Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន​ជាប់ឆ្នោត​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ​

spot_img

មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​បោះឆ្នោត ជ្រើសរើស​ប្រទេស​សមាជិក​ថ្មី​សម្រាប់​អាសនៈ​មួយ​ភាគបី នៃ​អាសនៈ​សរុប ៤៧​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ ភ្លាមៗ នៅក្រោយ​ការបោះឆ្នោត​ដែលមាន​សំឡេងគាំទ្រ ភាគច្រើន មហាសន្និបាត ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​រង​ការរិះគន់ វាយប្រហារ​ពី​អង្គការ​និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ទាំង​នៅ​អឺរ៉ុប និង​នៅ​អាមេរិក​ខាងជើង​។ រិះគន់​ព្រោះថា នៅក្នុង​ចំណោម​ប្រទេស​សមាជិក​ចំនួន​១៨ ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​អាណត្តិ​បី​ឆ្នាំ (​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២២) របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ មាន​ប្រទេស​ចំនួន​៦ ដូចជា​ហ្វីលីពីន បា​រ៉ែ​ន បង់​ក្លា​ដែ​ស សូ​មាលី កា​មឺ​រូ​ន អេ​រី​ត្រេ ដែល​កំពុង​រង​ការចោទប្រកាន់ថា កំពុងមាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​

ការបោះឆ្នោត​សមាជិក​ថ្មី​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថ្មី​របស់​អង្គការសហប្រជាជាតិ​កើតឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​ទីក្រុង​ញូវយ៉ក​។​

​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ប្រឆាំង​ទៅនឹង​បោះឆ្នោត​ជ្រើសរើស​ប្រទេស​ហ្វីលីពីន ដោយបាន​និយាយថា ប្រទេស​នេះ​មិនគួរ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទេ និង​បាន​ហៅ​ប្រទេស​ហ្វីលីពីន​ថា​ជា​ប្រទេស​រំលោភសិទ្ធិ​មនុស្ស​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នៅ​ថ្ងៃ​សុក្រ ក្រុម​អង្គការ​នៅ​អឺរ៉ុប អាមេរិក និង​កាណាដា បាន​វាយតម្លៃថា បើសិន​គេ​មើល​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស ប្រទេស​ទាំង​៦​ខាងលើ មិន​សក្តិសម​នឹង​ទទួលបាន​អាសនៈ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នោះទេ​។ លោក​Louis Charbonneau អ្នកតំណាង​របស់​អង្គការ​Human Rights Watch នៅ​អង្គការសហប្រជាជាតិ​បានចាត់ទុក​ការបោះឆ្នោត​របស់​មហាសន្និបាត អង្គការសហប្រជាជាតិ ថា កា​សើចចំអក ដល់​អត្ថន័យ​នៃ​ការបោះឆ្នោត និង​ជា​រឿង​គួរ​ឲ្យ​អស់សំណើច ដោយសារតែ​គ្មាន​ការប្រកួតប្រជែង​។​

​ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​បោះឆ្នោត​របស់ខ្លួន ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ បានអនុញ្ញាត​ឲ្យ​តំបន់​នីមួយៗ ក្នុងចំណោម​តំបន់​ទាំង​៥ នៅក្នុង​ពិភពលោក ជ្រើសរើស​ប្រទេស​ក្នុង​តំបន់​របស់ខ្លួន ទៅតាម​កូតា ដែល​ត្រូវការ សម្រាប់​អាសនៈ មួយ​ភាគបី​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ អ្វីដែល​ចម្លែក​លើក​នេះ គឺ ក្រុម​ប្រទេស​នៅក្នុង​តំបន់​នីមួយ បាន​យល់​ព្រមព្រៀងគ្នា​ជាមុន ដាក់​បេក្ខជន​ឲ្យ​គ្រប់​ទៅតាម​កូតា​ចង់បាន គឺ ចំនួន​១៨​អាសនៈ ពោលគឺ​គ្មាន​ការប្រកួតប្រជែង រវាង​ប្រទេស ដូច​មុនៗ​នោះទេ​។​

​លោក Duterte ដែល​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​២០១៦ បាន​បង្កក្តី​បារម្ភ​ដល់​ពួក​អ្នករាយការណ៍​អង្គការសហប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​ហ្វីលីពីន​។ កាលពីដើមឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល​របស់លោក​បាន​ដក​សមាជិកភាព​ពី​តុលាការ ព្រហ្មទណ្ឌ​អន្តរជាតិ ICC បន្ទាប់ពី​តុលាការ​នេះ​បាន​ពិនិត្យមើល​ការចោទប្រកាន់​នានា​ថា​លោក Duterte និង​ក្រុមមន្ត្រី​ផ្សេងៗ​ទៀត​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​។​
​ក៏ប៉ុន្តែ​លោក Duterte​បានអនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​បង្កើត​គណៈកម្មការ​សិទ្ធិមនុស្ស​ដើម្បី​ត្រួត​ពិនិត្យមើល​របាយការណ៍​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ដល់​ទៅ ១២០០០​នាក់ រួមទាំង​អនីតិជន​ផងដែរ ក្រោម​ស្នាដៃ​របស់​ពួក​ប៉ូលិស​។​

​លោក Duterte ក៏បាន​អនុម័ត​លើ​កំណែទម្រង់​សិទ្ធិ​ជា​មូលដ្ឋាន​បស់​ពលរដ្ឋ​ហ្វីលីពីន​ផងដែរ​។ នេះ​បើ​យោងតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីការបរទេស​របស់លោក Duterte៕​សូ​យ​ន​

spot_img
×