Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ​ជន​ពិការ​របស់​កម្ពុជា វិលត្រឡប់​ពី​ប្រកួត​អាស៊ី​ប៉ា​រ៉ា​ហ្គេម នៅ​ឥណ្ឌូណេស៊ី ដោយ​មិន​បាន​ទទួល​មេដាយ​

spot_img

​ភ្នំពេញ ​៖ ក្រុម​កីឡាករ​-​កីឡាការិនី​ពិកា​រទាំង​៤៥​នាក់​របស់​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួត​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៣ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់តាំងពី​ថ្ងៃ​ទី​១-១៤ ខែ​តុលា​នោះ បាន​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ហើយ នា​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​មិន​ទទួលបាន​មេដាយ​ឡើយ​។​

​លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​បាន ទៅ​ទទួល​ស្វាគមន៍​ការវិល​ត្រឡប់​នេះ ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៤​តុលា​។​

​កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៦​ប្រភេទ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​ក្នុងនោះ មាន​ប្រភេទ​កីឡា​​អត្តពលក​ម្ម​ដែល​អត្តពលកម្ម​មាន​វិញ្ញាសា​រត់​៣​រូប គឺ​ពិការ​ក្រោម​ជង្គង់​១​រូប និង​ពិការ​ដៃ​ទាំង​២​ចំនួន​២​រូប ។ កីឡាករ​ប្រណាំង​រទេះ ចំនួន​២​រូប​គឺ​កីឡាករ​វ៉ាន់ វ៉ុន លេង​៣​វិញ្ញាសា​គឺ​ចម្ងាយ​១០០​ម៉ែត្រ​២០០​ម៉ែត្រ និង ៤០០​ម៉ែត្រ ។ កីឡា​ករហេង សាវឿន លេង​៣​វិញ្ញាសា​គឺ​២០០​ម៉ែត្រ ៤០០​ម៉ែត្រ និង​៨០០​ម៉ែត្រ ។ ក្រៅពីនោះ​មាន​ប្រភេទ​កីឡា ហែល​ទឹក​មាន​៤​រូប បាញ់​ធ្នូ​មាន​៤​រូប ក្នុងនោះ​មួយ​រូប​ជា​កីឡាការិនី ប៊ូល​លីង ចំនួន​២​រូប បាល់បោះ​រទេះ​១២​រូប និង វាយ​កូនឃ្លី​លើ​តុ​ចំនួន​២​រូប ។​

នេះ​ជា​ការប្រកួត​មួយ​ដែល​កម្ពុជា ទទួលបាន​លទ្ធផល​អាក្រក់​ខុសពី​ពេលមុនៗ ។ កីឡាករ​អត្តពលក​ម្ម​​រត់ប្រណាំង​ជឹម ផាន​កីឡាករ​រទេះ ដែល​ខ្លាំង​វ៉ាន វ៉ុន​កីឡាកររ​ទេះហេង សាវឿន​ដែល​ធ្លាប់​ដណ្ដើមបាន​​មេដាយ​នោះ បែរ​ជា​ត្រឡប់មកវិញ​ដោយ​ដៃទទេ ។​

​បើ​តាម​លោក​យី វាសនា ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​​ទទួលស្គាល់ថា អ្វីៗ​ពិតជា​មាន​ការប្រែប្រួល​មែន ។ ការវាយតម្លៃ​ពី​ប្រភេទ​ពិការ ក៏​បង្ក​ឲ្យមាន​បញ្ហា​ដែរ តែ​​ទោះជា​យ៉ាងណា ក៏​ការប្រកួត​បាន​បញ្ចប់ទៅ​ហើយ ឯ លទ្ធផល គឺ​កម្ពុជា​មិន​បាន​ទទួល​មេដាយ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×