Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ថ្ងៃនេះ​សមស្រប​សម្រាប់​ការស្វែងរក​ការងារ​ថ្មី ហើយ​រាល់​ការលំបាក​ក្នុង​ការងារ សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ទៅ​ឆ្ងាយ​រក​លាភ​បាន​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា​ទោះបី​ការងារ​លំបាក​ដល់​ណា​ក៏​ងាយ​ឆ្លង​ផុត​បាន ។ លុយកាក់ មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​រ៉ូមែ​នទិ​កខ្លះ ដើម្បី​រក្សា​ចំណង​ស្នេហ៍​ឲ្យ​រឹងមាំ ។​

​ឆ្នាំ​ខាល ៖ ការងារ មិនល្អ គួរ​មាន​ការច្នៃប្រឌិត​ថ្មី​ក្នុង​ការងារ ។ លុយកាក់ ត្រូវ​រៀនសូត្រ​បទពិសោធន៍​អ្នក​មុនៗ ប្រសិន​មាន​បំណង​វិនិយោគ​ធំ ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ការងារ​ឥទ្ធិព​លមិន​ល្អដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​ឡើងវិញ ។ លុយកាក់ ធ្លាក់ចុះ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​លោភលន់ ប្រញាប់ប្រញាល់​ហួស ចូរ​គោរព​នូវ​អ្វី​កំពុងមាន ។ លុយកាក់ ត្រូវ​ស្វែងយល់ឲ្យ​ល្អិតល្អន់​មុន​ពេល​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​ចេះ​អត់ឱន​អធ្យាស្រ័យ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ​ក្នុង​ការងារ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​សមស្រប ។ មនោសញ្ចេតនា មាន​ទាស់​ពាក្យសម្តី​គ្នា ដោយសារ​រឿង​តូចតាច ។​

​ឆ្នាំ​មមី ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​កោតសរសើរ ។ លុយកាក់ ស្ថិរភាព ។ មនោ​សញ្ចេ​នា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​កើត​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន ។ មនោសញ្ចេតនា ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការចែក​ផ្លូវ​គ្នា ឬ​សារភាព​ស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ស្តាប់​យោបល់​គ្រប់គ្នា ដើម្បី​ដោះស្រាយ​បញ្ហា ។ លុយកាក់ មិន​ស្ថិរភាព ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ រីកចម្រើន​ទៅ​តាម​ការគ្រោងទុក ។ លុយកាក់ ធម្មតា ពុំ​មាន​អ្វី​លេចធ្លោរ ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​គ្រប់យ៉ាង​ដំណើរការ​ទៅ​ដោយ​រលូន ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​កុរ ៖ ការងារ ពោរពេញ​ដោយ​ភាពជោគជ័យ ទិន្នផល​ខ្ពស់ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ៕​

spot_img
×