Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួយ​ស៊ែរ​បន្ត​ឲ្យ​សាច់ញាតិ​នាង​បាន​ដឹងផង​! នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់ ដេក​ស្តូកស្តឹង​នៅមុខ​សំ​យ៉ាប​ផ្ទះ​គេ សង្ស័យ​ត្រូវ​ថ្នាំ​

spot_img

​នារី​ម្នាក់​មាន​រូប​សម្រស់​សាច់ឈាម​ស្រស់ស្អាត​ម្នាក់ កាលពី​ម្សិលមិញ​នេះ (១៤ តុលា​) បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល និង​មានការ​អាណិតអាសូរ​ជាខ្លាំង នៅពេល​ឃើញ​នាង​ស្ថិតក្នុង​ស្ថានភាព​ដេក​ស្តូកស្តឹង នៅមុខ​សំ​យ៉ាប​ផ្ទះ​គេ​បែបនេះ​ស្ថិតនៅ​ត្រើយ​ខាងលិច​ទន្លេ​អ្នក​លឿង ។​

​គណនី​ហ្វេ​ស​ប៊ុ​ក Safina Nano បាន​បង្ហោះ​រូបភាព និង​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖ «​មាន​បងអ្អូន​ណា​បាត់​សាច់ញាតិ​អាចមក​រកបាន​នៅ​ខាង​អ្នក​លឿង​ត្រេ​ី​យ​ខាងលិច​មាន​អាយុ​ប្រហែល​27​សំបុ​លសរ​ពាក់អាវ​ការ៉ូ​ស្លៀកខោ​ប៉ា​រ៉ា​បងអូន​ណា​ស្កាល់​ភឺន​ភាគ​ខាង​លេ​ី​ជួយ​ស៊​រតៗ​គ្នា​ផង​រឺ​ក៍​ទាក់ទង​មក​លេខ 0966122359” ។​ដូចនេះ សូម​ពុក​ម៉ែ​បងប្អូន ជួយ​ចែករំលែក​តៗ​គ្នា​ផង ក្រែង​បានឃើញ​ទៅដល់ សាច់ញាតិ​របស់គាត់ ហើយ​បើ​បងប្អូន​ណា​ស្គាល់​សាច់ញាតិ​របស់​នារី​ខាងលើ សូម​ទូរស័ព្ទ​មក​លេខ 0966122359 » ។​

​បើ​យោងតាម​ការ​ខម​ឆ្លើយតប​ទៅនឹង​អ្នកលេង គណនី​ខាងលើនេះ​បាន​ប្រាប់ថា គាត់​បាន​ប្រាប់​សមត្ថកិច្ច​រួចហើយ ទាក់ទង​នឹង​ករណីនេះ ។

​ខណៈ​មនុស្ស​ជាច្រើន​សង្ស័យថា នាង​អាច​ប្រហែលជា​ត្រូវ​ថ្នាំ​គេ​តែ​ម្តងនោះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Naroth Chan ក៏បាន​និយាយ​ក្នុង​ខ​មិន​ថា​៖ «​ប្រជា​ការពារ​ខណ្ឌដូនពេញ​ធ្លាប់​យក​គាត់​ដាក់​សាលាខណ្ឌ​ម្តង​ហេ​ី​យ តែ​ពេល​គាត់​ដឹងខ្លួន​គាត់​ក៏​ចេញ​បាត់​ទៀត​», «​មុនដំបូង ប្រជា​ការពារ​គិតថា គាត់​ប្រើ​គ្រឿងញៀន តែ​គេ​ពិនិត្យ​ទៅ​អត់​មាន​ទេ គាត់​អាចមាន​បញ្ហា​សតិ​អារ​ម្ម​ណ៏​ច្រើនជាង​» ។ គាត់​បន្តថា​៖ «​គាត់​និយាយបាន​ធម្មតា ដឹង​ខុស​ត្រូវតែ​ដូច​រវេ​ី​ររ​វាយ​ម្តងៗ អារ​ម្ម​ណ៏​មិនសូវ​នៅក្នុង​ខ្លួន​ទេ​» ៕

    

ដោយ​៖ ចន្ទី​

spot_img
×