Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើតរឿងថា«ស្លាប់» ដើម្បីឱ្យភរិយាបានទទួលប្រាក់រ៉ាប់រងជីវិត ស្មានពុំដល់ថាចុងក្រោយប្រពន្ធកូនក៏ស្លាប់ ហើយខ្លួនឯងក៏ប្រឈមមុខនឹង…ពន្ធនាគារ

spot_img

តាមកាសែត Xinhua ចុះផ្សាយនៅថ្ងៃទី១០ខែតុលា ​នាង Daimou, អាយុ៣១ឆ្នាំ រួមជាមួយកូនប្រុសអាយុ៤ឆ្នាំ​ និងកូនស្រីអាយុ៣ឆ្នាំ បានលោតចុះទន្លេ Qiantang (នៅស៊ីនហួ, ហ៊ូណាន) ។មួយថ្ងៃក្រោយមក សាកសពម្តាយកូនបីនាក់ដែលស្លាប់យ៉ាងអាណោចអាធ័មត្រូវបានគេស្រង់មកលើគោក។

គ្រួសាររបស់ Hemou និង Daimou

នាង Daimou កំព្រាឳពុកម្តាយតាំងពីតូច។ពេលធំដឹងក្តី នាងបានរៀបការជាមួយ Hemou អាយុ៣៣ឆ្នាំ ដែលជាអ្នកភូមិផងរបងជាមួយ។ នៅថ្ងៃទី១៩ខែកញ្ញា ប្តីរបស់នាងស្រាប់តែបាត់ខ្លួន ហើយពុំអាចទាក់ទងបានតាមទូរស័ព្ទ​ ឬបណ្ដាញសង្គម។ Daimou​ បានប្រើប្រាស់គ្រប់ប្រភពដើម្បីស្វែងរកស្វាមី។ រហូតដល់យប់ថ្ងៃទី៣០ ខែកញ្ញា ប្រជាជននៅតំបន់នោះបានប្រទះឃើញបំណែករថយន្តមួយនៅក្រោមទឹកទន្លេ ។

កងកម្លាំងសង្រ្គោះក៏បានទាញយករថយន្តពីបាតទន្លេដែល Hemou បានបើកបរវាមុនពេលស្លាប់(ជារថយន្តដែលគាត់បានខ្ចីរបស់ក្រុមហ៊ុន) ប៉ុន្តែពុំមានតម្រុយណាមួយអំពីគាត់ឡើយ។ អ្នកផងគិតថា Hemou បានជួបគ្រោះថ្នាក់ ហើយសាកសពត្រូវបានទឹកនាំយកទៅ។

នាងDaimou ជាភរិយាដោយពុំអាចទ្រាំទ្របាននឹងទុក្ខសោកនេះ ១០ថ្ងៃក្រោយមកនាងក៏បានសរសេរបណ្តាំ៖ «ជីវិតខ្លីណាស់ តែអូនមិនស្តាយស្រណោះទេ។​ អូនពិតជាមានសុភមង្គល ព្រោះមានក្តីស្រឡាញ់របស់បង មានកូនទាំងពីរនាក់។ ឥឡូវបានចាកចេញទៅបាត់ អូននិងកូនៗក៏នឹងទៅតាមបងដែរ។ គ្រួសារយើងទាំង៤នាក់នឹងនៅក្បែរគ្នាជារៀងរហូត»។

ក្នុងសំបុត្រ Daimou ក៏បានបង្ហើបប្រាប់អំពីសម្ពាធដែលនាងត្រូវប្រឈមមុខក្រោយពីបាត់ស្វាមីទៅ។នោះគឺបំណុលធនាគាររាប់ម៉ឺនយាន់។

ក្មេងប្រុសស្រីគួរឱ្យអាណិត ត្រូវស្លាប់តាមម្តាយ

ពីរថ្ងៃក្រោយពេលឮដំណឹងថាប្រពន្ធនិងកូនបានស្លាប់ បុរសជាប្តីដែលបានបាត់ខ្លួនបានវិលត្រឡប់មកវិញជាមួយនឹងវិប្បដិសារីគ្មានអ្វីប្រៀបផ្ទឹម។គាត់បានទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីសារភាពកំហុស។

តាមពិតទៅ Hemou បានលាក់ប្រពន្ធរឿងទិញធានារ៉ាប់រងគ្រោះថ្នាក់តម្លៃ១លានយាន់ ហើយប្រសិនបើលោកកើតមានរឿងអាក្រក់ នោះភរិយាជាអ្នកទទួលផល។Hemou បានរៀបចំរឿងគ្រោះថ្នាក់រថយន្តដើម្បីបោកប្រាស់ បំណងបន្សល់ទុកលុយ១លានយាន់ឱ្យភរិយា។ស្មានពុំដល់ថាសោកនាដកម្មនេះបានកើតឡើងចំពោះភរិយានិងកូនៗជាទីស្រឡាញ់ត្រូវស្លាប់យ៉ាងអាណោចអាធ័មសោះ។
ពេលនេះHemou កំពុងត្រូវបានឃុំខ្លូននិងរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ«ចេតនាបំផ្លាញទ្រព្យសម្បតិ្ត ឆបោកក្រុមហ៊ុនធានរ៉ាប់រង៕សូយន

spot_img
×