Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជ្រូក​គេចពន្ធ និង​ជ្រូក​ឈឺ មកពី​ប្រទេស​វៀតណាម កាប់​លក់ ពេញទី​ផ្សារ​ខេត្ត​សៀមរាប​

spot_img

​ខេត្តសៀមរាប​៖ ឈ្មួញ​នៅ​តែ​អាច​នាំ​ជ្រូក​គេច​ពន្ធ​និង​ជ្រូក​ឈឺ​ពី​ប្រទេស​វៀតណាម មក​កាប់​សាច់​លក់ ក្នុង​ទីផ្សារ​ខេត្តសៀមរាប​​កាន់តែ​ច្រើនឡើងៗ​ព្រោះ មាន​ការឃុបឃិត​បើកដៃ​ពី​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ។​

ឈ្មួញ​ខ្លះ​ទៀត​សម្រុក ដឹក​ជញ្ជូន​ជ្រូក​រស់​សង្ស័យ​មាន​ជម្ងឺ ពី​ស្រុក​សៀម​មក​កាប់​សាច់ លក់​ពេញ​ទីផ្សារ ក៏ដូចជា​នាំចូល​មាន់​ទារ​រស់​ពី​​ស្រុក​សៀម​មក​លក់ ចែកចាយ​ពេញ​ផ្សារ ក្នុង​ខេត្ត​សៀមរាប ហើយ​មិន ឃើញ​លោក ព្រំ វិច ព្រមទាំង​មន្ត្រី ក្រោម​ឱវាទ​ចាត់វិធានការ​​ត្រួតពិនិត្យ តាម​តួនាទី​របស់​ខ្លួន​នោះទេ​។​

​រឿងអាស្រូវ​ពុករលួយ​របស់លោក ព្រំ វិច និង​បក្ខពួក​ត្រូវបាន​មន្ត្រី​រាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បើក​កកាយ​ជា​បន្តបន្ទាប់​​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម បានដឹង​ឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា​។​

​មន្ត្រី​នៃ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដែល​មាន​លោក​ឧកញ៉ា ទូច សៀ ជា​មេ​ឈ្នួញ​ធំ​​នាំចូល​ជ្រូក​រស់ ជ្រូក​ឈឺ និង​ជ្រូក​ត្រចៀក​ខៀវ មក​កាប់​សាច់​លក់​ចែកចាយ​ពេញ​ទីផ្សារ​ក្នុង​ខេត្ត​សៀមរាប​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បានឲ្យដឹង​ថា​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​និង​​បសុព្យាបាល​ឬ​ហៅ​ថា​មេ​ពេទ្យសត្វ​ខេត្ត​សៀមរាប នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​រស់ ជ្រូក​ងាប់ ឬ​ជ្រូក​មាន​ជំងឺ មក​កាប់​សាច់​​លក់​ចែកចាយ​ពេញ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បានឲ្យដឹង​ទៀតថា រឿងអាស្រូវ​ពុករលួយ​បក្ខពួក​និយម​របស់​លោក ព្រំ វិច ត្រូវបាន​បើក​កកាយ​​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ។ ហេតុនេះហើយ​ទើប​ឈ្មួញ ដូចជា​​ឧកញ៉ា ទូច សៀ ជាដើម អាច​នាំ​ចូល​ជ្រូក​ឈឺ ជ្រូក​ត្រចៀក​ខៀវ ឬ​ជ្រូក​ងាប់​មក​កាប់​សាច់​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប​ ​យ៉ាង​រាលដាល​ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ទៅលើ​សុខភាព​ប្រជាពលរដ្ឋ​នោះ​ទេ​។ លើស​នេះ​ទៅទៀត​ឈ្មួញ​មួយចំនួន​អាច​នាំ​ចូល​ជ្រូក​​រស់​ ឬ​មាន់​ទារ​រស់​ពី​ស្រុក​សៀម​មក​កាប់​សាច់​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​​បាន​ត្រឹមត្រូវ​ពី​សំណាក់​ក្រុម​មន្ត្រី​ពេទ្យសត្វ​ក្នុង​ខេត្ត​សៀមរាប ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ព្រំ វិច នោះទេ​។​

​បន្ទាប់​ពី​ប្រជា​ពល​រដ្ន​មាន​ការព្រួយបារម្ភ​ពី​សុខភាព​ចំពោះ​ការបរិភោគ​សាច់​ជ្រួក និង​មាន​សេចក្តីរាយការណ៍​​ពី​ការចេញផ្សាយ​ការ​ទាក់ទង​នឹង​ការដឹកជញ្ជូន សត្វ មាន់ ទា ជ្រូក គោ ក្របី មកពី​ប្រទេស​ជិតខាង​ចូលមក​ក្នុង​ក្រុង​សៀមរាប​ ​ដោយ​សេរី​គ្មាន​ការត្រួត​ពិនិត្យ​សុខភាព​សត្វ និង​គ្មាន​ប្រភព​ច្បាស់​សាល់​រួចមក លោក ព្រំ វិច​ប្រធានការិយាល័យ​ផលិតកម្ម​ ​និង​បសុព្យាបាល​ខេត្តសៀមរាប បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ ។​

​ពលរដ្ឋ​សួរថា បើ​មន្ដ្រី​ពេទ្យសត្វ​មិន​ទទួលខុសត្រូវ​ចំពោះ​ការងារ​របស់​ខ្លួន ក្នុង​ការពិនិត្យ​សុខភាព​សត្វ​ទៅ​ហើយ​នោះ​ ​ចុះ​ពលរដ្ឋ​រាប់លាន​នាក់ ដែល​ទទួលទាន​សាច់ជ្រូក​រាល់ថ្ងៃ ប្រសិនបើ​មាន​ជំងឺ​តម្កាត់​ឆ្លង​ពេញ​ស្រុក តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ ។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា សព្វ​ថ្ងៃ​គាត់​សង្កេត​ឃើញ តាម​កុងស៊ី និង​សត្វឃាតដ្ឋាន​នានា​ ​មាន​ការដឹកជញ្ជូន​សត្វ​ចូល​យ៉ាង​អនាបតេយ្យ​ដោយ​គ្មាន​ការពិនិត្យ​សុខភាព និង​គ្មាន​អនាម័យ​ឲ្យបាន​ត្រឹមត្រូវ​ឡើយ​ ​រួច​យក​សាច់​មក​លក់​ចែកចាយ​គ្រប់​ទីផ្សារ ។​

​លោក​ក ព្រុំ វិច បានបញ្ជាក់​ថា រាល់​ការដឹកជញ្ជូន​សត្វ​ចូល​មក​ក្រុង​សៀមរាប នឹង​នៅ​តាម​កុងស៊ី សត្វ​អត្តឃាតទាំងអស់​​គឺមាន​អ្នកមាន​អំណាច​ម្នាក់​បាន​ចេញ​មុខ​នឹង​ដេញថ្លៃ​យក​អស់ហើយ លោក​មិន​បាន​ទទួលខុសត្រូវ​ឡើយ ឯ​អ្នក​មាន អំណាច​ម្នាក់​នោះ គឺ​​លោក ទូច សៀ ហើយ​ប្រសិនបើ​ចង់ដឹងឲ្យ​ទាក់ទង​និង​ទៅ​សួរ លោក ទូច សៀ ទៅ ។​

លោក ទូច សៀ

​ចំណែក​លោក​ទូច សៀ អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​បានទេ​៕​ ដោយ ​៖​ រចនា​

spot_img
×