Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លាយជា​សេដ្ឋី​ជនបទ អាស្រ័យ​ដោយ​ចេះ​ឆក់​ឱកាស ហ៊ាន​ប្រថុយ​និង​ធ្វើ​យ៉ាង​អំណត់​ព្យាយាម​ក្នុងការ​អភិវឌ្ឍ​ពូជ​ខ្នុរ​មួយ​«​គ្មាន​គ្រាប់ គ្មាន​ជញ្ជ្រាំង​» …​គឺ​សាច់​សុទ្ធ​តែម្តង​

spot_img

​ដំបូង​ឡើយ​កសិករ​ដែលមាន​ផ្ទៃដី​តែ​១​ហិកតា​រូបនេះ​គាត់​ដាំ​ក្រូច ទុរេន​និង​ដើមឈើ​ហូប​ផ្លែ​ដទៃទៀត​ដូច​គេឯង​។​ចំណូល​ក្នុង​មួយឆ្នាំៗ​បាន​ត្រឹម​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ​។​

​ខ្សែជីវិត​របស់គាត់​( Minh)​រស់នៅ​ទីក្រុង​កឹង​ថឺ ចាប់ផ្តើម​តាំងពី​១០​ឆ្នាំមុន​។​បន្ទាប់ពី​ថ្ងៃមួយ​នោះ​មិត្តភក្តិ​គាត់​បាន​ហៅ​គាត់​បរិភោគ​ខ្នុរ​ពិសេស​មួយ​។​ព្រោះតែ​ឃើញ​ខ្នុរ​នេះ​មាន​លក្ខណៈពិសេស គាត់​ក៏មាន​គំនិត​សុំ​ពូជ​យកមក​ដាំ​។ ក្នុង​ចិត្ត​មាន​ជំនឿ​ជឿជាក់ថា​វា​ជា​ពូជ​ខ្នុរ​ដ៏​មានតម្លៃ ហើយ​ប្រសិនបើ​គាត់​អាច​បំបែក​ពូជ​នេះ​បាន វា​នឹង​ជួយ​ជីវិត​គាត់​មានការ ផ្លាស់ប្តូរ​។​

​ក្រោយ​បរាជ័យ​រាប់មិនអស់ ក្នុងអំឡុងពេល​ជិត​១០​ឆ្នាំ គាត់​សម្រេចបាន​មហិច្ឆតា​របស់ខ្លួន​។​មកទល់ពេលនេះ​ក្នុង​ចម្ការ​របស់គាត់​តែង​បញ្ចេញ​ខ្នុរ​ពិសេស​ទៅកាន់​ទីផ្សារ​ប្រមាណ​៥​តោន​ក្នុង​មួយឆ្នាំៗ​!​។​

​រូប​ជាមួយ​ដើម​ខ្នុរ​៧០​ដើម​ដែល​គាត់​ដាំ​ក្នុង​ដី​១​ហិកតា ប៉ុន្តែ​តែ​ក្នុង​មួយឆ្នាំៗ​គាត់​ទទួល​បាល​បាន​ផ្លែ​៥​តោន មាន​ចំណូល​ជាង​២៥.០០០​ដុល្លារ ។​

​ទន្ទឹម​នោះ​ដោយ​ឃើញ​តម្លៃ​បានមកពី​ពូជ​ខ្នុរ​ចម្លែក​«​គ្មាន​ជញ្ជ្រាំង គ្មាន​គ្រាប់ គ្មាន​ជ័រ​» រហូតដល់​ចុងខែ​ឧសភា​ឆ្នាំ​២០១០ លោក​បាន​នាំយក​ផលិតផល​របស់ខ្លួន​ទៅ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង ហើយ​ទទួលបាន​ពានរង្វាន់​ជា​ផ្លែឈើ​ចម្លែក​ដែល​ប្លែក ហើយ​កម្រ​។​

​រូប​ក្រោយពេល​ចូលរួម​ការប្រកួតប្រជែង ក្រុមហ៊ុន​ជាច្រើន​បានមក​ដល់ផ្ទះ​លោក​ដោយ​សុំ​ទិញ​ម៉ៅ​យក​ទាំងអស់ ដោយ​ឱ្យ​តម្លៃ​២៥០០០០​ដុង​ក្នុង​១​គីឡូក្រាម​(​ប្រមាណ​ជាង​១,២​ដុល្លារ​) ។​ដោយ​ឃើញ​ផល​ចំណូល​ពី​ដើម​ខ្នុរ​នេះ លោក​សម្រេចចិត្ត​កាប់ ចោល​ដើមឈើ​ហូប​ផ្លែ​ដទៃទៀត ហើយ​ប្រមូលផ្តុំ​ដាំ​ខ្នុរ​ពិសេស​របស់ខ្លួន​។​

​ក្រៅពីនោះ លោក​នូវបាន​បណ្ដុពូជ​ខ្នុរ​នេះ​ជាង​៤០.០០០​ដើម ហើយ​លក់​ក្នុងតម្លៃ​៣០.០០០​ដុង​ក្នុង​មួយ​ដើម​(១ ,៤​ដុល្លារ​) ។

​រូប​មិនទាន់​ចប់​ទេ​! ឥឡូវនេះ​ចម្ការ​ជិត​មួយ​ហិកតា​របស់លោក​Minh) កំពុង​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិ​ទ្យ​សា​ល័យ​កឹង​ថឺ ជួល​ទុក​ធ្វើ ការស្រាវជ្រាវ​។​ទន្ទឹម​នោះដែរ មាន​សណ្ឋាគារ ភោជនីយដ្ឋាន​ធំៗ​បាន​កុម្មង់​សុំ​ទិញ​ផលិតផល​ដែល​លោក​ពុំ​អាច​ផ្គត់ផ្គង់​បាន​។

​កសិករ​ខ្មែរ​ប្រសិនបើ​ចង់​រំដោះខ្លួន​ចេញពី​ភាពក្រីក្រ និង​មាន​មហិច្ឆតា​ក្លាយជា​សេដ្ឋី គួរ​គប្បី​ចាប់យក​ឱកាស កុំ​អភិរក្ស​គំនិត​ចាស់​៕

ដោយ៖ លីសា

spot_img
×