ឆ្នាំជូត ៖ ការងារ ស្ថិរភាព គួររៀនសូត្របន្ថែមបទពិសោធន៍ពីអ្នកនៅជុំវិញខ្លួន ។ លុយកាក់ មានអ្នកជួយជ្រោមជ្រែងក្នុងការគ្រប់គ្រងលុយកាក់ ។ មនោសញ្ចេតនា មិនបានប្រសើរ មានរឿងរកាំរកូសមិនឈប់ ។
ឆ្នាំឆ្លូវ ៖ ការងារ មិនអំណោយផលល្អ រងសម្ពាធច្រើន ។ លុយកាក់ មិនត្រូវជឿជាក់ជ្រុលសម្តីអ្នកដទៃ នាំឲ្យខាតបង់ប្រាក់កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំខាល ៖ ការងារ ធ្លាក់ចុះ កើតមានទំនាស់ឈ្លោះប្រកែក , កុំឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ការងាររួម ។ លុយកាក់ មានខ្ទង់ចំណាយក្រៅគម្រោងច្រើន ធ្វើឲ្យខ្វះខាតប្រាក់កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំថោះ ៖ ការងារ មានអ្នកជួយយកអាសាក្នុងការងារ គ្រប់យ៉ាងអំណោយផលល្អ ។ លុយកាក់ មិនត្រូវប្រញាប់ប្រញាល់ក្នុងការវិនិយោគគួរថ្លឹងថ្លែងឲ្យល្អិតល្អន់ជាមុន ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំរោង ៖ ការងារ មិនល្អ ប្រយ័ត្នក្នុងពេលធ្វើការដើម្បីបញ្ចៀសកំហុស មិនគួរឲ្យមាន ។ លុយកាក់ ថ្ងៃនេះ មិនត្រូវឲ្យគេខ្ចីប្រាក់អាចនឹងត្រូវចាញ់បោក ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ខ្វែងគំនិតគ្នាជាមួយគូស្នេហ៍ ។
ឆ្នាំម្សាញ់ ៖ ការងារ រាំងស្ទះ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់ ថ្ងៃនេះជួបឱកាសវិនិយោគទទួលប្រាក់ចំណេញធំ តែមិនត្រូវប្រញាប់ប្រញាល់ គ្រប់យ៉ាងត្រូវដំណើរការសន្សឹមៗ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំមមី ៖ ការងារ ល្អបំផុត គ្រប់យ៉ាងដំណើរការដោយរលូន ។ លុយកាក់ ជួបសំណាងល្អខ្លះៗអំពីលុយកាក់ ប្រសិនចង់វិនិយោគ នោះមិនត្រូវប្រញាប់ប្រញាល់ គួរសាកសួរយោបល់អ្នកមានបទពិសោធន៍ ។ មនោសញ្ចេតនាគួរក្លាហានក្តាប់យកឱកាសល្អៗក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំមមែ ៖ ការងារ រីកចម្រើនល្អ អាចដោះស្រាយរួចរាល់នូវឧបសគ្គមុនៗ ។ លុយកាក់ ថ្ងៃនេះជួបសំណាងល្អអំពីប្រាក់កាស តែក៏មិនត្រូវចាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិនត្រូវស្តាប់ពាក្យអុចអាលពីក្រៅធ្វើឲ្យឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំវក ៖ ការងារ រីកចម្រើន ត្រូវចេះអត់ធ្មត់ មិនត្រូវយកចិត្តទុកដាក់ដល់ពាក្យរិះគន់ពីខាងក្រៅ ។ លុយកាក់ មិនល្អ កើតមានខ្ទង់ចំណាយធំក្រៅផែនការ ។ មនោសញ្ចេតនា ត្រូវចេះស្តាប់ ស្វែងយល់អារម្មណ៍របស់គូស្នេហ៍។
ឆ្នាំរកា ៖ ការងារ ត្រូវប្រមូលផ្តុំបំពេញកិច្ចការរបស់ខ្លួនឲ្យបានល្អ កុំលូកលាន់រឿងអ្នកដទៃ ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំចរ ៖ ការងារ ថ្ងៃនេះទោះបីការងារប្រព្រឹត្តទៅយ៉ាងល្អ ត្រូវបានគ្រប់គ្នាវាយតម្លៃខ្ពស់ តែភ័ព្វសំណាងនៅពុំទាន់មកដល់អ្នក ប្រយ័ត្នមានអ្នកច្រណែនឈ្នានីស ។ លុយកាក់ ការងារឥទិ្ធពលអាក្រក់ដល់ចំណូល ។ មនោសញ្ចេតនា មិនត្រូវអល់អែក ត្រូវដាច់ខាតដោះស្រាយរាល់បញ្ហាកើតឡើង ។
ឆ្នាំកុរ ៖ ការងារ ស្ថានភាពការងារអាក្រក់ ត្រូវនឹងនរដោះស្រាយគ្រប់ស្ថានការណ៍ ។ លុយកាក់ ធូរធារ ប្រភពចំណូលចម្បង និងបន្ទាប់បន្សំសុទ្ធតែកើនឡើង ។ មនោសញ្ចេតនាគួរលៃពេលវេលាឲ្យបានច្រើនសម្រាប់គូស្នេហ៍ ។