Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក​ផ្តល់ប្រាក់​កម្ចី​ចំនួន ១០០០​លាន​ដុល្លារ​ឲ្យ​ឥណ្ឌូណេស៊ី​ ​ ​ ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខ្ទេចខ្ទី​ឡើងវិញ​

spot_img

​នៅក្នុង​សន្និសីទកាសែត​ក្រោយ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រួមគ្នា​រវាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​ដែល​អគ្គនាយិកា​ធនាគារ​ពិភពលោក​លោកស្រី​គ្រី​ស្តា​លី​ណា យ័រ​យី​វ៉ា​បាន​ប្រាប់​ឲ្យ​ដឹងថា ធនាគារពិភពលោក​បាន​តម្កល់​លុយ ១ ០០០​លាន​ដុល្លារ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ចាយវាយ​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី​នា​ថ្មីៗ​កន្លងទៅ​។ ទឹកប្រាក់ ១ ០០០​លាន​ដុល្លារ​នេះ​មិនមែនជា​ជំនួយ​ទេ តែ​ជា​ប្រាក់កម្ចី នេះ​ជាការ​លំអិត​បន្ថែម​រប​ស់លោក​ស្រី​គ្រី​ស្តា​លី​ណា​។ នាយិកា​ធនាគារពិភពលោក​រូបនេះ​បាន​បញ្ជាក់ថា ប្រាក់កម្ចី​នេះ​អាច​ប្រើ​នៅក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខូចខាត​ផង និង​អាច​ប្រើ​ដើម្បី​បង្ការ​ទប់​គ្រោះធម្មជាតិ​នាពេលខាងមុខ​ផង​។​

ធនាគារពិភពលោក​ផ្តល់ប្រាក់​កម្ចី​ចំនួន ១ ០០០​លាន​ដុល្លារ​ឲ្យ​ឥណ្ឌូណេស៊ី​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី​។​

​តាម​លោកស្រី Christina Lina វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុង​ការជួយ​ជនរងគ្រោះ គឺ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខ្ទេចខ្ទី​ឡើងវិញ និង​រិះរក​វិធានការ​យ៉ាង​ដើម្បី​ឲ្យ​គ្រោះធម្មជាតិ​នាពេលខាងមុខ​សម្លាប់​មនុស្ស​តិច និង​មានការ​ខូចខាត​តិចតួច​។ គួរ​រម្លឹក​ជូន​ថា ឥណ្ឌូណេស៊ី​បាន​ជួប​គ្រោះ​រញ្ជួយ​ដី​ច្រើនដង​នា​រយៈពេល​ថ្មីៗ​នេះ ហើយ​ធ្ងន់ធ្ងរ​ជាងគេ គឺ​គ្រោះ​ស៊ូ​ណា​មី​បំផ្លាញ​ស្រុក​បា​លូ​ស្ទើរ​ទាំងស្រុង​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច ២ ០០០​នាក់ និង​បាត់​ខ្លួន​ជាច្រើន​រយ​នាក់​ផ្សេងទៀត​។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានប្រកាសថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​អាច​ប្រើពេល​ដល់​ទៅ ២​ឆ្នាំ ពិសេស​ការងារ​សាងសង់​លំនៅដ្ឋាន​ឲ្យ​ពលរដ្ឋ​ដែល​បាត់បង់​អស់រលីង​។​
​ ​
​លោកស្រី Surya Yanindra Wattanima រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី មូល​យ៉ា​នី អ៊ី​ន​ដ្រា​វ៉ា​ទី​បាន​អរគុណ​ធនាគា​ពិភពលោក​ចំពោះ​ប្រាក់កម្ចី​ចំនួន ១ ០០០​លាន​ដុល្លារ ព្រមទាំង​ប្រាក់​ជំនួយ​ចំនួន ៥​លាន​ដុល្លារ​ដែល​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​គ្រោង​ជួយ​ក្រុមគ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ក្នុងស្រុក​បា​លូ​៕​សូ​យ​ន​

spot_img
×