Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​មេខ្លា និង​កូន​ខ្លា​

spot_img

​ខ្លាធំ​១​ក្បាល​សំឡឹង​ឃើញ​ឆ្កែឆ្កួត​មួយ វា​ក៏​ប្រញាប់ប្រញាល់​ដើរ​ចៀស​យ៉ាង​ឆ្ងាយ ។ ឃើញ​ដូច្នេះ កូន​ខ្លា​ពោល​ទៅកាន់​មេ​វា​ថា ៖ ហេតុអ្វី​ម៉ែ​ហ៊ាន​ប្រយុទ្ធ​តតាំង​ជាមួយ​តោ ហ៊ាន​វាយប្រហារ​ចចក បែរជា​គេច​ខ្ល​យ​ន​ពី​ឆ្កែឆ្កួត​បែបនេះ ? ពិតជា​គួរ​ឲ្យ​បាក់មុខ​ណាស់​! ។​

​មេខ្លា​សួរ​មកវិញ​ថា ៖ “​បើតាម​កូន​នោះ ការប្រយុទ្ធ​ឈ្នះ​ឆ្កែឆ្កួត ១​ក្បាល តើ​វា​ម​អ្វី​ល្បីល្បាញ​ដែរឬទេ​?” ។ កូន​ខ្លា​គ្រវីក្បាល ។ មេខ្លា​បន្ត​សួរ ចុះបើ​ចៃដន្យ កូន​ត្រូវ​វា​ខាំ​១​ចង្កូម តើ​ស៊យ​ដែរឬទេ ? ។ កូន​ខ្លា​ងក់ៗ​ក្បាល ។​

​ដូច្នេះ​តាមរយៈ​រឿងនិទាន​នេះ គឺ​៖ អ្នកខ្លាំង​ពុំ​ចាំបាច់​ត្រូវ​ស្តែង​បង្ហាញ​ឲ្យ​គេ​ដឹង​ក្នុង​គ្រប់​ករណី​ទេ ។ អ្នក​ឆ្លាត​វៃ មិន​វែកញែក ជជែក​ហេតុផល​ជាមួយ​អ្នក​ពុំមាន​គុណធម៌​សមរម្យ​ឡើយ ។​

​ប្រសិនបើ​គេ​ពុំ​សក្តិ​សមជា​ដៃគូ​របស់​អ្នក គប្បី​សើច​ញញឹម ហើយ​ចាក​ឆ្ងាយ​ពី​គេ កុំ​ឲ្យ​គេ​វាយប្រហារ​យើង​អាច​បង្ក​ជា​ស្នាមរបួស ពុំគួរ​ឲ្យ​មាន​នោះឡើយ ៕ ចន្ទ្រា​

spot_img
×