោយ​យក “​ពង​” របស់ខ្ញុំ​គួបផ្សំ​ជាមួយ “​ស្ពែម​” របស់​ភរិយា​… ។ ផ្អែក​តាម​នោះ​បណ្តាញ​សង្គម​ប្រទេស​នេះ​បាន​បន្ត​ការវាយប្រហារ កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។

​ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាងណាដែរ ចំពោះ​អាពាហ៍ពិពាហ៍​ចម្លែក​បែបនេះ​!? ។​

  

​លី​សា​

spot_img
×