Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម ៖ មីន​១០​គ្រាប់​បង្កៃ​ជា​អក្សរ V ពាក់​នៅក្រោយ​ទូរ ATM បាន​ភ្ជាប់ គីប​ប​ន្ទុះ​ធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ជម្លៀសចេញ​

spot_img

​គ្រាប់មីន ១០​គ្រាប់ មាន​រំសេវ​ផ្ទុះ​ប្រមាណ ២​គីឡូក្រាម ដែល​គេ​ច្រើន​ប្រើ​សម្រាប់​អាជីវកម្ម​រ៉ែ ត្រូវបាន​លួច​បង្កប់​នៅ​ទូរ ATM នា​តំបន់​ស្នាក់នៅ មាន​៩​ជាន់ របស់​ក្រុមហ៊ុន​ធ្យូងថ្ម NAM MAU ស្ថិតនៅ​សង្កាត់ Yen Thanh ទីក្រុង Uong bi ខេត្ត​ក្វាង​នី​ញ (​ក្វាង​នី​ញ​) វៀតណាម ។​

កន្លែងកើតហេតុ​នៅ​ទូរ ATM ត្រូវបាន​បង្កប់​មីន និង​គីប​ផ្ទុះ​

​ប្រភពពី Zing News នៅ​ព្រឹក​ថ្ងៃទី ១៣ ខែតុលា បុគ្គលិក​ធនាគារ SBH សាខា Uong Bi បាន​ទៅ​បើក​កេស​ដែក​ដើម្បី​បញ្ចូល​លុយ​បន្ថែម​ទៅក្នុង​ទូរ ATM ក៏​សំឡឹង​ឃើញ​ដុំ​១​ចំនួន មាន​រាង​ទ្រវែង បណ្តោយ​ប្រហែល ២០​សង់ទីម៉ែត្រ សង្ស័យថា​ជា​រំសេវ​ផ្ទុះ ។​

​ហេតុការណ៍​នេះ កើតឡើង​នៅ​ទូរ ATM ២ ហើយ​ស្ថិតនៅ​ពី​ខាងក្រោយ​ចំហៀង​អគារ CT1 ដែលជា​អគារ​ស្នាក់នៅ​សមូហភាព មាន ៩​ជាន់ របស់​ក្រុមហ៊ុន​ធ្យូងថ្ម Nam Mau ។​

​មីន ១០​ដុំ ដាក់​នៅ​ទូរ ATM ត្រូវបាន​ដោះចេញ​ដោយ​សុវត្ថិភាព ប៉ូលិស​ខេត្ត Quang Ninh បាន​ទៅ​ឡោមព័ទ្ធ​កន្លែងកើតហេតុ​ភ្លាមៗ ព្រមទាំង​ប្រកាស​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់ ដែល​ស្ថិតនៅ​តំបន់​គ្រោះថ្នាក់ ។​

​រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​វេលា​ម៉ោង ១៤​និង​១០​នាទី ទើប​ដុំ​មីន​៦​ដុំ នៅ​ទូរ ATM លេខ​៧ និង ៤​ដុំ នៅ​ទូរ ATM លេខ ៨ ត្រូវបាន​ដោះចេញ ។ តាម​ការប៉ាន់ស្មាន បរិមាណ​រំសេវ​ផ្ទុះ​សរុប​មាន​ប្រមាណ ២​គីឡូក្រាម ។​

​រហូតដល់​ម៉ោង ១៩ ថ្ងៃទី​១៣ ខែតុលា ទើប​ពលរដ្ឋ​បាន​វិល​ត្រឡប់មក​លំនៅដ្ឋាន​វិញ ប៉ុន្តែ​គេ​ពុំទាន់​អនុញ្ញាត​ឲ្យ​ទូរ ATM ទាំង​២​ដំណើរការ​ទេ ។​

​លោក Pham Thanh Toan ប្រធាន​វិស្វកម្ម​យោធា​ខេត្ត បាន​ប្រាប់ថា នេះ​ជា​ប្រភេទ​មីន​សម្រាប់​ប​ន្ទុះ​ក្នុង​វិស័យ​អាជីវកម្ម​រ៉ែ ហើយ​ជនល្មើស​បាន​ត​ភ្ជាប់​វា​ដោយ​ខ្សែ​អគ្គិសនី និង​អា​ចប​ន្ទុះ​បាន​គ្រប់ពេល ។​

​ប្រអប់​បច្ចេកទេស​រប​ស់​អគារ​ត្រូវបាន​បង្កប់​មីន​ទាំងនោះ

​តាម​ការសន្និដ្ឋាន​បឋម គឺមាន​លទ្ធភាព​ច្រើន​ជា​សកម្មភាព​បំផ្លាញ ពុំមែន​ដើម្បី​យកលុយ​ទេ ព្រោះ​ជនល្មើស​បាន​បង្កប់​វា​នៅ​តំបន់​មាន​មនុស្ស​ច្រើន ។ ម្យ៉ាងទៀត ជនល្មើស​ជា​អ្នក​យល់ដឹង និង​មាន​សមត្ថភាព​ប្រើប្រាស់​រំសេវ​ផ្ទុះ ។​

​ពេលនេះ​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត ។​

​តំបន់​ស្នាក់នៅ​ត្រូវបាន​បង្កប់​មីន មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ 18A ប្រមាណ ៧០​ម៉ែត្រ ៕ ចន្ទ្រា​

spot_img
×