Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ផ្នែក​បន្ទប់​បើកបរ​នៅ​ក្បាល​យន្តហោះ និង​ឆ្នូត Logo នៅ​កន្ទុយ​យន្តហោះ MH 370 នៅ​… តំបន់​ព្រៃ​កម្ពុជា​? (វីដេអូ)

spot_img

​ទៀតហើយ ! ជាថ្មី​ម្តងទៀត​ដែល​អ្នករុករក MH 370 “​មិន​អាជីព​” ម្នាក់ បានប្រកាសថា ខ្លួន​បាន​រកឃើញ​កំណាត់​ខាងមុខ ដែល​ជា​បន្ទប់​បើកបរ និង​ផ្នែក​កន្ទុយ​យន្តហោះ មាន Logo របស់ MH 370 នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ស្ថិតក្នុង​តំបន់​ព្រៃ​ក្រាស់ ភាគ​ពាយ័ព្យ រាជធានី​ភ្នំពេញ ។​

​យន្តហោះ Boeing 777-200 មាន​លេខ​សម្ពាល់ MH 370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដែល​ដឹក​អ្នកដំណើរ ២៣៩​នាក់ ព្រមទាំង​សមាជិក​ក្រុម​ហោះហើរ​ផងដែរ បាន​បាត់ស្រមោល​យ៉ាង​អាថ៌កំបាំង​នៅ​ថ្ងៃ​ទី ៨ ខែ​មីនា ឆ្នាំ ២០១៤ ពេល​កំពុង​ហោះហើរ​ពី Kuala Lumpur (​ម៉ាឡេស៊ី​) ទៅកាន់​ប៉េកាំង (​ចិន​) ។​

​តាម​កាសែត The Sun យុទ្ធនាការ​រុករក​ដ៏​សកម្ម​ផុសផុល​មួយ​កំពុង​ប្រព្រឹត្ត​ទៅ​សារជាថ្មី បន្ទាប់​ពី​អ្នកជំនាញការ​បច្ចេកវិទ្យា​អង់គ្លេស Ian Wilson ប្រកាសថា បាន​រកឃើញ​ទីតាំង​សាកសព​របស់ MH 370 នៅក្នុង​ព្រៃ​ក្រា​សនា​ប្រទេស​កម្ពុជា តាមរយៈ​ការប្រើប្រាស់​ប្រតិបត្តិការ Google Maps ។​

​អ្នក​រុករក MH370 មិន​អាជីព​ម្នាក់ទៀត​ឈ្មោះ Daniel Boyer ទើប​បាន​ប្រកាសថា ៖ បណ្តា​រូបភាព​ផ្កាយរណប​បាន “​ទម្លាយ​” ទីតាំង​ធ្លាក់​របស់​យន្តហោះ MH 370 ស្ថិតនៅ​ចម្ងាយ​ពី​កន្លែង​ដែល​លោក Wilson ប្រកាស​ជិត ១៦km ។ លោក Boyer អះអាងថា អាច​សំឡឹង​ឃើញ​ច្បាស់​ទាំង​បន្ទប់​ហោះហើរ (​នៅ​ក្បាល​) និង​ផ្នែក​កន្ទុយ​របស់​យន្តហោះ​តាមរយៈ​រូបភាព​ផ្កាយរណប ដែល​រាង​ព្រិល ។​

​គេហទំព័រ Daily Star ចុះផ្សាយ​ថា បណ្តា​រូបភាព ដែល​លោក Boyer ផ្តល់​ឲ្យ​បង្ហាញ​ឲ្យ​ឃើញ​”​វត្ថុ​ពណ៌​ស​” ច្រើន​ស្ថិតនៅ​ផ្ទៃ​ព្រៃ​ភាគ​ពាយ័ព្យ រាជធានី​ភ្នំពេញ​របស់​កម្ពុជា ។ តាម​លោក Boyer វត្ថុ​មួយ​មាន​ប្រវែង​ប្រមាណ ៥,៤២ ម៉ែត្រ ជិត​ស្មើនឹង​ទំហំ​ស្តង់ដា នៃ​បន្ទប់​ហោះហើរ​របស់​យន្តហោះ Boeing 777 គឺ ៥,៨៨ ម៉ែត្រ ធ្វើឲ្យ​លោក​ជឿជាក់ថា វា​ជា​ផ្នែក​ខាង​មុខ (​កង់​កំណាត់​ខាងមុខ​-​យន្តហោះ​ភ្ជាប់​គ្នា មាន​៣​កង់ ឬ​កំណាត់​ក្បាល ខ្លួន និង កន្ទុយ​) របស់ MH 370 ។​

​លោក Boyer នៅ​បាន​អះអាង​ថា លោក​បាន​សំឡឹង​ឃើញ​គំនូស​ពណ៌​ក្រហម ដែលជា Logo របស់ Malaisia Airlines ស្ថិតនៅ​ពី​លើ​វត្ថុ​មួយទៀត ។ តាម​លោក​វា​គឺជា​ផ្នែក​កន្ទុយ​របស់​យន្តហោះ MH370 ដែល​មាន​ប្រវែង 9,66 m ដែល​តាម​ស្តង់ដារ ផ្នែក​កន្ទុយ​របស់ Boeing 777 មាន​ប្រវែង​ជាង 9m ។​

​លោក Boyer ពោល ៖ “​គំហើញ​” របស់​ខ្លួន​ពិតជា​ចាំបាច់​ណាស់​សម្រាប់​ការ​ស៊ើប​បញ្ជាក់ ។​

​ក្នុងពេលនោះ​អ្នកជំនាញការ​បច្ចេកវិទ្យា Wilson បង្ហើប​ថា ខ្លួន​កំពុង​រៀបចំ​ផែនការ​ជា​មួយ​ប្អូនប្រុស ដើម្បី​ទៅ​ដល់​តំបន់​ព្រៃ​កម្ពុជា​ដើម្បី​រក​សាកសព MH 370 បំណង​ដណ្តើម​យក​រង្វាន់​សាច់ប្រាក់​ដល់​ទៅ ៦៩,៧​លាន​ដុល្លារ ។​

​ពេលនេះ​ពួកគេ​ទើប​សម្រេច​បែប​បទ ក្នុងការ​ចាក់​ថ្នាំ​ការពារ​លើកចុងក្រោយ និង​ការជួល​អ្នក​នាំ​ផ្លូវ ៕ ចន្ទ្រា​

spot_img
×