Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ផ្ញើ​ទៅកាន់​អ្នក​ជេរប្រមាថ ទាក់ទង​អត្ថបទ​៖ «៤៨ ម៉ោង​ទៀត Internet ពិភពលោក​អាច​ប្រទះ​នឹង​ភាពរអាក់រអួល ឬ​ត្រូវ​កាត់ផ្តាច់ នៅ​ទូទាំង​ពិភពលោក​»

spot_img

​យើងខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅកាន់​អ្នកអាន​ទាំង​ប៉ុន្មាន​នាក់​ខាងក្រោម​នេះ ដែល​បាន​ជេរប្រមាថ​យើងខ្ញុំ​យ៉ាងធ្ងន់ធ្ងរ ទាក់​ទឹង​អត្ថបទ​ចុះផ្សាយ​៖ «៤៨ ម៉ោង​ទៀត Internet ពិភពលោក​អាច​ប្រទះ​នឹង​ភាពរអាក់រអួល ឬ​ត្រូវ​កាត់ផ្តាច់ នៅ​ទូទាំង​ពិភពលោក​» ឲ្យ​បាន​ជ្រាបថា ប្រសិនជា​អស់លោក​ពុំ​ពេញចិត្ត​សម្រាប់​អត្ថបទ​មួយ​នេះ សូម​អស់លោកមេត្តា «​អូស​រំលង​» ចោល​ចុះ កុំ​ហា​ឡើង​ប្រើពាក្យ​ដ៏​អសុរ​សបែបៗ​នេះ ដោយ​ពុំបាន​ចូល​អាន​អត្ថបទ​ឲ្យ​បាន​ស៊ីជម្រៅ ។ ហើយ​យើងខ្ញុំ​ក៏​សូម​ឲ្យ​អស់លោក​ទាំងនេះ​គួរ​ពិចារណា​ទៅលើ​អត្ថន័យ​រវាង​ពាក្យ «​អាច​ប្រទះ​» «​ភាពរ​អាក់រ​អួ​ស​» និង «​កាត់ផ្តាច់​» ឲ្យ​បាន​ទូលំទូលាយ​ផង​!! ។​

សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ការចេញផ្សាយ​ព័ត៌មាន​នេះ ក៏ដូចជា​ព័ត៌មាន​ដទៃៗ​ទៀត គឺ​យើងខ្ញុំ​សុទ្ធ​សឹង​តែ​បាន​ដក​ស្រង់​ពី​​ប្រភព​ព័ត៌មាន​​បរទេសធំៗ ពុំមែន​ចេះតែ​នឹកគិត​ឃើញ​សរសេរ​តាមតែ​ចិត្ត ដើម្បី​​គោល​បំណង​អាក្រក់​អាណា​មួយ​ ឬ បាន​ផលប្រយោជន៍​អ្វី​នោះទេ ពោលគឺ​ក្នុង​បំណង​ល្អ​ឲ្យ​បងប្អូន​ទាំងអស់​បាន​ជ្រាប​ជា​ព័ត៌មាន​ប៉ុណ្ណោះ ។​ ហើយ​យើង​ខ្ញុំ​​រីក​រាយ​​នឹង​​ទទួល​យក​​​នូវ​រាល់​​មតិ​រិះ​គន់​​ដើម្បីស្ថាបនា​ឲ្យ​​ល្អ​ប្រសើរ​ឡើង សម្រាប់ទាំងអស់គ្នា  ​។

​ជាទី​បញ្ចប់ យើងខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ប្រិយមិត្ត​យ៉ាងច្រើន ដែល​តែង​គាំទ្រ​គេហទំព័រ CEN យើងខ្ញុំ តាំងពីដើម​រហូតមក​ទល់​ពេលនេះ ៕ សូម​អរគុណ​!!

spot_img
×