Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​៤៨ គ្រោង​នឹង ត្រូវបាន​ជួសជុល​បឋម​រួចរាល់ មុន​ពិធីបុណ្យ​សមុទ្រ​ខាងមុខនេះ​

spot_img

​ថ្ងៃអាទិត្យ ទី​១៤ ខែតុលា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណប្រតិភូ​ចុះ​ពិនិត្យ​ស្ថានភាព ការដ្ឋាន​ជួសជុល​ថែ ទាំ​ផ្លូវជាតិ​លេខ​៤៨ ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹក ភ្លៀង​កន្លងមក ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ចរាចរណ៍​ងាយស្រួល​។​

​ផ្លូវ​នេះ​មាន​ប្រវែង​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល ទៅដល់​ទី​រួម​ខេត្ត​កោះកុង ដែល​ក្នុងនោះ​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងទៀត​។​

​ជា​លទ្ធផល​នៃ​ការចុះពិនិត្យ​នេះ កំណាត់​ផ្លូវ​ដែល​ខូចខាត​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវបាន​ឈូស​ឆាយ​កៀរ សម្រួល​ចរាចរណ៍​បាន​ប្រមាណ​៧០% ហើយ​គ្រោង​បញ្ចប់​ឱ្យ​ហើយ ជា​ស្ថាពរ​នៅមុន​ពិធីបុណ្យ​សមុទ្រ​ដែល នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ត​កោះកុង​នៅ​ពាក់កណ្ដាល​ខែ​ធ្នូ​ខាងមុខ​។​

​លោក ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​ប្រវែង ៦៣ គីឡូម៉ែត្រ​នេះ ត្រូវ​បាន​ចែកចេញ​ជា​៩១​កំណាត់​ដើម្បី​ជួសជុល ដោយ​អង្គភាព​ធំៗ​ចំនួន​បី​រួមមាន​៖ នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់ និង​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួង​ការពារជាតិ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​សម្រាប់​ជួសជុល​ប្រមាណ​១១៤​គ្រឿង និង​ប្រើប្រាស់​ថវិកា​ជាតិ​សរុប​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក សម្រាប់​ធានា​ការជួសជុល និង​ថែទាំ​ផ្លូវ​នេះ រហូត​ដល់់​ការចាប់ផ្តើម​អនុវត្ត​គម្រោង ស្តារ និង​ធ្វើឲ្យ​ប្រសើរឡើង ក្រោម​កំចី​ឥណទាន​របស់​សាធារណរដ្ឋ​កូរ៉េ (EDCF)​។​

​លោក ទេសរដ្ឋមន្ត្រី​បាន​បន្ត​៖ មាន​ផ្លូវ​មាន​ក្តីសង្ឃឹម ផ្លូវ​ល្អ​នាំមក​នូវ​ភ្ញៀវទេសចរ វិនិយោគិន និង​ការដឹក ជញ្ជូន​កើនឡើង ដែល​ជា​កត្តា​ជំរុញ​ដល់​ការបង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ​មាន​ការរីក ចម្រើន សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​ស្រប​តាម គោលនយោ បាយ​របស់​រា​ជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ចូល រួម​ថែរក្សា​ក្នុង​ស្មារតី​ភាព​ជា​ម្ចាស់ការ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ និង​បាន​ក្រើនរំលឹក​ដល់ មន្ត្រី​តាម​ស្ថានីយ​ជញ្ជីង​ទាំងអស់​ត្រូវ​គោរព និង​អនុវត្ត​តាម​ច្បាប់​ឱ្យបាន​តឹងរឹង​បំផុត ជៀសវាង​ការប្រព្រឹត្ត អំពើ​ខុស​ប្រក្រតី​ដែល​ជា​ហេតុនាំឱ្យ​បំផ្លាញ​ខ្លួនឯង ដោយហេតុ​ថា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​រក ថវិកា​កសាង​ដោយ​លំបាក​៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×