Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះលែង​ស្ត្រី​គ្រូទាយ​ជា​ប្រពន្ធ ហើយ​ប្តី​ត្រូវ​ព្រះរាជអាជ្ញា​ចោទប្រកាន់​ប្ដី​ ពី​បទ​រំលោភ​ទំនុកចិត្ត​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ជា​គ្រូទាយ​វ័យក្មេង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ទំនុកចិត្ត និង​បទ​ឆបោក​ប្រាក់ ជិត​១​លាន​ដុល្លារ ក្រោមរូបភាព​ទស្ស​ទា​យ​និង​បង្គាប់ អោយ​រៀបចំ​គ្រឿង​តង្វាយ​ជា​ប្រាក់​ដុល្លារ ត្រូវបាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​អោយ​មាន​សេរីភាព​វិញ​កាលពី​ថ្ងៃ​ទី ១​ធ្នូ ឆ្នាំ​២០១៧​នេះ​។​

​ពាក់ព័ន្ធ​និង​ការសម្រេច​ដោះលែង​គ្រូទាយ​ឈ្មោះ លី ម៉ា​ណា បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ទៅ​សាលា​ដំបូង​ហើយ​លោក​ព្រះរាជអាជ្ញារង សៀង សុខ បាន​សាកសួរ​ចម្លើយ​តាំង​ពី​ល្ងាច​ថ្ងៃទី​៣០​វិច្ឆិកា រហូតដល់​ព្រឹក​ថ្ងៃទី​១​ធ្នូ ឆ្នាំ​២០១៧​នេះ ស្រាប់តែ​លោក​ព្រះរាជអាជ្ញារង​បានសម្រេច​ចោទប្រកាន់​តែ​ឈ្មោះ​សុន ឆ័យ ជា​ប្ដី​បញ្ជូនទៅ​អោយ​ចៅក្រម​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ព្រះរាជអាជ្ញារង សៀង សុខ បាន​ដោះលែង​គ្រូទាយ​ឈ្មោះ លី ម៉ា​ណា ហៅ​លី ហ្គេច​ហៀក ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ក្រោម​ហេតុផល​បញ្ជាក់ថា​ស្ត្រី​គ្រូទាយ​មិន​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​ឆបោក​ឬ​រំលោភ លើ​ទំនុកចិត្ត ។​

​ចំណែក​ប្ដី​គ្រូទាយ​ឈ្មោះ សុន ឆ័យ អាយុ​៤៤​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ពី​បទ​រំលោភ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល ហើយ​បញ្ជូន​សំណុំរឿង​ទៅ​អោយ​ចៅក្រម​សើ​ប​សួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​រសៀល​ថ្ងៃ​ទី​៣០​វិច្ឆិកា ឆ្នាំ​២០១៧ បាន​បញ្ជូន​គ្រូមន្តអាគម​អូមអាម​ប្ដី​ប្រពន្ធ​២​នាក់ ដែលជា​អ្នក​ស្នង​រូប​លោកយាយ​ម៉ៅ​មក​តុលាការដើម​កបីសាកសួរ​ពាក់ព័ន្ធ​អំពើឆ​បោកប្រាក់ប្រ​មាណជិត​១​លាន​ដុល្លារ និង​គំរោង​លេប​ក្រុមហ៊ុន​ផង​។​

​ការបញ្ជូន​គ្រូមន្ដអាគម​អូមអាម​២​នាក់​ប្ដី​ប្រពន្ធ​នេះ​មក​តុលាការ គឺ​ក្រោយពី​សមត្ថកិច្ច​បាន​ចាន​ខ្លួន​ពួកគេ​នៅ​ផ្ទះ​លេខ​០៦ ផ្លូវ​Q០១ ភូមិ​កោះ​អណ្តែត សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ នា​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មាន​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រាជ្ញា​រងអម​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ និង​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្ម​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​និង​បញ្ជូន​មក​តុលាការ​ឈ្ម​លះ សុន ឆ័យ អាយុ​៤៤​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ ដែល​ជា​គ្រូទាយ​ធ្វើ​មន្តអាគម​ស្នង​រូប​យាយ​ម៉ៅ​ឈ្មោះ លី ម៉ា​ណា ហៅ លី ហ្គិ​ចហៀក អាយុ​២៦​ឆ្នាំ​។ អ្នក​ទាំង​២ មាន​លំនៅ ក្នុង​ភូមិគ្រឹះ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ឆបោក​មានឈ្មោះ អាំង គី​ហេង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ពាណិជ្ជករ និង​ប្រពន្ធ​ឈ្មោះ ទិ​ត្យ ផល្លា អាយុ​៣៣​ឆ្នាំ ជា​ពាណិជ្ជករ អ្នក​ទាំង​ពីរ​មាន​លំនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

បើ​តាម​លោក អាំង គី​ហេង និង​លោកស្រី ទិ​ត្យ ផល្លា ដែល​ជា​ជនរងគ្រោះ​បាន​រៀបរាប់​យ៉ាង​លម្អិត​ប្រាប់​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន​ថា ចាប់តាំងពី​ខែ​មករា ក្នុង​ឆ្នាំ​២០១៥ មកទល់​បច្ចុប្បន្ន គ្រាន់​តែ​ថ្លៃ​ធ្វើ​កិច្ច ពោល​គឺ​រៀបចំ​គ្រឿង​សំណែន គាត់​ចាញ់បោក​លោកយាយ​គ្រូ លី ម៉ា​ណា (​ហៅ លី ហ្គិ​ចហៀក​) និង​ប្តី​ឈ្មោះ សុន ឆ័យ អស់​ទឹកប្រាក់​ចំនួន​ជាង​៣៥​ម៉ឺន​ដុល្លារ​ឯណោះ ជាពិសេស​នៅពេល​ធ្វើ​កិច្ច​ម្តងៗ លោកយាយ​គ្រូអូមអាម​បាន​ញុះញង់ ឲ្យ​គាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ ដោយ​ឲ្យ​ចោទ​ថា​ប្រពន្ធ​កូន​ជា​បី​សាច​កាន់​ផ្កាឈូក​ខ្មៅ គឺជា​មនុស្ស​អាក្រក់ ហើយ​គ្រូ​បោក បាន​បញ្ចុះបញ្ចូល​ឲ្យ​យក​ប្លង់​ដី​ផ្ទះ​ទាំងអស់​ទៅ​ឲ្យ​គាត់​រត់​ការ​ដាក់បញ្ចាំ យក​ប្រាក់​ទៅ​វិនិយោគ ធ្វើ​បុរី​នៅ​ខេត្ត​កំពង់ស្ពឺ ថែមទៀត​ផង​។​

​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​រៀបរាប់​យ៉ាង​លម្អិត​ប្រាប់អោយដឹង​ថា គាត់​និង​ក្រុមគ្រួសារ បាន​ស្គាល់ និង​មាន​ការ​ទំនាក់ទំនង​ជា​មួយ​គ្រូទាយ តាំងពី​ឆ្នាំ​២០១៥​មក រហូត​មាន​ការ​លួងលោម​អូសទាញ​ឲ្យ​រៀបចំ​គ្រឿង​ដង្វាយ​ដាក់​លើ​អាសនៈ មានដូចជា ក្រដាសប្រាក់​២០​ដុល្លារ​ចំនួន​៣២​សន្លឹក​, ស្ករ​គ្រាប់​៣២​កំប៉ុង និង​ផ្លែឈើ​តម្លៃ​១៣៥​ដុល្លារ ទៀនធូប ស្លា​ម្លូ​ចំនួន​១២​ដុល្លារ ក្នុង​មួយ​លើក​អស់​ចំនួន​៨១១​ដុល្លារ ដោយ​ក្នុង​មួយ​សប្តាហ៍​អស់​ចំនួន​២៤៣៣​ដុល្លារ ព្រមទាំង​ឲ្យ​នាំ​ដើរលេង​ទៅ​ប្រទេស​ថៃ ជា​ញឹកញាប់​ផងដែរ ដើម្បី​លើក​រាសី​នៅ​ថ្ងៃ​សុក្រ សៅ​រី និង​ថ្ងៃ​អាទិត្យ ជា​រៀង​រាល់​សប្ដាហ៍ ។​

​សរុប​ចំនួន​ទឹកប្រាក់ ដែល​យាយ​គ្រូ​បោក សរុប​ទាំងអស់​ចំនួន ប្រមាណ​ជិត​១​លាន​ដុល្លារ ដែល​ក្នុងនោះ​ថ្លៃ​រៀបចំ​ធ្វើ​កិច្ច​ចំនួន ជាង​៣៥​ម៉ឺន​ដុល្លារ ថ្លៃ​ជើងសារ​១០​ភាគរយ​ជាង​៤២​ម៉ឺន​ដុល្លារ ព្រមទាំង​ថ្លៃ​នាំ​ដើរលេង ហើយ​រៀបចំ​គម្រោង​ឲ្យធ្វើ​វិឡា អ​សានៈ​មាន​តម្លៃ ប្រមាណ​ជាង​១​លាន​ដុល្លារ ក្នុង​ទំហំ​ផ្ទៃ​ដី​ជាង​២​ពាន់​ម៉ែត្រការ៉េ នៅ​ប៉ោយប៉ែត មានតម្លៃ​ប្រមាណ​២​លាន​ដុល្លារ និង​ផ្ទះ​៤​ល្វែង មាន​
​តម្លៃ​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ និង​ក្រុមហ៊ុន​ផងដែរ ដែល​សរុប​ទាំងអស់​ប្រមាណ​៥​លាន​ដុល្លារ​ទៀត តែ មិនបាន​សម្រេច ដោយសារតែ​គាត់​ដឹងខ្លួន និង​បែក​ការណ៍​ទៅហើយ​។​

​លើសពីនេះ លោកយាយ​គ្រូ លី ម៉ា​ណា ហៅ លី ហ្គិ​ចហៀក បាន​ណែនាំ​ប្តី​ឈ្មោះ សុន ឆ័យ ដែល​មាន​ជំនាញ​ខាង​រកស៊ី​នៅ​សហរដ្ឋអាមេរិក ឲ្យទទួល​យក​តំណែង​ធ្វើ​ជា​នាយក​ប្រតិបត្តិ គ្រប់គ្រង​បុរី​នៅ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​រៀបចំ​គម្រោង​ធ្វើ​កិច្ចសន្យា​ផ្តល់​កម្រៃជើងសារ ពី​ចន្លោះ​៥​ភាគរយ ទៅ​១០​ភាគរយ ក្នុង​ការលក់​ផ្ទះមួយ​ល្វែង​ជំនួស​ជនរងគ្រោះ ក្នុង​បំណង​លេប​ត្របាក់​ក្រុមហ៊ុន​ទាំងមូល​តែម្ដង​។​

​ជាង​នេះ​ទៀត​ឈ្មោះ សុន ឆ័យ បាន​ឲ្យ​ផ្ញើ​ប្រាក់​តាម​ធានា​គារ ក្នុង​១​ខែ​១​ម៉ឺន​ដុល្លារ ឲ្យទៅ​គាត់​ជា​រៀងរាល់​ខែ ស្មើ​ទឹកប្រាក់​ចំនួន ជាង​៤២​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​គាត់​មាន​សេចក្ដី​ទុក្ខ​ចិត្ត និង​ជឿជាក់​។ នៅពេល​ដែល​គាត់​ទាមទារ​ឲ្យ​បិទ​បញ្ជីរ ឈ្មោះ សុន ឆ័យ ជា​ប្ដី​គ្រូទាយ​មិន​ធ្វើ​ឡើយ ដោយ​យក​លេស​ថា ប្រពន្ធ​គាត់​ជា​អ្នក​ធ្វើឲ្យ​ក្រុមហ៊ុន​ច្របូកប្របល់ និង​ឆ្កិះឆ្កៀល​ឲ្យ​ដេញ​ប្រពន្ធកូន និង​បុគ្គលិក​ទាំងអស់​ចេញ ហើយ​រើស​បុគ្គលិក​ថ្មី និង​ឆ្លៀតឱកាស​ក្លែង​ឯកសារ​ទិញ​ផ្ទះ​ដាក់​ឈ្មោះ​បងប្អូន​របស់​ខ្លួន និង​បង្គាប់​ឲ្យ​រៀបចំ​ធ្វើ​អ​សានៈ​ក្នុង​បុរី ដោយ​ដាក់​ឈ្មោះ សុន ឆ័យ និង​ឈ្មោះ​ប្រពន្ធ​ជា​លោកគ្រូ​បោក តែ​ប្រហែលជា​ដល់​ថ្ងៃ​អស់​លក្ខ​ត្រឹម​នឹង ព្រោះ​ត្រូវបាន​គាត់​ដឹងខ្លួន​ជាមុន​ទាន់ ទើប​ឈាន​ទៅដល់​ការដាក់​ពាក្យបណ្តឹង សុំឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​តែម្តង​។​

​ក្រៅ​ពី​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវ​ចាញ់បោក​លោកយាយ​គ្រូ​អូមអាម លី ម៉ា​ណា ហៅ លី ហ្គិ​ចហៀក ដែលជា​អ្នក​ស្នង​រូប​យាយ​ម៉ៅ និង​ប្តី​ឈ្មោះ សុន ឆ័យ នៅ​មាន​មនុស្ស​ជាច្រើន​ទៀត ដែល​បាន​ទៅរក​គ្រូមន្ដអាគម​ឲ្យជួយ និង​ចាញ់បោក​ជា​ហូរហែ​ផងដែរ។​

​ជាមួយគ្នា​នោះ​ផង​ដែរ​ជន​រង​បាន​សំដែង​ការព្រួយបារម្ភ​ខណៈដែល​គ្រូអូមអាម​នេះ​បាន​រួចខ្លួន​ទៅ​វិញ​មិន​ដឹង​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​ចាញ់ល្បិច​គ្រូទាយ​បោកប្រាស់​នោះ ហើយ​សំណូមពរ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ផង ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×