Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹក​ព្រះអង្គម្ចាស់ ​Harry និង​ម្ចាស់​ក្ស​ត្រី ​Meghan Markle ​បាន​ត្រូវ​រន្ទះបាញ់​ចំ​

spot_img

​យន្តហោះ​ឯកជន​ដែល​ដឹក​ព្រះអង្គម្ចាស់​អង់គ្លេស ​Harry និង​ភរិយា​ ​Meghan Markle ​បាន​ត្រូវ​រន្ទះ​បាញ់​ចំ​ខណៈពេល​យន្តហោះនេះ​កំពុងធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​ Amsterdam ប្រទេស​ហូ​ឡង់​។​

យន្ត​ហោះ​បាន​ចុះចត​ដោយ​សុវត្ថិ​ភាព​នៅ​ព្រលានយន្តហោះ Schiphol នៅ ​Amsterdam

​ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ខែ​មុន​ម្ល៉េះ ​ប៉ុន្តែ​ត្រូវបាន​គេ​លាក់បាំង​។​តាម​នោះ​យន្តហោះ​ប្រភេទ ​Dassault Falcon 7X ដែល​ដឹក​ប្តី​ប្រ​ពន្ធ​ពីរ​នាក់​នេះ​បាន​ត្រូវ​រន្ទះបាញ់​ ហើយ​មាន​បន្ទុកអគ្គិសនី​ 30 triệu volt​ ប៉ុន្តែ​សំណាងល្អ​ដែល​វា​បាញ់​ចំ​ច្រមុះ​យន្តហោះ ​ខ្វះ​តែ​បន្តិចទៀត​វា​នឹង​ចំ​បរិក្ខារ​កំណត់​ទីតាំង​ដ៏​សំខាន់​របស់​យន្តហោះ​។​

​យន្តហោះ​បាន​ប្រឹងប្រែង​ចុះ​សំចត​ដោយ​សុវត្ថិ​ភាព​នៅ​ព្រលាន​យ​ន្តហោះ ​Schiphol​ រដ្ឋ​ធានី​​Amsterdam ​ហើ​យ​គ្មានអ្នករងរបួស​ទេ​។​

​បើតាម ​Daily Mail ការជួសជុល​និង​ត្រួតពិនិត្យ​យន្តហោះ​ឡើងវិញ​ត្រូវ​ចំណាយពេល​៩​ថ្ងៃ​៕​សូ​យ​ន

spot_img
×