Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហូ​ឡង់​ប្រកាសសង្គ្រាម​«​Internet​»​ជាមួយ​រុស្ស៊ី​

spot_img

​សេច​ក្តី​ថ្លែង​ការ​ណ៍​ខាងលើ​ត្រូវបាន​ប្រកាស​ប​ន្ទា​ប់ពីហូ​ឡង់​ចោទប្រកាន់​រុ​ស្ស៊ីថា​បាន​វាយប្រហា​រលើ​បណ្ដាញ​ Internet ​សំដៅអង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) មាន​ស្នាក់កា​រ​នៅ​ The Hague។

​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហូ​ឡង់ ​Ank Bijleveld (​កណ្ដាល​) នាសន្និសីទ​សារ​ព័​ត៌មាន​អំពី​ការ​វាយលុក​បណ្ដាញ​Internet ​នៅ​ថ្ងៃទី​៤​ខែតុលា​

​នៅ​ថ្ងៃទី​១៤​ខែតុលា បើតាម​Sputnik ដែល​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការពារជាតិ​ហូ​ឡង់ Ank Bijleveld ​ប្រកាសថា ប្រទេស​នេះ​កំពុងស្ថិត​ក្នុងស្ថានភាព​«​សង្គ្រាម​បណ្ដាញ​»​ជាមួយ​រុ​ស្ស៊ី។​

​អ្នកស្រី​រដ្ឋមន្ត្រី​ថ្លែងថា «​អ្វីៗ​ដែល​កើតឡើង​គឺ​គ្រោះថ្នាក់​បំផុត​»​ហើយ​ចោទ​ប្រកា​ន់​ប​ណ្តាញចារបុរស​របស់​ស្ថាប័ន​ចារកម្ម​យោធា​រុស្ស៊ី​(GRU) មាន​វាយប្រហារ​ឧបាយកល​បណ្ដាញ​Internet សំដៅលើ​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW)​តាំងពី​ខែមេសា​មក​ម៉្លេះ។​

​សប្តាហ៍​មុននេះ​ហូ​ឡង់​បាន​កោះហៅ​ឯកអគ្គរ​ដ្ឋ​ទូ​តរុស៊្សី ​​មកកាន់​ក្រសួងការបរទេស ​ក្រោយពេល​ចោទប្រកាន់​ជនជាតិ​រុស្ស៊ី​៤​នាក់​ថា​បា​នរក​វិធី​វាយលុក​បណ្ដាញ​​Internet​ សំដៅលើ​
OPCW នៅ​The Hague ។​

​រដ្ឋ​មន្រ្តីការពា​ជាតិ​ដ​ដែ​លថាហូ​ឡង់​បាន​ចំណាយ​បន្ថែម​ថវិកា​ក្នុង​វិស័យ​ស​ន្តិ​សុខ​បណ្ដាញ ​ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ហេតុការណ៍​នេះ ​រួច​ស្នើសុំ NATO ប្រើ​​ទាហាន​បណ្ដាញ​របស់​ប្រទេស​នេះ​។​

​មុន​នោះ​ តាំងពី​ថ្ងៃទី​៤​ខែតុលា អ្នកស្រី​រដ្ឋមន្ត្រី​ឱ្យដឹងថា ស្ថាប័ន​ចារកម្ម​របស់​ហូ​ឡង់​បាន​បកអាក្រាត​សកម្មភាព​ប៉ុនប៉ង​វាយលុក​បណ្ដាញ OPCW របស់​ក្រុង​មូ​ស្គូ​នៅ​ថ្ងៃទី​១៣​ ​ខែមេសា​ ពេលដែល​ជនសង្ស័យ​ទាំងនោះ​បាន​បើកបរ​រថយន្ត​មួយ​ផ្ទុក​ពេញ​ដោយ​បរិក្ខារ​អេ​ឡិ​ច​ត្រូ​និក ​រួច​សំចត​ជិត​ទីស្នាក់ការ​ OPCW ។​ភស្តុតាង​ជា​ខ្សែ​វី​ដេ​អូ​ខាងលើ​ធ្វើឱ្យ​ហូ​ឡង់​បង្ខំចិត្ត​បណ្តេញ​ពលរដ្ឋ​រុស្ស៊ី​កាន់​លិខិតឆ្លងដែន​ការទូត​ចេញពី​ប្រទេស​ខ្លួន​។​

​ចំណែក​ក្រុង​មូស្គូបាន​បដិសេធការចោទប្រកាន់ ​ព្រោះថា​វា​ខ្វះ​ភស្តុតាង​ ​ហើយ​ថា​នេះ​ជា​យុទ្ធនា​ការឃោសនា​សំដៅ​ប្រ​ឆាំងនឹង​រុស្ស៊ី​៕លី​សា

spot_img
×